តើការឈឺចាប់និងសេចក្ដីទុក្ខមានភាពខុសគ្នាយ៉ាងណា?​



មនុស្សម្នាក់ៗតែងតែមានសេចក្ដីឈឺចាប់ និងសេចក្ដីទុក្ខក្នុងជីវិតដោយជៀសមិនផុតឡើយ។ មានជីវិតមានការឈឺចាប់ មានទុក្ខ។ ប៉ុន្តែតើការឈឺចាប់និងសេចក្ដីទុក្ខមានភាពខុសគ្នាយ៉ាងណា?

ព្រះសម្មាសម្ពុទ្ធ មានពុទ្ធដីកាថា នៅពេលអ្នកត្រូវនឹងគ្រាប់ព្រួញ នោះគឺជាលទ្ធផលនៃសេចក្ដីឈឺចាប់។ ប៉ុន្តែ គ្រាប់ព្រួញទី២គឺការឆ្លើយតបរបស់អ្នកទៅកាន់គ្រាប់ព្រួញទី១ ដូចជាការខឹង ការចងគុំនុំ ការសងសឹក នេះហើយគឺជាសេចក្ដីទុក្ខ។ 

ការរស់នៅក្នុងបច្ចុប្បន្នធ្វើឲ្យសេចក្ដីឈឺចាប់ជាសះស្បើយ។ ការរស់នៅដោយក្ដីសុខនៃសេចក្ដីផ្លូវចិត្ត ទើបធ្វើឲ្យអ្នក។ 

ការឈឺចាប់ធ្វើឲ្យអ្នកវង្វែង ដោយសារតែការគិតនិងការជាប់កង្វល់ទៅនឹងការឈឺចាប់ ដែលនេះហើយគឺសេចក្ដីទុក្ខ។ សេចក្ដីទុក្ខគឺការជាប់ជំពាក់ទៅនឹងរឿងរ៉ាវដែលកើតឡើងចំពោះអ្នក។ 

តាមព្រះពុទ្ធសាសនា សេចក្ដីទុក្ខបាត់បង់នៅពេលគ្មានចិត្តជាប់ជំពាក់ខ្លាំង។ ការបញ្ចប់នៃសេចក្ដីទុក្ខនៅពេលអ្នកមិនជាប់ជំពាក់ទៅនឹងអ្វីទាំងអស់ តាមរយៈការលះបង់ចំណង់ ការចង់បាន។ និព្វានគឺជាសេរីភាពមិនជាប់ជំពាក់ទៅនឹងសេចក្ដីព្រួយបារម្ភ ភាពភ័យខ្លាច ឬបញ្ហាអ្វីទាំងអស់៕

 

X
5s