អត្ថបទថ្មីបំផុត
ទំព័រដើម > អាស៊ាន > ថៃ​​ជួប​​រដ្ឋប្រហារ​ច្រើនលើកច្រើនសា​ ចុះ​ហេតុ​អ្វី​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​​តែ​រឹងមាំ​ដដែល​?

ថៃ​​ជួប​​រដ្ឋប្រហារ​ច្រើនលើកច្រើនសា​ ចុះ​ហេតុ​អ្វី​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​​តែ​រឹងមាំ​ដដែល​?

តាមការសង្កេតមើលពីអ្នកជំនាញសេដ្ឋកិច្ច បាន​យល់ស្របលើចំណុច​រួមមួយចំនួនដែលជា​ហេតុផលនៅ​ពីក្រោយ​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ចរបស់ថៃ បើទោះបី​ជា​មាន​រដ្ឋប្រហារ ​និង​ការ​កាន់​កាប់​ដោយ​របប​យោធា​រយៈពេល​យូរ​ នៅក្នុងប្រទេសមួយទាំងមូល ក៏មិនអាចធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​ទទួលរ​ងផលប៉ះពាល់​នោះ​ដែរ​។ ចំណុច​ពិសេសមួយ​ចំនួន​ដែល​នៅ​ពីក្រោយភាព​ជោគជ័យ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ​ មាន​ជា​អាទិ៍៖ 

១. មិនសូវមានសកម្មភាព​អំពើហិង្សា
ខុសពីប្រទេសជាច្រើនផ្សេងទៀតដែលជាទូទៅ រដ្ឋប្រហារសុទ្ធតែកើត​មាន​ជាមួយនឹងអំពើហិង្សាពីសំណាក់អ្នកកាន់អំណាច និងអ្នកប្រឆាំង។ ក៏ប៉ុន្តែ​​រដ្ឋប្រហារនៅប្រទេសថៃវិញ ហាក់បីដូចជាមានបរិបទផ្សេង​ ពោលគឺមិនសូវ​មានសកម្មភាពហិង្សាណាមួយកើតឡើង ក្រៅពីការធ្វើបាតុកម្មទាមទារឱ្យ​មានការបោះឆ្នោត​ជា​បន្ទាន់​មួយ​នៅ​ក្នុងស្ថានភាពតូចតាចតែ​ប៉ុណ្ណោះ។

២. ក្រុមយោធាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះ​មហាក្សត្រ
ផ្អែកទៅលើរដ្ឋធម្មនុញ្ញរបស់ថៃ ព្រះ​មហាក្សត្រទទួលបានសិទ្ធិជាប្រធានជួរមុខរបស់កងទ័ពនៅក្នុងប្រទេស។ លើសពីនេះទៅទៀត គ្រួសាររាជរង្សនៅក្នុងប្រទេសថៃត្រូវបានរដ្ឋការពារ និងផ្តល់សិទ្ធិអំណាចយ៉ាងខ្ហាំង ខណះដែលប្រជាជនរបស់ប្រទេសនេះក៏៏មានការគោរព និង​កោតខ្លាចទៅលើព្រះ​មហាក្សត្រខ្លួនផងដែរ។

ហេតុដូចនេះហើយ ថ្វីត្បិតតែប្រទេសស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហានពិតមែន ប៉ុន្តែវត្តមានរបស់មហាក្សត្រនៅក្នុងប្រទេសនៅតែអាចការពារស្ថានការណ៍នៅក្នុងប្រទេសបាន​ភាគច្រើន​ មិន​ឲ្យ​​ធ្លាក់​ទៅ​រក​ភាព​​វឹកវរ​​ផងដែរ។

