អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Oppo ប្រកាស​ស្មាតហ្វូន​ទំនើប​​កំពូល​ Find X ​បង្កប់​​​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​លាក់​កាមេរ៉ា​ជិត​ឈឹង​ក្រោម​ដំបូល​សម្ងាត់ តែ​តម្លៃ​ក៏​កប់​ដែរ !

Oppo ប្រកាស​ស្មាតហ្វូន​ទំនើប​​កំពូល​ Find X ​បង្កប់​​​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​លាក់​កាមេរ៉ា​ជិត​ឈឹង​ក្រោម​ដំបូល​សម្ងាត់ តែ​តម្លៃ​ក៏​កប់​ដែរ !

ស្មាតហ្វូន​ស៊េរី​ថ្មី​របស់ Oppo ​ពិត​ជា​ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​ចាប់អារម្មណ៍​នៅ​ត្រង់​រចនាបថ លាយឡំ​ជាមួយ​ភាព​ងឿងឆ្ងល់​ថា បើ​ថ្ងាស​របស់​វា​មិន​ឆក ហើយ​ឌីហ្សាញ​ដោយ​ទាញ​អេក្រង់​លាត​ស្ទើរ​គ្មាន​សល់​គែម​ផង​នោះ តើ​ឯណា​ទៅ​កាមេរ៉ា​មុខ? ​ចម្លើយ​គឺ​ថា មិន​ថា​តែ​កាមេរ៉ា​មុខ​របស់​វា​ទេ សូម្បី​តែ​កាមេរ៉ា​ក្រោយ​ក៏​មិន​ឃើញ​ដែរ តែ Oppo បាន​បង្កប់​ភាព​ច្នៃប្រឌិត​ខ្ពស់​នៅ​លើ​ស្មាតហ្វូន​ Find X នោះ​ដោយ ​ឱ្យ​ស្មាតហ្វូន​នេះ​មាន​គន្លឹះ​សម្រាប់​បើក​ដំបូល​បាន។ ត្រូវ​ហើយ ចុច​ប៊ូតុង Camera ​នោះ​អ្វីៗ​នឹង​កាមេរ៉ា​ទាំង៣ នឹង​ត្រូវ​វែកមុខ។

Oppo Find X មាន​កាមេរ៉ា​សរុប ៣គ្រាប់ ខាង​មុខ១ ខាង​ក្រោយ​២ ហើយ​វា​ក៏​មាន​ប្រព័ន្ធ​ស្កេន​ផ្ទៃ​មុខ 3D Face ​ផង​ដែរ។ មុន​ដល់​ពេល​នាំ​យក Oppo Find X មក​លើ​ឆាក ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​នេះ បាន​ធ្វើតេស្ត​រុញ​ចុះ​ឡើង​ត្រង់​ដំបូល​ខាង​លើ​របស់​វា ៣០ម៉ឺន​ដង ហើយ​បាន​ប៉ាន់ស្មាន​ចំនួន​ដង​ក្នុង​មួយ​ថ្ងៃ​នៃ​ការ​ប្រើប្រាស់​ទូទៅ​មាន​ប្រហែល ១០០ ទៅ ១៥០ដង។ ដូច្នេះ​វា​គួរតែ​មិន​មាន​អ្វី​ត្រូវ​បារម្ភ​អំពី​ភាព​ធន់ទ្រាំ​នៃ​លក្ខណៈ​ច្នៃប្រឌិត​នេះ​ឡើយ។ នេះ​បើ​តាម​ការ​អះអាង​ដោយ​ក្រុមហ៊ុន Oppo។

