អត្ថបទថ្មីបំផុត
ទំព័រដើម > អាស៊ាន > ចិន​ជា​​ដៃគូ​នាំចេញ និង​ចូល ​​ទំនិញ​​ធំ​បំផុត​របស់ ឥណ្ឌូណេស៊ី

ចិន​ជា​​ដៃគូ​នាំចេញ និង​ចូល ​​ទំនិញ​​ធំ​បំផុត​របស់ ឥណ្ឌូណេស៊ី

ប្រ​ភព៖​​ Estrategia

​ទំហំ​ការ​នាំ​ចេញ​របស់​ប្រទេស ឥណ្ឌូណេស៊ី ទៅកាន់​ទីផ្សារ​ភិពព​លោក កាល​ពី​ឆ្នាំ​២០១៧ មាន ១៦៨,៧ ទ្រីលាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​មាន​ ១៥៦,៨ ទ្រីលាន​ដុល្លារ មាន​ការ​កើន​ឡើង​បើ​ធៀប​​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ២០១៦។ តួលេខ​នេះបាន​ធ្វើ​ឱ្យ ឥណ្ឌូណេស៊ី មាន​ GDP (nominal) ១,០១៥ ទ្រីលាន​ដុល្លារ និងGDP (PPP) ៣,២៤២ ទ្រីលាន​ដុល្លារ។ ខាងក្រោម​ជាព័ត៌មានខ្លីៗ ដែលអ្នកគួរស្វែងយល់ ពី​សេដ្ឋលកិច្ច​ប្រទេស​មួយ​នេះ។

កំណើន GDP ធៀប​ឆ្នាំ​ចាស់

ក្នុង​ឆ្នាំ​២០១២ GDP រតស់​ឥណ្ឌូណេស៊ី បាន​កើន​ដល់​ទៅ ៦% តែ​វា​បាន​ធ្លាក់​ក្រោម​៥% រហូត​ដល់​ឆ្នាំ​២០១៥។ បន្ទាប់​ពី​​​លោក Jokowi ឡើង​​ធ្វើ​ជា​ប្រធានាធិបតី​ជំនួស​លោក Yudhoyono រដ្ឋាភិបាលបាន​​ដាក់​វិធានការ សម្រួល​ច្បាប់​​​វិនិយោគ​​​ផ្ទាល់​​​របស់​បរទេស (DFI) ដើម្បី​ជំរុញ​​កំណើន​សេដ្ឋកិច្ច។ រដ្ឋាភិបាលបាន​ធ្វើ​ឱ្យ GDP មាន​កំណើន​តិច​តួច​ប្រហែល ៥% ក្នុង​ឆ្នាំ​២០១៦ – ២០១៧។

-ឆ្ណាំ ២០១៥ ឥណ្ឌូណេស៊ី មាន​​កំណើន​ GDP ៤,៩%
-ឆ្នាំ​ ២០១៦ ឥណ្ឌូណេស៊ី មាន​​កំណើន​ GDP ៥%
-ឆ្នាំ ​២០១៧ ឥណ្ឌូណេស៊ី មាន​​កំណើន​ GDP ​៥,១%
-ឆ្នាំ ២០១៨ គេ​រំពឹង​ថា ឥណ្ឌូណេស៊ី នឹង​មាន​​កំណើន​ GDP ​​ ៥,២%។

ការ​នាំ​ចេញ

​ចិន​​បាន​ក្លាយ​ជា​​ជង្រុក​ នៃការ​នាំ​ចេញ​និង​នាំ​ចូល​ធំ​បំផុត របស់​បង​ធំ​សេដ្ឋកិច្ច​អាស៊ាន​​ឥណ្ឌូណេស៊ី។ បើ​ផ្អែម​តាម​តួលេខ​ឆ្នាំ​២០១៦ ឥណ្ឌូណេស៊ី បាន​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​ចិន ​មាន​ដល់​ទី ១១,៦% ច្រើន​ជាង​គេ​បំផុត​លើ​ពិភពលោក ទីផ្សារ​អាមេរិក ១១,២% ជប៉ុន ១១,១% សហភាព​អឺរ៉ុប ១០% និង​សិង្ហបុរី ៧,៨%។

ទំនិញ​​សំខាន់​បំផុត​ដែល​ ឥណ្ឌូណេស៊ី នាំ​ចេញ​ទៅ​កាន់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​នេះ មាន ហ្គាស់ ឧស្ម័ន ស៊ីម៉ងត៍ ចំណី​អាហារ គ្រឿង​អេឡិចត្រូនិក គ្រឿងសំណង់ កំណាត់ វាយនភណ្ឌ និង​កៅស៊ូ។

ការ​នាំ​ចូល ​

​​​ចំណែក​ប្រទេស ដែល​ជា​ទីផ្សារ​នាំចូល​វិញ ចិន ក៏​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​ឥណ្ឌូណេស៊ី ពោល​គឺ​មាន​ចំណែក​ទីផ្សារ​ដល់​ទៅ ២២,៧% តាម​ពី​ក្រោយ​ដោយ សិង្ហបុរី ១០,៦% ជប៉ុន ៩,៦% សហភាព​អឺរ៉ុប ៧,៩% ថៃ ៦,៤% និង​អាមេរិក ៥,៣%។ ​​ទំនិញ​នាំ​ចូល​សំខាន់​ៗ​មាន គ្រឿង​ម៉ាស៊ី គ្រឿង​បរិក្ខារ ថ្នាំ​គីមី ប្រេងឥន្ធនៈ និង​ចំណី​អាហារ។

​សហគ្រាស​សំខាន់ៗ

ប្រេងកាត និង​ឧស្ម័ន​ធម្មជាតិ វាយនភណ្ឌ គ្រឿងអលង្ការ គ្រឿងអលង្ការ សំលៀកបំពាក់ ស្បែកជើង រ៉ែ ស៊ីម៉ង់ ឧបករណ៍​វេជ្ជសាស្ត្រ និង​គ្រឿង​ប្រើប្រាស់ សិប្បកម្ម ជីគីមី ឈើ កៅស៊ូ ម្ហូបអាហារ​កែច្នៃ គ្រឿងអលង្ការ និង​ទេសចរណ៍។

បំណុល​សាធារណៈ

ឆ្នាំ​២០១៧ ឥណ្ឌូណេស៊ី មាន​បំណុល​សាធារណៈ ៣៣,១% នៃ​ GDP សរុប។
អត្រា​អត់​ការងារ​ធ្វើ ៥,៤%។

ភូមិ​សាស្ត្រ​នយោបាយ

-ផ្ទៃ​ដី​មាន ១,៩០៤,៥៦៩ គីឡូ​ម៉ែត្រ​ការ៉េ
-ផ្ទះ​ទឹក​មាន ៤,៨៥%
-ជំរឿន​ប្រជាជន​ឆ្នាំ​២០១០​​មាន ២៣៧,៦៤៤,៣២៦ នាក់
-ភាសា​កំណើត ឥណ្ឌូណេស៊ី៕

 

​ដោយ៖ សុម៉ាលីន 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

ធនាគារ PPCBank និង​ក្រុមគ្រូពេទ្យ​កូរ៉េសហការគ្នាផ្ដល់​ការវះកាត់​ភ្នែកជូន​ប្រជាជន​កម្ពុជាដោយ​ឥតគិតថ្លៃ

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930