អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Google លេង​មែន​ទែន ត្រៀម​ដាក់​បុគ្គលិក​ថ្មី ១០០០០នាក់ ដើម្បី​ត្រួតពិនិត្យ​វីដេអូខុស​គោលការណ៍​​នៅ​ឆ្នាំ២០១៨ ក្រោយ​នេះ

Google លេង​មែន​ទែន ត្រៀម​ដាក់​បុគ្គលិក​ថ្មី ១០០០០នាក់ ដើម្បី​ត្រួតពិនិត្យ​វីដេអូខុស​គោលការណ៍​​នៅ​ឆ្នាំ២០១៨ ក្រោយ​នេះ

YouTube របស់ Google ​បាន​ក្លាយ​ជា សេវាកម្ម​ចែករំលែក​វីដេអូ​ដ៏​ពេញ​និយម ប្រមូល​ផ្ដុំ​ប្រភេទ​វីដេអូ​ដ៏​ច្រើន​សំបូរបែប​ទាំង​កម្សាន្ត ចំណេះដឹង និង​ជាច្រើន​ទៀត។ តែ​ក្រៅពី​ការ​ទស្សនា​ប្រភព​វីដេអូ​សំបូរបែប​ហើយ​នោះ គេ​ក៏​នៅ​អាច​ទាញ​ប្រយោជន៍​ពី YouTube ដោយ​ការ​រក​ប្រាក់​ចំណូល​បាន​ផង​ដែរ។ ទន្ទឹម​នោះ ក៏​មាន​ការ​បង្ហោះ​វីដេអូ​មួយ​ចំនួន មាន​បង្កប់ ការ​និយាយ​សម្ដី​អាក្រក់ ជ្រុល​និយម និង​ជាច្រើន​ទៀត ដែល​ Google មាន​គម្រោង​នឹង​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ចេញ។

ក្រុមហ៊ុន​ស្វែង​រុករក​នេះ​បាន​ប្រកាស​ថា ខ្លួន​មាន​បំណង​ជួល​បុគ្គលិក​ថ្មី​ចំនួន ១០.០០០នាក់ ឱ្យ​ទៅ​កាន់​ផ្នែក​វីដេអូ ដើម្បី​ត្រួតពិនិត្យ​មើល​យ៉ាង​ល្អិតល្អន់​ថា​តើ វីដេអូ YouTube ​មាន​បង្កប់​អត្ថន័យ​ខ្លឹមសារ​ដែល​ខុស​ពី​គោលការណ៍​របស់​ក្រុមហ៊ុន​ដែរ​ឬ​ទេ ចាប់ពី​ឆ្នាំ​២០១៨ ក្រោយ​នេះ។

Google ​បាន​លើកឡើង​ថា ក្រុមហ៊ុន​នឹង​បន្ត​ពង្រីក​ក្រុម​ការងារ​នៅ​ឆ្នាំ​ក្រោយ​ជាមួយ​គោលដៅ នៃ​ការ​នាំ​យក​ចំនួន​មនុស្ស​ដ៏​​ច្រើន ឱ្យ​មក​គាំទ្រ​សេវាកម្ម​ YouTube ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បំពាន​ដល់​គោលការណ៍​របស់​ក្រុមហ៊ុន​ ជាមួយ​បុគ្គលិក​ថ្មី​ ១០០០០នាក់​ឬ​លើស​នេះ នៅ​ឆ្នាំ២០១៨។

សូម​បញ្ជាក់​ថា ចាប់តាំង​ពី​ខែ​មិថុនា​មក ក្រុមហ៊ុន​បាន​លុប​វីដេអូ​ជាង ១៥០.០០០វីដេអូ ដោយសារ​ជាប់ពាក់ព័ន្ធ​នឹង​មាតិកា​​ អំពើ​ហិង្សា​ជ្រុលនិយម ហើយ​ក្រុមហ៊ុន​បាន​ប្រើ​វិធីសាស្ត្រ Machine Learning ដើម្បីសម្រួល​ដល់​ការ​យុទ្ធនាការ​នេះ។ ៩៨% នៃ​វីដេអូ​ដែល​បាន​ដក​ចេញ​ ដោយសារ​ជា​ប្រភេទ​មាតិកា​អំពើ​ហិង្សា​ជ្រុលនិយម​ ដែល​ត្រូវ​បាន​សម្គាល់​ទុក (flag) ដោយ​វិធីសាស្ត្រ machine-learning algorithms៕

 

​ដោយ៖ រឹទ្ធិរាជ
ប្រភព​៖ GoogleEngadget

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031