អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > តម្រុយ​ថ្មី​ពី ​Lenovo Z5 លើ​មុខងារ Portrait Mode ​ថត​រូប​ស្អាត​កប់​​ទំនង​អាច​មាន dual main camera

តម្រុយ​ថ្មី​ពី ​Lenovo Z5 លើ​មុខងារ Portrait Mode ​ថត​រូប​ស្អាត​កប់​​ទំនង​អាច​មាន dual main camera

​Z5 ស្មាតហ្វូន​ដែល​នឹង​បង្ហាញ​ខ្លួន​ឆាប់ៗ​ខាង​មុខ​របស់ Lenovo ​ថ្មីៗ​នេះ​បន្ត​លេច​តម្រុយ​ថ្មី​អំពី​សមត្ថភាព​កាមេរ៉ា​វិញ​ម្ដង បន្ទាប់​ពី​បាន​លេច​ចេញ​នូវ​រូបរាង​ចំណិត បង្ហាញ​នូវ​គែម​អេក្រង់​ដ៏​ស្ដើង​កាលពី​ពេល​ថ្មីៗ។ Lenovo Z5 ​នឹង​មាន​រចនាបថ​ឌីហ្សាញ​ទាន់សម័យ​ជាមួយ​សាច់​គែម​ដ៏​ស្ដើង​លក្ខណៈ​ពោល​គឺ​មាន​អេក្រង់​ជាប់​ផ្អឹប​នឹង​តួ​ខ្លួន (screen-to-body ratio) តែម្ដង។

​តាម​សេចក្ដី​រាយការណ៍​ថ្មី​នេះ បាន​បង្ហើប​ចេញ​រូបថត ៣សន្លឹក​ជាមួយ​ការ​អះអាង​ថា ជា​សមិទ្ធផល​ផ្ដិត​ចេញ​តាមរយៈ​មុខងារ Portrait ដែល​មាន​នៅ​លើ​កាមេរ៉ា​ភ្លោះ​ Lenovo Z5។ រូបថត​ទាំង​នេះ បាន​បែកធ្លាយ​ចេញ​ពី​គេហទំព័រ Weibo ​ដោយ​អនុប្រធាន​ក្រុមហ៊ុន Lenovo Group ​ដោយ​ផ្ទាល់។ មិន​តែ​ប៉ុណ្ណោះ តាមរយៈ watermark ដែល​បង្ហាញ​ច្បាស់​ក្នុង​រូបថត​នេះ អាច​ឱ្យ​គេ​សន្និដ្ឋាន​បាន​ទៀត​ថា Z5 នឹង​មាន​កាមេរ៉ា​ចម្បង​ដល់​ទៅ២ dual main camera អម​ជាមួយ​បច្ចេកវិទ្យា AI។

យ៉ាងណា Lenovo Z5 នឹង​ជា​ស្មាតហ្វូន​ធុន​កណ្ដាល​ប៉ុណ្ណោះ ដូច្នេះ​វា​មិន​ត្រូវ​គេ​រំពឹង​ទុក​ថា អាច​ប្រើ​ឈីប​ដល់ Snapdragon 845 ​នោះ​ឡើយ ពោល​នឹង​ជំនួស​មក​វិញ​ដោយ​ឈីប​ស៊េរី​ក្បាល 6-series SoC របស់ Qualcomm។ ចចាមអារ៉ាម​កន្លង​មក​ថា Z5 នឹង​មាន​អង្គ​ចងចាំ​ទំហំ​ដល់​ទៅ 4TB ប៉ុន្តែ មតិ​ខ្លះ​លើកឡើង​ថា មិន​អាច​ទៅ​រួច​ឡើយ ត្បិត​អី​វា​ត្រឹម​ជា​ម៉ូដែល mid-to-high-end ប៉ុណ្ណោះ។ យ៉ាងណា​មាន​តែ​រង់ចាំ​អ៊ុត​មើល ថ្ងៃ​ដែល​ Lenovo ​នឹង​សម្ពោធ​វា​ផ្លូវការ​អំឡុង​ខែ​មិថុនា​ខាង​មុខ៕

សូម​អាន៖ Lenovo ​ប្រកាស​ស្មាតហ្វូន​ថ្មី​ម្ដង​២ Lenovo K5 និង K5 Play ​តម្លៃ​ធូរ​ថ្លៃ​ចាប់ពី​ខ្ទង់ ១០០ដុល្លារ​ប៉ុណ្ណោះ

 

​ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031