អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > យក​តែ​ ១សរសៃតាម​ខ្លួន នឹង​អាច​​សាក​ថ្ម​គ្រប់​ម៉ាក​ទូរស័ព្ទ​មិន​ថា iPhone, Android ឬ USB-C គឺ​ 3Charge ធ្វើ​បាន​ទាំង​អស់

យក​តែ​ ១សរសៃតាម​ខ្លួន នឹង​អាច​​សាក​ថ្ម​គ្រប់​ម៉ាក​ទូរស័ព្ទ​មិន​ថា iPhone, Android ឬ USB-C គឺ​ 3Charge ធ្វើ​បាន​ទាំង​អស់

ការ​ប្រើ​ខ្សែ​សាក​ថ្ម​ទូរស័ព្ទ​ច្រើន​ខ្សែ ដើម្បី​តម្រូវ​តាម​ប្រភេទ​ស្មាតហ្វូន​ខុសៗ​គ្នា អាច​នឹង​ជា​រឿង​ធុញទ្រាន់ តែ​ដើម្បី​មាន​ភាព​ងាយស្រួល ប្រើប្រាស់​ដោយ​សាមញ្ញ​នោះ គេ​បាន​ផលិត 3Charge ​ដែល​អាច​ប្រើ​បាន​គ្រប់​ម៉ូដែល​ស្មាតហ្វូន​មិន​ថា ស៊េរី​ស្មាតហ្វូន iOS ឬ Android និង​រួម​ទាំង​ស្មាតហ្វូន​ក្រោយៗ​ដែល​ប្រើ USB-C ​ក៏​អាច​សាក​បាន​ដូចគ្នា។

ដំណោះស្រាយ​មួយ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល យក​តែ​មួយ​សរសៃ អាច​សាក​បាន​គ្រប់​ឧបករណ៍ ក្រុមហ៊ុន Moviefarm ក៏​បាន​សម្រេច​ផលិត​ចេញ​នូវ 3Charge ជា​សមិទ្ធផល​ថ្មី​ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត ត្រូវ​នឹង​តម្រូវការ​អ្នក​ប្រើ​ស្មាតហ្វូន​បច្ចុប្បន្ន។ ខ្សែ​នេះ មាន​ក្បាល​ឌុយ​បែក​ខ្នែង​ជា៣ ផ្សេង​គ្នា គឺ USB-C, Micro USB និង Apple Lightning Connector ងាយស្រួល​សាកថ្ម​ឧបករណ៍ Android, IOS និង​ឧបករណ៍​ផ្សេងៗ​ទៀត។ ដើម្បី​កាន់តែ​ច្បាស់​អំពី​មុខងារ​ដែល 3Charge អាច​ធ្វើ​បាន​ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ខ្សែ​សាក​ថ្ម​ទូរស័ព្ទ 3Charge ​មាន​ដាក់​លក់​នៅ​លើ​គេហទំព័រ Kickstarter ក្នុង​តម្លៃ ១២អឺរ៉ូ ឬ​ប្រហែល ​១៤ដុល្លារ​អាមេរិក ដែល​គេ​រំពឹង​ថា នឹង​ត្រូវ​ដាក់​ឱ្យ​ចរាចរ​នៅ​លើ​ទីផ្សារ​អំឡុង​ខែ​មករា ឆ្នាំ២០១៨ ខាង​មុខ។ សម្រាប់​ព័ត៌មាន​លំអិត​បន្ថែម​អំពី​លក្ខណៈ​សម្បត្តិ​នៅ​លើ 3Charge ​អ្នក​អាច​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់ Kickstarter ដោយ​ចុច​លើ​តំណភ្ជាប់ ឬ Link ខាង​ក្រោម៕

ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Kickstarter

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031