អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Google Pixel 3 នឹង​ប្ដូរ​រូបរាង​ឌីហ្សាញ​អេក្រង់​ឆក ហើយ​អាច​មាន stereo speaker ឬ​ dual camera ខាង​មុខ

Google Pixel 3 នឹង​ប្ដូរ​រូបរាង​ឌីហ្សាញ​អេក្រង់​ឆក ហើយ​អាច​មាន stereo speaker ឬ​ dual camera ខាង​មុខ

​រូបថត​បែកធ្លាយ​ថ្មីៗ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​កញ្ចក់​ការពារ ​សម្រាប់​ស្មាតហ្វូន​ថ្មី Google Pixel 3 និង Pixel 3 XL។ យើង​ឃើញ​ទម្រង់​រចនា screen protector ​នេះ ត្រូវ​បាន​ទុក​ប្រឡោះ​សម្រាប់​ចំហ​ត្រង់ stereo speaker ក៏​ដូច​ជា​ក្បាល​ឆក notch ​លើ​ម៉ូដែល XL។ និយាយ​រួម រូបរាង​ឌីហ្សាញ​លើ Pixel 3 ទាំង​ពីរ​ម៉ូដែល​នឹង​ស្លីម គែម​ស្ដើង​ជាង​ជំនាន់​មុន។

យើង​បាន​ដឹង​ថា ប្រព័ន្ធ​ប្រតិបត្តិការ Android P របស់ Google គឺ​បង្កើត​តម្រូវ​អេក្រង់​ឆក ដែល​ឃើញ​មាន​នៅ​លើ​ស្មាតហ្វូន​ទំនើបៗ​ប៉ុន្មាន​ម៉ូដែល​ចុងក្រោយ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ល្បីៗ។ នេះ​ជា​សញ្ញាណ​បញ្ជាក់​ថា Google អាច​នឹង​ប្រឡូក​ចេញ​ស្មាតហ្វូន​អេក្រង់ notch នឹង​គេ​ដែរ។

ក្រឡេក​មើល​រូបថត​បែកធ្លាយ​នេះ ហាក់​បង្ហាញ​ឱ្យ​ឃើញ​ថា ស្មាតហ្វូន​ទាំងពីរ Pixel 3 XL និង Pixel 3 ​នឹង​បន្សល់​ទុក​មុខងារ​ល្អ​មួយ​ដូច​នៅ​លើ Pixel ជំនាន់​បច្ចុប្បន្ន​ដែរ ដោយ​នឹង​មាន​សំឡេង​ជា stereo speaker ​បំពាក់​នៅ​ខាង​មុខ ហើយ​ក៏​អាច​ជា​កាមេរ៉ា​ភ្លោះ​ខាង​មុខ​ដែរ។ នេះ​អាច​ជា​ការ​កែប្រែ​ថ្មី​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍ ប្រសិន​បើ Google ពិត​ជា​កែប្រែ​ពី​ប្រព័ន្ធ​កាមេរ៉ា​មួយ​ទៅ​ភ្លោះ​មែន​នោះ៕

​ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

តើ​ទំនិញ​អ្វីខ្លះ​ដែល​ត្រូវបាន​លើកលែង​ពន្ធ និង​អាករ​នៅពេល​នាំ​ចូលមក​កម្ពុជា​?

​បើ​អ្នក​ចង់​​បង្កើត​​ឡូហ្គោ​ដ៏​​​ល្អ​បំផុត​​សម្រាប់​​ក្រុមហ៊ុន​​​​នោះ ​គួរ​សួរ​ខ្លួន​ឯង​​​៧​​សំនួរ​នេះ​សិន​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031