ចង់លក់ដាច់ តែមិនព្រមធ្វើទីផ្សារ នេះជាកំហុសដ៏ធ្ងន់របស់ម្ចាស់អាជីវកម្មភាគច្រើន​



អាជីវកម្មមួយអាចមានដង្ហើមបន្តទៅមុខបាន លុះត្រាតែអាជីវកម្មនោះមានមានអតិថិជនគាំទ្រ។ នេះមានន័យការអតិថិជនប្រើប្រាស់សេវាកម្ម ឬទិញទំនិញឬផលិតផលក្នុងអាជីវកម្មមួយនោះទើបធ្វើឲ្យអាជីវកម្មមានលំហូរហិរញ្ញវត្ថុ ដើរទៅមុខ រីកចម្រើនបាន។ 

ការលក់ជាសកម្មភាពសំខាន់ដែលធ្វើឱ្យសហគ្រាសអាចបំប្លែងទំនិញឬសេវាទៅជាប្រាក់ចំណូលនិងប្រាក់ចំណេញ។ ការលក់បានគឺជាជោគជ័យ។ ប៉ុន្តែយើងមិនមែនងាយក្នុងការលក់ដូចដែលយើងធ្លាប់គិតមកហើយនោះទេជាពិសេសក្នុងបរិបទដែលមានការប្រកួតច្រើនដូចសព្វថ្ងៃ។ កន្លងមក គេច្រើនស្តីបន្ទោសបរាជ័យនៃការលក់ទៅលើអ្នកលក់។ តាមពិតមានអាថ៌កំបាំងពីក្រោយនោះជាច្រើន។ ការស្គាល់នូវអាថ៌កំបាំងនេះនាំឱ្យយើងមានលទ្ធភាពធ្វើឱ្យការលក់និងធុរកិច្ចទាំងមូលមានជោគជ័យ។

ការលក់ជាកិច្ចការសំខាន់មួយសម្រាប់ធុរកិច្ច ដែលតាមរយៈនេះសហគ្រាសអាចបំពេញចិត្តអតិថិជន  ទទួលបានប្រាក់ចំណូល  និងដឹងថា សកម្មភាពសហគ្រាសទាំងមូលត្រូវបានអតិថិជនគាំទ្រកម្រិតណា។ 

ប៉ុន្តែ កិច្ចការនេះមិនអាស្រ័យតែទៅលើបុគ្គលិក លក់តែម្យ៉ាងនោះទេ វាត្រូវការកិច្ចគាំពារនិងសម្របសម្រួលពីសហគ្រាសទាំងមូលដែរ ដើម្បីធានាជោគជ័យនិងនិរន្តភាពនៃធុរកិច្ច!

​បើក្រឡេកមើលទៅអាជីវកម្មភាគ ម្ចាស់អាជីវកម្មគិតតែចង់បានការលក់ដាច់ ចង់បានអតិថិជនច្រើន ចង់ឲ្យគេស្គាល់ច្រើន ចង់នេះចង់នោះ ប៉ុន្តែខ្លួនមិនបានធ្វើសកម្មភាពណាមួយដែលរុញឲ្យអាជីវកម្មរបស់ខ្លួនត្រូវគេស្គាល់នោះទេ។ នេះនិយាយទៅលើការធ្វើទីផ្សារ គឺមិនបានធ្វើការផ្សព្វផ្សាយ ធ្វើឲ្យគេដឹង ឲ្យគេឮ និងមើលឃើញអំពីផលិតផល សេវាកម្មរបស់ខ្លួននោះឡើយ។ បើនិយាយបែបតក្កទៅ បើអ្នកមិនធ្វើទីផ្សារនោះ អ្នកមិនអាចលក់ដាច់នោះឡើយ។ 

ដោយសារតែមើលឃើញពីបញ្ហាចន្លោះខ្វះខាតទាំងនេះហើយ ទើបយើងបានរៀបចំវគ្គសិក្សាមួយអំពី វគ្គសិក្សា យុទ្ធសាស្ត្រលក់និងធ្វើទីផ្សារ ដែលមានការចែករំលែពីវាគ្មិនពីររូប។ ប្រធានបទនេះ បង្ហាញពីអាថ៌កំបាំងនៃបរាជ័យក្នុងការលក់ និងកត្តានៅពីក្រោយនោះដែលធ្វើឱ្យការលក់មានជោគជ័យវិញតាមរយៈការធ្វើសមាហរណកម្មកត្តាដែលសហគ្រាសត្រួតត្រាបាន គឺសហគ្រាស និងអ្នកលក់ ម៉ាឃីធិងនិងការលក់ជាដើម។