៣. រដ្ឋប្រហារកើតឡើងច្រើនដងមកហើយ
សម្រាប់ប្រទេសថៃ រដ្ឋប្រហារបានកើតមាននៅក្នុងប្រទេសខ្លួនច្រើនលើកច្រើនសាមកហើយ ពោលគឺចាប់​តាំងពីឆ្នាំ១៩៣២ នៅពេលដែលរដ្ឋប្រហារទម្លាក់រាជវង្សចេញពីអំណាច។ គិត​មកទល់ពេលនេះ រដ្ឋាភិបាលទីក្រុងបាងកក​ បាន​ជួប​រដ្ឋប្រហារ​សរុប​ ១៩ លើក​មក​ហើយ ក្នុង​នោះ ១២ លើក​ទទួល​បាន​ជោគជ័យ​។ ដូច្នេះសម្រាប់ប្រជាជន​របស់​ខ្លួន​ស្ទើរ​តែ​ចាត់​ទុកថា វា​ជា​​រឿង​ធម្មតា​ទៅ​ហើយ​​ ព្រោះរដ្ឋប្រហារទាំងនោះមិន​បាន​បង្កបញ្ហាគួរឲ្យ​គត់សម្គាល់ណាមួយ​ជាដុំកំភួនខ្លាំងក្លានោះឡើយ។

៤. វិស័យទេសចរណ៍ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​សេដ្ឋកិច្ច​ជាតិ​
ថ្វីបើមានបញ្ហារដ្ឋប្រហារច្រើនលើកច្រើនសា​ក៏ពិត​មែន ប៉ុន្តែប្រទេសថៃនៅតែទទួលបានភ្ញៀវទេសចរណ៍ទៅកំសាន្តមិនដាច់ គ្រាន់តែថាពួកគេ​មិនសូវ​សម្រុកទៅ​ទស្សនា​ច្រើន​ដូច​កាល​មុនៗ។ គេ​សង្កេត​ឃើញ​ថា គ្រប់រមនីយដ្ឋាន កន្លែងកំសាន្ត និងសកម្មភាពទេសចរណ៍ទាំងឡាយនៅតែទាក់ទាញទៅដល់អ្នកទេសចរណ៍​ទាំង​នេះ​ឲ្យ​មក​ទស្សនា​ប្រទេស​នេះ​រាប់​លាន​អ្នក​នៅ​ក្នុង​មួយ​ឆ្នាំៗ។ ចំណុច​នេះក៏ជាហេតុផលធំមួយដែលធ្វើអោយសេដ្ឋកិច្ចរបស់​ខ្លួន​នៅតែ​​អភិវឌ្ឍ​ទៅ​មុខ​​ជា​ធម្មតា​ដដែល​។

ទោះបី​ជាបែប​នេះ​ក្តី អំឡុងពេល​មាន​រដ្ឋប្រហារ​លើក​នេះ​ ថ្វីត្បិតតែវា​មិនបានធ្វើអោយសេដ្ឋកិច្ចរបស់ប្រទេសថៃដើរថយក្រោយពិតមែន ក៏ប៉ុន្តែសេដ្ឋកិច្ច​របស់​​​ខ្លួន​ក៏មិនសូវទទួលបានការលូតលាស់ខ្លាំងក្លាណាស់ដែរ នៅក្នុង​រយះពេល​ប៉ុន្មាន​ឆ្នាំ​​ចុងក្រោយនេះ។

យ៉ាងណាមិញ​នេះក៏អាចចាត់ទុកជារឿងដែលគួរអោយកោតសរសើរ និងគួររៀនសូត្រពីប្រទេសថៃផងដែរ ដែល​ប្រជាជាតិ​មួយ​នេះ​​អាចរក្សា​កំណើន​សេដ្ឋកិច្ចរបស់ខ្លួនឲ្យ​បោះជំហាន​​ទៅ​មុខ  បើទោះបី​​ជាធ្លាប់​ហែលឆ្លងកាត់​ស្ថានការណ៍​រាប់មិនអស់​​បែបណា​ក៏ដោយ៕

ប្រភព៖ សុត្ថា វត្តី

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ហេតុផល​ ៧ យ៉ាង​ដែល​​និស្សិត​ទទួល​បាន​និទ្ទេស​ “C” ​គឺ​ជា​បុគ្គល​ជោគជ័យ​បំផុត​ក្នុង​​លោក​

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31