សមាជលំដាប់ថ្នាក់អន្តរជាតិត្រៀមប្រព្រឹត្តឡើងដែលស្តីអំពី “Building and Harmonizing digital Workforce”​



សមាគមន៍ធនធានមនុស្សកម្ពុជាបាននឹងកំពុងរៀបចំសមាជលំដាប់ថ្នាក់អន្តរជាតិលើកទី៣ស្តីពីការបង្កើត និងរក្សាឲ្យមានសុខដុមរមនីយកម្មធនធានមនុស្សក្នុងសម័យទំនើប ក្នុងគោលបំណងដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទីបីក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ   ព្រះរាជាណាចក្រកម្ពុជា ។ សមាជនេះមានគោលបំណង និង ខ្លឹមសារដូចខាងក្រោម៖

+ បង្កើតឲ្យមានកម្មវិធីជួបជុំដើម្បីផ្ដល់ឱកាសឲ្យអ្នកដែលបានចូលរួម ជាពិសេសអ្នកជំនាញវិជ្ជាជីវៈគ្រប់គ្រងធនធានមនុស្សទទួលបាននូវចំណេះដឹង និងបទពិសោធន៏ថ្មីៗក្នុងវិស័យគ្រប់គ្រងធនធានមនុស្សនាសម័យទំនើបបច្ចុប្បន្ន។

+ ដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងជំនាញបន្ថែមដល់បងប្អូនដែលជាអ្នកប្រកបអាជីពផ្នែកគ្រប់គ្រងធនធានមនុស្សឲ្យក្លាយជាអ្នកជំនាញវិជ្ជាជីវៈអាជីពផ្នែកគ្រប់គ្រងធនធានមនុស្ស។

+ ដើម្បីចែករំលែកនូវឧត្តមវានុវត្តន៍ថ្មីៗនៃការគ្រប់គ្រងធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជានិងនៅក្នុងទីផ្សារក្នុងតំបន់ និងទីផ្សារសាកលលោក។

+ កសាងបណ្តាញទំនាក់ទំនងរវាងអ្នកជំនាញផ្នែកធនធានមនុស្សជាមួយនឹងអ្នកជំនាញវិជ្ជាជីវៈមកពីវិស័យផ្សេងៗ។

គួរបញ្ជាក់ផលដែរថា នេះជាលើកទី៣ ហើយដែលកម្មវិធីនេះបានប្រព្រឹត្តឡើង! ដូច្នេះប្រសិនបងប្អូនដែលកំពុងធ្វើការក្នុងជំនាញនេះ ឬ ជាថ្នាក់ដឹកនាំលោកអ្នកអាចចូលរួមបាន ទទួលបានចំណេះដឹងបន្ថែម ជាមួួយវាគ្មិនល្បីៗ ដែលពោរពេញទៅដោយបទពិសោធន៍។ 

=> កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ  ទី០១  ខែកញ្ញា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ចាប់ពីម៉ោង៨:០0ព្រឹក ដល់ ម៉ោង១៧:00ល្ងាច។ 

ឱកាសមិនចាំយើងទេ! ទំនាក់ទំនងបានតាមរយៈ៖ ០២៣ ៥៥ ៣៣ ២២២/ ០១០ ៨១៤​ ១៤៨/ ០៨៩ ៤៩៤ ១៤៨!