អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > អ្នក​វិភាគ៖ iPad Pro ​ជំនាន់​ថ្មី​នឹង​មាន Face ID, គែម​ស្ដើង តែ​មិន​មាន Notch ដូច iPhone X ទេ​ដោយសារ …

អ្នក​វិភាគ៖ iPad Pro ​ជំនាន់​ថ្មី​នឹង​មាន Face ID, គែម​ស្ដើង តែ​មិន​មាន Notch ដូច iPhone X ទេ​ដោយសារ …

iPad ​មាន Face ID ​ឬ យ៉ាង​ហោច​នឹង​ឌីហ្សាញ​ថ្មី គ្មាន​ប៊ូតុង Home ​ដែល​នឹង​ធ្វើ​ឱ្យ​ផ្ទៃ​មុខ​ទូលាយ គែម​ស្ដើង​ទាន់សម័យ នឹង​បង្ហាញ​ខ្លួន​ក្នុង​ឆ្នាំ​នេះ ឬ​ឆ្នាំ​ក្រោយ។ ​មាន​ការ​ណែនាំ​ខ្លះ​អំពី​ការ​ប្រើប្រាស់ iOS 12 លើ iPad ​ធ្វើ​ឱ្យ​គេ​សន្និដ្ឋាន​បាន​ថា ថេប្លេត​ជំនាន់​ថ្មី​របស់ Apple នឹង​ឌីហ្សាញ​មាន​គែម​យ៉ាង​ស្ដើង។ បើ​តាម​អ្នក​ជំនាញ​វិភាគ​លោក Ming-Chi Kuo នៅ​ស្ថាប័ន KGI Securities ​បាន​បង្ហាញ​ក្ដី​រំពឹង និង​ជឿជាក់​របស់​លោក​ថា iPad Pro ជំនាន់​ថ្មី​នឹង​គាំទ្រ​មុខងារ Face ID ​ព្រម​ទាំង​មាន​រចនាបថ​ផ្ទៃ​មុខ ជាមួយ​គែម​ដ៏​ស្ដើង តែ​មិន​មាន​ចំណុច​ឆក Notch ដូច​នៅ​លើ iPhone X ទេ។ តើ​ហេតុអ្វី​បាន​ជា iPad មិន​ត្រូវការ Notch ?

​នៅ​ពេល iPhone X ត្រូវ​បាន​ប្រកាស​ផ្លូវការ សាធារណជន​ជាច្រើន​មាន​ការ​ងឿងឆ្ងល់​ថា តើ​ហេតុអ្វី​ថ្ងាស​ខាង​លើ​មាន​ចំណុច​បាំង​សាច់​អេក្រង់ បែប​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​ប្រើ​ទើស​ចិត្ត ពិសេស​គឺ​ទើស​នៅ​ពេល​មើល​វីដេអូ។ តែ​ងាក​មក​មើល​រចនាបថ​វិញ ដោយសារ​ទូរស័ព្ទ​នេះ​ត្រូវ​បាន​ឌីហ្សាញ​គែម​ស្ដើង ពោល​គឺ​មាន​សាច់​អេក្រង់​លាត​សន្ធឹង​ស្ទើរ​ពេញ​គែម តែ​ដោយសារ iPhone X មាន​តម្រូវការ​បណ្ដុំ sensor សំខាន់ៗ​មួយ​ចំនួន​ដើម្បី​ធ្វើ​ឱ្យ​វា មាន​តំណែង​ជា​ស្មាតហ្វូន​កំពូល ដូច្នេះ Apple ដាច់​ខាត​ត្រូវ​តែ​បំពាក់ sensor សំខាន់ៗ​ខាង​មុខ ដែល​មាន​ដល់​ទៅ ៨ប្រភេទ​រួម​មាន៖ IR camera, flood illuminator, proximity sensor, ambient light sensor, speaker, microphone, front-facing camera និង dot projector។ sensor សរុប​ទាំង៨ ​គឺ​ត្រូវ​ការ​ទីតាំង​មុខ​នៅ​លើ​ iPhone X ហើយ​ថ្ងាស​ខាង​លើ គឺ​ជា​ទីតាំង​ដ៏​ស័ក្ដិសម។ ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​បន្សល់ Notch ​ឬ​ដែល​យើង​ហៅ​ថា ក្បាល​ឆក​នៅ​លើ iPhone 10 នេះ។

សូម​អាន៖ តាម ​IFixit ទើប​​គាស់ IPad Pro 10.5 ​ឃើញ​មាន RAM 4GB និង​អ្វី​​ផ្សេង​ទៀត​ដែល​អ្នក​ចង់​ដឹង​

ដោយ​ឡែក iPad Pro ជំនាន់​ថ្មី ទោះបី​នឹង​ត្រូវ​ក្រុមហ៊ុន​អភិវឌ្ឍ​ថ្មី​ដោយ​ការ​បន្ថែម​មុខងារ Face ID ​ក៏​ពិត​មែន តែ​វា​ប្រើ​ត្រឹម Sensor ​តែ៤ ប៉ុណ្ណោះ ដូច្នេះ​មិន​ត្រូវការ​សាច់​ដុះ Notch ធំ​នោះ​ទេ ឬ​ស្ទើរតែ​មិន​ចាំបាច់ ដោយសារ​អ្នក​ឌីហ្សាញ រចនា​គែម​ថេប្លេត​នេះ​នៅ​មាន​កម្រាស់​ល្មម សម្រាប់​បំពាក់ sensor ទាំង៤ រួច​ទៅ​ហើយ។ នេះ​មាន​ន័យ​ថា iPad ជំនាន់​ថ្មី​ថ្វីត្បិត​នឹង​ត្រូវ​ឌីហ្សាញ​គែម​ស្ដើង​ជាង​មុន តែ​វា​នឹង​មិន​ស្ដើង​ដូច iPhone X នៅ​ឡើយ៕

សូម​អាន៖ IPad Pro មាន​បច្ចេកវិទ្យា​ស្កេន​មុខ​ដោះសោ Face ID ​នឹង​វែកមុខ​ផ្លូវការ​នៅ WWDC ​2018 ខែ​មិថុនា

ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031