អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > អាមេរិក​ហាក់​នាំមុខ​លើ​ការ​​អភិវឌ្ឍ​​​បណ្ដាញអ៊ីនធឺណិត​ទូរស័ព្ទ 5G លឿន​ជាង​កូរ៉េ ចិន និង​អឺរ៉ុប

អាមេរិក​ហាក់​នាំមុខ​លើ​ការ​​អភិវឌ្ឍ​​​បណ្ដាញអ៊ីនធឺណិត​ទូរស័ព្ទ 5G លឿន​ជាង​កូរ៉េ ចិន និង​អឺរ៉ុប

យោង​តាម​របាយការណ៍​ពី​គេហទំព័រ recode ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​អាមេរិក​មាន AT&T និង Verizon ​ជាដើម​នោះ កំពុង​ត្រៀម​ខ្លួន​ចាប់ផ្ដើម​ធ្វើតេស្ត​ប្រព័ន្ធ​បណ្ដាញ​ទូរស័ព្ទ​ចល័ត 5G ​នៅ​ក្នុង​ឆ្នាំ​២០១៦ នេះ។ បច្ចេកវិទ្យា 5G ​នឹង​មាន​ល្បឿន​ជាង 4G ១០០ដង ដែល​នឹង​ត្រូវ​បំពាក់​នៅ​លើ​ស្មាតហ្វូន​ទំនើប​ស៊េរី​ក្រោយៗ​នៅ​ចុង​ទសវត្សរ៍​នេះ​ហើយ។

បច្ចុប្បន្ន​មាន​បណ្ដា​ក្រុមហ៊ុន​មួយ​ចំនួន​រួច​មក​ហើយ ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ស្រាវជ្រាវ និង​ប្រកួតប្រជែង​បច្ចេកវិទ្យា 5G ​ដើម្បី​ដាក់​ឱ្យ​ប្រជាជន​ក្នុង​តំបន់​បាន​ប្រើប្រាស់​មុន​គេ។ ក្នុង​នោះ ​កូរ៉េ ក៏​ជា​ប្រទេស​មួយ ដែល​ប្រមូល​ផ្ដុំ​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ កំពុង​អភិវឌ្ឍ​បណ្ដាញ​ទូរស័ព្ទ 5G នេះ​ជា​បណ្ដើរៗ ដែល​អាច​សម្រេច​ជោគជ័យ​នៅ​ឆ្នាំ២០១៨ ​ខាង​មុខ។

រីឯ​ប្រទេស​ចិន និង​សហគមន៍​អឺរ៉ុប ក៏​បាន​និង​កំពុង​ស្រាវជ្រាវ​ប្រព័ន្ធ​បណ្ដាញ​ទំនើប​ជាង 4G នេះ​ផង​ដែរ។ ទោះជា​យ៉ាងណា ពេល​នេះ​វា​ហាក់​ដូច​ជា អាមេរិក​នាំ​មុខ​បន្តិច ដែល​មាន​ក្រុមហ៊ុន​ទូរគមនាគមន៍​ក្នុង​ស្រុក​ខ្លះ ចាប់ផ្ដើម​ធ្វើតេស្ត​ប្រព័ន្ធ​បណ្ដាញ 5G។ ក្នុង​នោះ​មាន​ក្រុមហ៊ុន Verizon ជាដើម ដែល​បាន​ប្រកាស​កាលពី​ឆ្នាំ​ទៅ​ថា ខ្លួន​នឹង​មាន​ការ​ធ្វើតេស្ត​បច្ចេកវិទ្យា 5G នៅ​ឆ្នាំ២០១៦ ខណៈ ដែល​ក្រុមហ៊ុន AT&T ​ទើប​បាន​ប្រកាស​គម្រោង​កាលពី​ថ្ងៃ​សុក្រ​នេះ​ថា នឹង​ចាប់ផ្ដើម​ធ្វើតេស្ត 5G ក្នុង​ឆ្នាំ​នេះ​ដែរ។

រង់ចាំ​មើល នៅ​ពេល ស្មាតហ្វូន​មាន 5G ​តើ​អ៊ីនធឺណិត​នឹង​លឿន​ដល់​កម្រិត​ណា? គេ​រំពឹង​ថា បណ្ដាញ 5G នឹង​បំពាក់​នៅ​លើ​ស្មាតហ្វូន អំឡុង​ឆ្នាំ២០១៨ ឬ​ចុង​ទសវត្ស​​នេះ​ហើយ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

៥យ៉ាង​ជៀសវាង​ឱ្យ​បាន មិន​ត្រូវ​បង្អួត​ប្រាប់​គេ​នៅ​លើ Facebook ទេ ព្រោះអាច​​នាំ​​ទុក្ខ​ដាក់​ខ្លួន

ពាក្យ៩ឃ្លាដែលពង្រឹងឆន្ទៈអ្នក​ឡើងវិញ ពេលកំពុងជួបការលំបាក

គន្លឹះ​ថតរូប​លើ iPhone ស្អាតៗ ៧ចំណុច​ប្រាប់​ដោយ​ក្រុមហ៊ុន Apple ផ្ទាល់

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival ឆ្នាំ ២០១៨ បានមកដល់ខេត្តព្រះសីហនុហើយ

Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM

​វិធីសាស្ត្រ​ក្នុង​ការ​​​ធ្វើ​​​«​​ឌីជីថលម៉ាឃីធីង​ ​ដោយ​​ផ្ដោត​លើ​​SEO»​

ការ​ចុះឈ្មោះ​​រៀន​ «​​វគ្គ​​​​មូលដ្ឋានគ្រឹះ​នៃ​នីតិវិធីបង្កើតអាជីវកម្ម​ ឱ្យមានលក្ខណៈស្ដង់ដារ​»​​នឹង​បញ្ចប់​ត្រឹម​ម៉ោង​​១០ ​ថ្ងៃ​ស្អែក

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031