​អរគុណ​ដល់​គន្លឹះ​រុញ​ច្នៃប្រឌិត​ថ្មី​នេះ ផ្នែក​ខាង​មុខ​នៃ Oppo Find X ​អាច​ត្រូវ​ក្រាល​ដោយ​អេក្រង់​លាត​ដោយ​លែង​បារម្ភ​ពី space សម្រាប់​បញ្ឈរ​លែន​កាមេរ៉ា និង​ sensor ផ្សេងៗ​ទៀត​ហើយ មិន​ដូច​ជា​ស្មាតហ្វូន​អេក្រង់ Notch ភាគច្រើន រួម​ទាំង​ស្មាតហ្វូន​របស់​ខ្លួន​ផ្ទាល់ Oppo F7 កន្លង​ទៅ​នោះ​ទេ។ Find X មាន​ទំហំ​អេក្រង់ ៦,៤អ៊ីញ​ប្រភេទ OLED ​កម្រិត 1080+ ដោយ​លាត​ស្ទើរ​ពេញ​ផ្ទៃ​មុខ ពោល​គឺ​បន្សល់​នូវ​គែម​​ទូរស័ព្ទ​យ៉ាង​ស្ដើង​បំផុត។ អេក្រង់​ធៀប​នឹង​តួ​ស្មើ​នឹង ៩២,២៥% ទៅ​ហើយ។ រីឯ​ផ្នែក​ខាង​ក្រោយ​ក៏​មាន​ភាព​ស្រឡះ ស្អាត​ផង​ដែរ​ជាមួយ​កាមេរ៉ា​បង្កប់​ដូច​គ្នា​នឹង​កាមេរ៉ា​មុខ។ និយាយ​រួម​ចុច​គន្លឹះ​ម្ដង បើក​ឡើង​ទាំង ៣គ្រាប់​តែម្ដង។

Oppo Find X មិន​មាន​មុខងារ​ស្កេន​ក្រយៅដៃ​ទេ យ៉ាងណា​វា​បាន​ដោះដូរ​ជាមួយ​មុខងារ​ស្កេន​មុខ 3D វិញ​សម្រាប់​ប្រព័ន្ធ​សោ​សុវត្ថិភាព។ ប្រព័ន្ធ​នេះ​ក៏​តម្រូវ​ឱ្យ​មាន​ការ​បើក​ដំបូល​ឡើង​ដែរ​ដើម្បី​ឱ្យ sensor ​ដំណើរការ​រួច​ហើយ​វា​នឹង​ទម្លាក់​ចុះ​មក​វិញ។ ស្មាតហ្វូន​បង្កប់​គំនិត​ច្នៃប្រឌិត​ថ្មី​នេះ មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 16MP + 20MP ​ហើយ​ខាង​មុខ​ទំហំ 25MP ​ដែល​អាច​បង្កើត 3D AI selfie បាន។

​ទូរស័ព្ទ​ទំនើប​នេះ​ប្រើ​ឈីប Snapdragon 845 ​ជាមួយ RAM 8GB និង​មាន​អង្គ​ចងចាំ​ទំហំ 256GB។ ចំណែក​កម្លាំង​ថ្ម​គឺ 3730mAh ​អម​ដោយ​មុខងារ​សាកថ្ម​លឿន VOOC fast charging។ វា​គ្រោង​ដោយ​ស្បៃ​សូហ្វ៊ែរ Color OS 5.1 ​ផ្អែក​ដោយ Android 8.1 Oreo ដែល​ទ្រទ្រង់ AI បាន​ល្អ។

Find X ​ជា​ទូរស័ព្ទ​ស៊ីម២ ​គាំទ្រ​ស្តង់ដារ LTE band ​គ្រប់ នៅ​ទូទាំង​សកល។ វា​នឹង​មាន​លក់​នៅ​លើ​ទីផ្សារ​លើ​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូច​ជា អ៊ីតាលី អេស្ប៉ាញ បារាំង និង​ហុឡង់ដ៍​ជាមួយ​តម្លៃ​ចាប់ពី ៩៩៩អឺរ៉ូ ឬ​ប្រហែល ១១៥៦ដុល្លារ៕

 

សូម​អាន៖ Oppo A3 ​ស្មាតហ្វូន​អេក្រង់​ឆក​​ស៊េរី​ថ្មី​​របស់ Oppo ទើប​បង្ហាញ​ខ្លួន​ជាមួយ​តម្លៃ​គួរ​ឱ្យ​ចាប់អារម្មណ៍​ទៀត​ហើយ

​ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31