អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Asus ទើប​ប្រកាស​ចេញ​កុំព្យូទ័រ​ស៊េរី​ថ្មី​ VivoBook Laptop តម្លៃ​តែ ៣៩៩ដុល្លារ​លក្ខណៈ​សម្បត្តិ​ល្មម​ប្រើ

Asus ទើប​ប្រកាស​ចេញ​កុំព្យូទ័រ​ស៊េរី​ថ្មី​ VivoBook Laptop តម្លៃ​តែ ៣៩៩ដុល្លារ​លក្ខណៈ​សម្បត្តិ​ល្មម​ប្រើ

ប្រ​ភព៖​​ geeky-gadgets

ក្រុមហ៊ុន Asus ទីបំផុត​បាន​បញ្ចេញ​លក់​កុំព្យូទ័រ​យួរដៃ​ស៊េរី​ថ្មី​ស៊េរី Asus E403SA VivoBook ​ហើយ​បន្ទាប់ពី​ក្រុមហ៊ុន​ប្រកាស​បាន​ជាង ៩ខែ​កន្លង​ទៅ។ ​Laptop អេក្រង់ ១៤អ៊ីញ​នេះ ​ត្រូវ​ក្រុមហ៊ុន​សង្ឃឹម​ថា នឹង​អាច​បំពេញ​ចិត្ត និង​តម្រូវការ​ប្រើប្រាស់​សម្រាប់​អតិថិជន​ភាគច្រើន ដោយសារ​វា​ត្រូវ​បាន​ឌីហ្សាញ​រូបរាង ស្ដើង ​ទំហំ​ល្មម​ស្រួល​យក​តាម​ខ្លួន។

កុំព្យូទ័រ Asus E403SA VivoBook នេះ មាន​តម្លៃ ៣៩៩ដុល្លារ ហើយ​បាន​បំពាក់​មក​ជាមួយ​អេក្រង់ ១៤អ៊ីញ​កម្រិត HD ​ផ្ដល់ resolution ទំហំ 1920x1080px ​ហើយ​ភ្ជាប់​អង្គ​ប្រតិបត្តិ​ប្រភេទ Intel Pentium N3700 quad-core និង​មាន RAM 4GB។

​ចំពោះ​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ eMMC ​ទំហំ 128GB ​ជាមួយ​តំណភ្ជាប់ 802.11ac WiFi និង Bluetooth 4.0។ ​លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត Laptop នេះ​បាន​ភ្ជាប់​មក​ជាមួយ​រន្ធ USB Type-C, USB 3.0, USB 2.0, រន្ធ HDMI និង​រន្ធ SD card reader។ ​លក្ខណៈ សម្បត្តិ​ដទៃ​ទៀត VivoBook ​នេះ​មាន VGA web camera និង​មាន​ថ្ម 57Wh។ វា​មាន​វិមាត្រ ១៣,៤អ៊ីញ x ៩,៣អ៊ីញ x ០,៧អ៊ីញ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

​ជំនាញ​៤​យ៉ាង​ដែល​ពិបាក​រៀន តែ​បើ​រៀន​ចេះ​​មិន​ខ្វះ​លុយ​ចូល

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

អត្ថបទពាណិជ្ជកម្ម​

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

​កម្មវិធី​សិក្សា​​ ៤​​​​សម្រាប់​ខែ​តុលា​ ដើម្បី​ធ្វើ​ឱ្យ​ការងារ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង!

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031