អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ថ្ម​ជំនួយ (Power Bank) ៥ម៉ាក​ ទាំង​ស្អាត និងល្អប្រើ​ កាន់ថ្ម​បាន​យូរ​ប្រចាំ​ឆ្នាំ២០១៥

ថ្ម​ជំនួយ (Power Bank) ៥ម៉ាក​ ទាំង​ស្អាត និងល្អប្រើ​ កាន់ថ្ម​បាន​យូរ​ប្រចាំ​ឆ្នាំ២០១៥

Power Bank ៥ម៉ូដែល​ល្អប្រើ​ជាង​គេ​ប្រចាំ​ឆ្នាំ២០១៥

ប្រ​ភព៖​​ t3

ថ្ម​ជំនួយ​ទូរស័ព្ទ ឬ Power Bank កំពុង​ទទួល​បាន​ការ​គាំទ្រ​ប្រើប្រាស់​កាន់​តែ​ច្រើន ដោយ​សារ​អត្ថប្រយោជន៍​របស់​វា ងាយស្រួល​សាក​ថ្ម​ចល័ត ទោះ​មិន​មាន​ប្រភព​ថាមពល​អគ្គិសនី​នៅ​ក្បែរ​ក៏​ដោយ។ ខាងក្រោម​នេះ គឺ​ជា Power Bank ទាំង៥ កំពុង​ពេញ​និយម ទាំង​មាន​រូបរាង​ស្អាត ទាន់​សម័យ​ស្រួល​យក​តាម​ខ្លួន ហើយ​ក៏​មាន​កម្រិត​ថាមពល​ខ្ពស់ និង​ប្រើ​ធន់​ជាប់​ល្អ​ផង​ដែរ៖

១) Elgator Smart Power៖

1

Elgator ជា Power Bank ត្រូវ​បាន​ឌីហ្សាញ​រូបរាង​ស្អាត​ទាន់​សម័យ​ទំហំ​តូច​ងាយស្រួល​ដាក់​តាម​ហោប៉ៅ។ Power Bank នេះ​មាន​រាង​ការ៉េ ភ្ជាប់​ជាមួយ​ភ្លើង LED ស្អាត​នៅ​ផ្នែក​ខាង​លើ​រាង​ជា​ខ្សែ​បន្ទាត់។ បើ​សាក​ថ្ម iPhone 6 គឺ​បាន​ចំនួន ២ដង​កន្លះ ជាមួយ​កម្រិត​ថាមពល 6000mAh។ អ្នក​ប្រើ​អាច​ទាញ​យក​កម្មវិធី Smart Power ដំឡើង​លើ​ទូរស័ព្ទ iOS ដើម្បី​ភ្ជាប់​ជាមួយ Power Bank ពិសេស​នេះ​បាន​តាម Bluetooth។ កម្មវិធី (app) នេះ​នឹង​ក្លាយ​ជា​អ្នក​ក្រើនរំលឹក​ដល់​អ្នក​ប្រើ​កុំ​ឱ្យ​ភ្លេច​យក Elgator Smart Power តាម​ខ្លួន​ក្នុង​ការងារ​ដ៏​មមាញឹក​របស់​អ្នក។ តម្លៃ ១២៧ដុល្លារ​អាមេរិក នៅ​លើ​គេហទំព័រ Elgato។

២) Calibre ULTRA’GO mini Power Charging Station៖

2

ULTRA’GO មាន​រូបរាង​ស្អាត​ទាន់​សម័យ​ទំហំ​តូច​រាង​ការ៉េ​ស្រួល​ដាក់​តាម​ខ្លួន និង​មាន​សមត្ថភាព​សាក​ថ្ម​នៅ​ពេល​ពេញ នឹង​បញ្ចេញ​លំញ័រ​រំលឹក​ប្រាប់​អ្នក​ប្រើ រួច​នឹង​បិទ​ការ​បញ្ជូន​ថាមពល​ទៅ​កាន់​ទូរស័ព្ទ​ដោយ​ស្វ័យប្រវត្តិ។ នៅ​លើ Power Bank នេះ​មាន​អំពូល​ភ្លើង​ងាយស្រួល​បំភ្លឺ​ពេល​យប់។ តម្លៃ ៨៨,៥ដុល្លារ​អាមេរិក នៅ​លើ​គេហទំព័រ Amazon។

៣) Braven BRV-Bank៖

3

ជា​ឧបករណ៍​ជំនួយ​ថ្ម​ពិសេស​បំផុត ដោយ​សារ​ត្រូវ​បាន​បញ្ចូល​បច្ចេកវិទ្យា Bluetooth Smart connectivity ដើម្បី​តាមដាន​នៅ​ពេល​ទុក​ទូរស័ព្ទ និង Power Bank ចោល​កំពុង​សាក​ថ្ម។ BRV-Bank ថែមទាំង​មាន​បច្ចេកវិទ្យា​មិន​ចូល​ទឹក IPX5 ទៀត​ផង។ កម្រិត​ថាមពល​នៅ​លើ Power Bank ទំនើប​នេះ​គឺ 8000mAh មាន​អំពូល​ភ្លើង (flash light) និង​រន្ធ USB ចំនួន​២ ស័ក្ដិសម​សម្រាប់​សាក​ជាមួយ​ថេប្លេត។ តម្លៃ ១៦៣ដុល្លារ​អាមេរិក នៅ​លើ​គេហទំព័រ Amazon។

៤) Oyama Power Bank with Lightning cable៖

4

Power Bank នេះ​នឹង​ផ្ដល់​ភាព​ងាយស្រួល​យក​តាម​ដោយ​សារ​ទំហំ​តូច​ល្មម ហើយ​ត្រូវ​បាន​ផលិត​ដោយ​ផ្ដោត​លើ​ការ​ប្រើ​ជាមួយ​ស៊េរី​ទូរស័ព្ទ iPhone ព្រោះ​មាន​ឌុយ Lightning នៅ​លើ​នោះ​ស្រាប់។ កម្រិត​ថាមពល​របស់​វា​គឺ 1500mAh។ តម្លៃ ៣២ដុល្លារ​អាមេរិក នៅ​លើ​គេហទំព័រ Amazon។

៥) Mophie Power Reserve Lightning៖

5

Mophie គឺ​ជា​ឈ្មោះ​ម៉ាក​ផលិតផល​ដែល​តែង​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​ឧបករណ៍​ឆ្លាតវៃ ព្រម​ទាំង​បច្ចេកវិទ្យា​ច្នៃ​បង្កើត​ថ្មី​នៅ​លើ​នោះ។ ខណៈ ដែល​ឆ្នាំង​សាក​ផ្សេងៗ​ចេញ​លក់​ក្នុង​ទំហំ​ធំ ដើម្បី​បង្កប់​ថាមពល​ខ្ពស់ ប៉ុន្តែ​ឆ្នាំង​សាក Reserve នេះ​បែរ​ជា​មាន​ទំហំ​តូច ងាយស្រួល​ដាក់​តាម​ហោប៉ៅ និង​មាន​ក្បាល​ឌុយ Lightning សម្រាប់​សាក​ត្រូវ​ជាមួយ​ចាប់​ពី​ជំនាន់ iPhone 5 ឡើង​ទៅ​ស្រាប់។ តម្លៃ ៦៤ដុល្លារ​អាមេរិក​នៅ​គេហទំព័រ Amazon។

ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ t3

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

ទម្លាប់​អាក្រក់​​ទាំង ​៥​យ៉ាង​​ ដែល​ធ្វើ​អោយ​​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930