អត្ថបទថ្មីបំផុត
Home > បច្ចេកវិទ្យា > Asus ​ទើប​ប្រកាស ​ចេញ​ស្មាតហ្វូន Android ស៊េរី​ថ្មី​ទំនើប កាមេរ៉ា​មុខ​ពីរ នៅ​ប្រេស៊ីល លក្ខណៈ​សម្បត្តិ​ខ្ពស់ តម្លៃ​ល្មម​ប្រើ

Asus ​ទើប​ប្រកាស ​ចេញ​ស្មាតហ្វូន Android ស៊េរី​ថ្មី​ទំនើប កាមេរ៉ា​មុខ​ពីរ នៅ​ប្រេស៊ីល លក្ខណៈ​សម្បត្តិ​ខ្ពស់ តម្លៃ​ល្មម​ប្រើ

ប្រ​ភព៖​​ PhoneArena

ក្រុមហ៊ុន Asus ថ្មីៗ​នេះ​ទើប​បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី​ដំណើរការ​ដោយ Android OS នៅ​ប្រទេស​ប្រេស៊ីល។ ស្មាតហ្វូន​ថ្មី​នេះ​មាន​ឈ្មោះ Asus Live ​ភ្ជាប់​អេក្រង់ IPS display ទំហំ ៥អ៊ីញ ជាមួយ HD resolution 1280x720px ជា​ស្មាតហ្វូន​ទំនើប​តម្លៃ​សមរម្យ​ត្រឹមតែ ២១០ដុល្លារ​ប៉ុណ្ណោះ។

Asus Live ​មាន​លក្ខណៈ សម្បត្តិ​ដូច​ជា៖ បំពាក់​អង្គ​ប្រតិបត្តិ MediaTek MT6580 ល្បឿន 1.3GHz, RAM 2GB, អង្គ​ផ្ទុក​ទិន្នន័យ 16GB ហើយ​អាច​បន្ថែម microSD ​បាន។ ស្មាតហ្វូន Asus ថ្មី​នេះ ដំណើរការ​ដោយ Android 5.1 Lollipop ​ហើយ​មាន​កាមេរ៉ា​មុខ​ពីរ dual camera ទំហំ 2MP និង​ខាង​ក្រោយ​ទំហំ 8MP។

Asus Live ​មាន​តំណភ្ជាប់ Wi-Fi, Bluetooth និង 3G ​ហើយ​មាន​រន្ធ​ដាក់​ស៊ីម​កាត២។ ទូរស័ព្ទ​នេះ មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ប្រេស៊ីល​ក្នុង​តម្លៃ​ប្រហែល ២១០ដុល្លារ។ យ៉ាងណា​មិន​ទាន់​មាន​ព័ត៌មាន​អំពី​ការ​ចេញ​លក់ Asus Live ​នៅ​លើ​ទីផ្សារ​ដទៃ​នៅ​ឡើយ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​​​បុគ្គលិកលក្ខណៈ​ពិសេស​​ ៥​យ៉ាង​ ​បញ្ជាក់​ថា ​អ្នក​ជា​មនុស្ស​អស្ចារ្យ ​ទោះ​បី​មិន​បាន​​​គិត​បែប​នេះ​ក្តី!​

ហេតុផល​ ៧ យ៉ាង​ដែល​​និស្សិត​ទទួល​បាន​និទ្ទេស​ “C” ​គឺ​ជា​បុគ្គល​ជោគជ័យ​បំផុត​ក្នុង​​លោក​

​ជំនាញ​៤​យ៉ាង​អ្នក​ត្រូវ​​តែ​ពង្រឹង​​ជាប្រចាំ​​​​ ​ដើម្បី​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​​មួយ​រូប​!​

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

ចូលរួម​កម្មវិធី «ស្វែងយល់​ពី​បញ្ហា​ប្រឈម​នៃ​ធុរកិច្ច​បរាជ័យ» ដើម្បី​ទទួល​​បាន​មេរៀន​អាជីវកម្ម​ថ្មីៗ

សំរាម​គឺជា​បញ្ហា​​ចម្បង​​ដែល​កំពុង​បំផ្លាញ​សម្រស់​របស់​ធម្មជាតិ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​រាល់​ថ្ងៃ

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31