បណ្ឌិត យិន ឆេងស៊ន ជាអ្នកផ្តល់ការពិគ្រោះនិងហ្វឹកហាត់ផ្នែកគ្រប់គ្រងធុរកិច្ច

លោក យ៉ន សុភារិទ្ធិ ស្ថាបនិក BizKhmer និង BizKhmer Media

ខាងក្រោមនេះជាចំណុចសំខាន់ៗនៃវគ្គសិក្សាខ្លីនេះ៖

-សារៈសំខាន់នៃការលក់

-ទស្សនៈជារួមបែបប្រពៃណីដែលនាំឱ្យការលក់បរាជ័យ។ តើគួរបន្ទោសអ្នកលក់ម្នាក់ឯង?

-កត្តាជះឥទ្ធិពលទៅលើការលក់ ជាមួយនេះផ្តោតលើ

ក/លក្ខណៈរបស់សហគ្រាស (ជាសហគ្រាសទាំងមូលទទួលយក

ទស្សនៈម៉ាឃីធិងឬទេ ការយកចិត្តទុកដាក់លើអតិថិជននិងទីផ្សារមុនគេ ការកំណត់

ផលិតផល ការជ្រ់សរើសនិងលើកទឹកចិត្តបុគ្គលលក់ ការគាំពារពីធាតុសំខាន់ៗ

នៃម៉ាឃីធិងចម្រុះដូចជាម៉ាក ការផ្សាយពាណិជ្ជកម្ម ការកំណត់ថ្លៃសមស្រប ។ល។

ខ/ បុគ្គលិកលក់

បុគ្គលភាព ជំនាញ ការលើកទឹកចិត្ត

គ/ អតិថិជន

ឃ/ ការប្រកួតប្រជែង និងបរិស្ថានម៉ាឃីធិង

ការធ្វើទីផ្សារតាមបែបទំនើប ក្នុងស្ថានភាពនៃការប្រកួតប្រជែងនាពេលបច្ចុប្បន្ន។

ក/ ការធ្វើទីផ្សារតាមរយៈ Facebook: TOFU > MOFU > BOFU

ខ/ ការធ្វើទីផ្សារតាមអនឡាញ គឺផ្អែកទៅលើខ្លឹមសារផ្សាយ (Content)។ តើអ្វីដែលជាចំណុចស្នូលនៃការបង្កើតខ្លឹមសារនាពេលបច្ចុប្បន្ន? គន្លឹះខ្លីៗ និងងាយៗ

គ/ វេទិការ សំណួរ ចម្លើយ

តម្លៃសិក្សា និងអត្ថប្រយោជន៍៖

+ តម្លៃសិក្សា៖ ៤០ ដុល្លារ (early-bird booking) ត្រឹមថ្ងៃទី ១៣ ខែធ្នូ ២០១៩។ ចុះឈ្មោះក្នុងថ្ងៃកម្មវិធី ៥០ដុល្លារ។

+ រយៈពេល៖ ៤ ម៉ោង

+ ទីកន្លែង និងកាលបរិច្ឆេទ៖ Diamond Twin Tower នៅកោះពេជ្រ ថ្ងៃទី ១៤ ធ្នូ ២០១៩ (១:0០ រសៀល - ៥:០០រសៀល)

អត្ថប្រយោជន៍៖

+ សៀវភៅសិក្សា

+ សិក្សាបណ្ដើរ អនុវត្តន៍បណ្ដើរ

តំណភ្ជាប់ចុះឈ្មោះ៖ http://bit.ly/34b9EWx

ព័ត៌មានផ្សេងៗ សូមទាក់ទងមកលេខ ០១០ ២៤៣ ៣៤៤/ ០១០ ៥៣៩ ៦៣៩/ ០១៧ ៤៩៥ ៩៦០