អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > បណ្ដា​ក្រុមហ៊ុន​​រថយន្ត និងទូរស័ព្ទ​កំពុងប្រជុំ​គ្នា​កំណត់​ស្តង់ដារ NFC លើ Smartphone ​ប្រើ​ជំនួស​តេឡេ​បើក​សោ និង​បញ្ឆេះ​រថយន្ត​បាន

បណ្ដា​ក្រុមហ៊ុន​​រថយន្ត និងទូរស័ព្ទ​កំពុងប្រជុំ​គ្នា​កំណត់​ស្តង់ដារ NFC លើ Smartphone ​ប្រើ​ជំនួស​តេឡេ​បើក​សោ និង​បញ្ឆេះ​រថយន្ត​បាន

​សមាគម​ការ​ត​ភ្ជាប់​រថយន្ត (CCC) ​ដែល​ជា​អង្គការ​នៅ​ពីក្រោយ​ MirrorLink ​បាន​ចេញ​ផ្សាយ​នូវ​លក្ខណសម្បត្តិ​ដំបូង​នៃ​សោ​ឌីជីថល Digital Key។ វា​នឹង​អនុញ្ញាត​ឱ្យ​អ្នក​បើក​សោ​រថយន្ត​ដោយ​ប្រើ​ទូរស័ព្ទ​ផ្ទាល់​របស់​អ្នក តាម​បច្ចេកវិទ្យា NFC ​ហើយ​ក៏​អាច​ដំណើរការ​ម៉ាស៊ីន​រថយន្ត​ផង​ដែរ។

ការងារ​លើ Version 2.0 កំពុង​ដំណើរការ​ជាមួយ​ក្រុមហ៊ុន Apple, Samsung និង LG ដែល​ជា​ក្រុមហ៊ុន​សំខាន់​ក៏​ដូច​ជា​ក្រុមហ៊ុន​ផលិត​ឈីប Qualcomm និង NXP ​និង​ក្រុមហ៊ុន​រថយន្ត​ដូច​ជា Audi, VW, BMW, GM និង Hyundai។ ស្តង់ដារ​បន្ទាប់​គួរតែ​ត្រូវ​បាន​បញ្ចប់​នៅ​រយៈពេល ៣ខែ​ដំបូង​ឆ្នាំ​២០១៩ ខាង​មុខ។

​ស្រមៃ​មើល​ពី​លទ្ធភាព​របស់ Digital Key ទំនើប​នេះ ឧទាហរណ៍​អ្នក​ប្រហែល​ជា​អាច​ឱ្យ​នរណា​ម្នាក់​ខ្ចី​រថយន្ត​របស់​អ្នក​ជិះ​បាន ទោះបី​អ្នក​​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ អំឡុង​វិស្សមកាល​ដើរ​កម្សាន្ត​ក៏​ដោយ។ ក្រុមហ៊ុន​មួយ​អាច​ចាប់ផ្ដើម​ផ្ដល់​ជូន​សេវា​ជួល​រថយន្ត តាម​វិធី​យ៉ាង​សាមញ្ញ​គឺ​ដោយ​ប្រើ app នៅ​លើ​ស្មាតហ្វូន ហើយ​គ្រាន់តែ​ដើរ​ទៅ​រក​រថយន្ត និង​ចុច​ដោះសោ​ជា​ការ​ស្រេច៕

សូម​អាន៖ Audi Q8 រថយន្ត​ទំនើប​ស៊េរី​ថ្មី​ រចនាម៉ូត​ទាន់សម័យ​ជាង​គេ​ក្នុង​ត្រកូល Q ទើប​បង្ហាញ​ខ្លួនក្ដៅ (Video)

​ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728