អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Samsung លេង​ប្រូមូសិន​ខ្លាំង​​បញ្ចុះតម្លៃ Galaxy S9 និង S9+ $២០០ គឺ​សល់​តែ $៥២០ និង $៦៤០ ​ប៉ុណ្ណោះ

Samsung លេង​ប្រូមូសិន​ខ្លាំង​​បញ្ចុះតម្លៃ Galaxy S9 និង S9+ $២០០ គឺ​សល់​តែ $៥២០ និង $៦៤០ ​ប៉ុណ្ណោះ

បើ​សិន​អ្នក​កំពុង​ស្ថិតនៅ​សហរដ្ឋ​អាមេរិក ហើយ​មាន​គម្រោង​ទិញ Galaxy S9 ​ឬ S9+ ​ដូច្នេះ​នេះ​ជា​ឱកាស​ល្អ​ហើយ ព្រោះ​អ្នក​នឹង​សន្សំ​បាន​ ២០០ដុល្លារ​ឯណោះ ដោយ Samsung កំពុង​ផ្ដល់​កម្មវិធី​លក់​បញ្ចុះ​តម្លៃ​ស្មាតហ្វូន​ទាំង​ពីរ​របស់​ខ្លួន​នៅ​ទីផ្សារ​អាមេរិក។

សូម​បញ្ជាក់​ថា កម្មវិធី​ប្រូមូសិន​ពិសេស​នេះ គឺ​ផ្ដល់​ដោយ​ក្រុមហ៊ុន Samsung ​ផ្ទាល់។ អតិថិជន​នៅ​អាមេរិក នឹង​អាច​ទទួល​បាន​ស្មាតហ្វូន​ទំនើប​ទាំង​ពីរ ក្នុង​តម្លៃ​បញ្ចុះ ដោយ Galaxy S9 ​លក់​ក្នុង​តម្លៃ​ត្រឹម ៥២០ដុល្លារ ហើយ Galaxy S9+ ​លក់​ក្នុង​តម្លៃ ​ត្រឹម ៦៤០ដុល្លារ។ អតិថិជន​អាច​ទទួល​យក​ប្រូមូសិន​នេះ​ពី​ក្រុមហ៊ុន Verizon ​បាន ដែល​នឹង​សន្សំ​បាន ២០០ដុល្លារ​ធៀប​នឹង​តម្លៃ​ធម្មតា។

រឿង​ល្អ​មួយ​ទៀត​គឺ​ថា អ្នក​មិន​ចាំបាច់​ធ្វើការ​ដោះដូរ​ជាមួយ​ស្មាតហ្វូន​ចាស់​របស់​អ្នក​នោះ​ទេ។ ជា​ការ​ពិត ប្រសិន​បើ​អ្នក​ចង់​ផ្លាស់ប្ដូរ​ស៊េរី​ចេញ​តែ​ម្ដង អ្នក​ក៏​អាច​យក​ទូរស័ព្ទ​ចាស់ ទៅ​ប្ដូរ​យក Galaxy S9 ក្នុង​ចំណោម​ទាំង​ពីរ​ម៉ូដែល នោះ​នឹង​អាច​សន្សំ​បាន​ថែម​មួយ​កម្រិត​ទៀត។ សម្រាប់​ព័ត៌មាន​លំអិត ប្រិយមិត្ត​អាច​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់ Samsung ដោយ​ចុច​លើ​តំណភ្ជាប់ Link នេះ៕

សូម​អាន៖ Samsung ​លក់ Galaxy S9 ​ដាច់​បាន ៨លាន​គ្រឿង​រយៈពេល ១ខែ​ដំបូង​តែ​នៅ​ស្ទើរ​ជាង Galaxy S7

​ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31