អត្ថបទថ្មីបំផុត
ទំព័រដើម > អាស៊ាន > ជ្រុងវិជ្ជមាននៃបំណុលរបស់​​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​ចំពោះប្រទេសកំពុងអភិវឌ្ឍ

ជ្រុងវិជ្ជមាននៃបំណុលរបស់​​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​ចំពោះប្រទេសកំពុងអភិវឌ្ឍ

ប្រធានបទទាក់ទងនឹងបំណុលរបស់ប្រទេសចិនមកកាន់ប្រទេសកំពុងអភិវឌ្ឍត្រូវបានគេយកស្រាវជ្រាវមិនចេះចប់មិនចេះហើយ ជាពិសេសពីសំណាក់អ្នកប្រាជ្ញបញ្ញវ័ន្ត និងអ្នកតាក់តែងគោលនយោបាយជាដើម។ ជារឿយៗ មានសារព័ត៌មានជាច្រើនបានចុះផ្សាយទាក់ទងនឹងបញ្ហាដែលប្រទេសមួយចំនួនកំពុងតែជួបប្រទះទាក់ទងនឹងកម្ចីអភិវឌ្ឍន៍ពីប្រទេសចិន ដែលវាបានធ្វើអោយប្រទេសមួយចំនួនចាប់ផ្តើមមានការរាថយមិនហ៊ានលាដៃទទួលជំនួយ ឬកម្ចី។

តើបំណុលរបស់មហាអំណាចចិនចំពោះប្រទេសកំពុងអភិវឌ្ឍពិតជាសុទ្ធតែនាំយកមកនូវភាពអវិជ្ជមានពិតមែនឬ?
បើបកស្រាយ​ឱ្យ​ស្រួលស្តាប់បន្តិច រាល់គ្រប់ការអភិវឌ្ឍន៍សុទ្ធតែមានផលប៉ះពាល់គ្រាន់​តែ​ តិច ឬច្រើន។ ដូចគ្នាទៅនឹងការទទួលយកកម្ចីពីប្រទេសខាងក្រៅអីចឹង​ដែរ វាជៀសមិនផុតពីផលប៉ះពាល់មួយចំនួនខ្លាំងណាស់។

ប៉ុន្តែសម្រាប់ប្រទេសកំពុងអភិវឌ្ឍវិញ ផលប៉ះពាល់នេះ អាចធ្វើឲ្យទទួលបានការចំណេញមួយចំនួនដែលពួកគេត្រូវការ។ មើលទៅកាន់សមត្ថភាពដែលកម្ចីពីប្រទេសចិន វាអាចជះផលវិជ្ជមានបានក្នុងរូបភាពបីយ៉ាងធំៗ ដែលក្នុងនោះរួមមាន៖

១. ការហូរចូលនូវ​មូលធនសម្រាប់អភិវឌ្ឍន៍
សម្រាប់ប្រទេសកំពុងអភិវឌ្ឍ បញ្ហាហិរញ្ញវត្ថុគឺជារឿងសំខាន់មួយនៅក្នុងការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន ដូច្នេះកម្ចីដែលបានមកពីប្រទេសចិនអាចអនុញ្ញាតឲ្យប្រទេសទាំងនោះប្រើប្រាស់ដើម្បីយកមកអភិវឌ្ឍគ្រប់វិស័យនៅក្នុងប្រទេសខ្លួន។

ម្យ៉ាងវិញទៀត ដោយសារតែប្រទេសចិនឥឡូវកំពុងតែផ្តោតសំខាន់ទៅលើគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ ដូច្នេះប្រទេសកំពុងអភិវឌ្ឍជាច្រើនអាចប្រើប្រាស់កម្ចីទាំងនោះមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដែលការអភិវឌ្ឍន៍នេះអាចជួយពង្រឹងដល់ប្រព័ន្ធគមនាគមន៍ និងការដឹកជញ្ជូនជម្រុញវិស័យពាណិជ្ជកម្មក្នុងប្រទេស និងជាមួយដៃគូក្រៅប្រទេសផ្សេងៗបានទៀតផង។

២. កម្ចីឥតលក្ខខណ្ឌ

ថ្វីត្បិតបើមានស្ថាប័នហិរញ្ញវត្ថុជាច្រើនអាចផ្តល់កម្ចីទៅកាន់ប្រទេសកំពុងអភិវឌ្ឍក៏ពិតមែន ប៉ុន្តែជារឿយៗកម្ចីទាំងនោះគឺមានផ្សារភ្ជាប់ជាមួយនឹងលក្ខខណ្ឌដ៏តឹងរឹងមួយចំនួន ដូចជាការគោរពសិទ្ធិមនុស្ស បំបាត់អំពើពុករលួយ រឺការប្រកាន់យកលទ្ធិប្រជាធិបតេយ្យឲ្យបានល្អឥតខ្ចោះជាដើម។

សម្រាប់ប្រទេសកំពុងអភិវឌ្ឍ បញ្ហាទាំងនោះសុទ្ធសឹងតែជាបញ្ហាដែលពិបាកនឹងជៀសផុតបំផុត ដូច្នេះហើយកម្ចីទាំងនោះបាននាំមកនូវសម្ពាធទៅកាន់រដ្ឋាភិបាលយ៉ាងខ្លាំងដើម្បីសម្រេចឲ្យបានគោលដៅទាំងនោះ។ ផ្ទុយទៅវិញ សម្រាប់ប្រទេសចិន កម្ចីដែលរដ្ឋាភិបាលចិនផ្តល់ឲ្យ ជាទូទៅគឺមិនទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស រឺបំបាត់អំពើពុករលួយអ្វីនោះឡើយ។

៣. អ្នកដទៃមិនឲ្យ ចិនឲ្យ​

ពេលខ្លះ វាជារឿងងាយស្រួលយល់បំផុតដែលប្រទេសកំពុងអភិវឌ្ឍខ្ចីលុយពីប្រទេសចិន ខណះដែលខ្លួនមិនសូវទទួលបានកម្ចីពីសំណាក់ស្ថាប័នហិរញ្ញវត្ថុពិភពលោក ព្រោះវាជួនកាល ប្រទេសកំពុងអភិវឌ្ឍទាំងនោះអាចនឹងមានការលំបាកនៅក្នុងការដាក់សំណើរកម្ចី។

ដោយសារតែស្ថាប័នហិរញ្ញវត្ថុដូចជាធនាគារពិភពលោកជាដើម សុទ្ធតែដំណើរការតាមស្តង់ដារប្រទេសក្នុងលោកខាងលិច ដូច្នេះច្បាប់វិន័យ និងតម្រូវការនៅក្នុងការដាក់ស្នើកម្ចីតែងតែមានភាពតឹងរឹង និងពេលខ្លះថវិកា​ដែលផ្តល់ឲ្យប្រទេសទាំងនោះខ្ចីអាចនឹងមិនគ្រប់តម្រូវការទៀត។ ប៉ុន្តែសម្រាប់ប្រទេសចិនវិញ ភាគច្រើនកម្ចីនោះមានលក្ខណះងាយស្រួល។ តួយ៉ាងដូចជាប្រទេស​វ៉េណេស៊ុយអ៊ែឡា​ជាដើម ខណះដែលពិបាកនឹងទទួលបានកម្ចីពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗក្នុងពិភពលោក ប៉ុន្តែប្រទេសនេះទទួលបានកម្ចីពីប្រទេសចិនយ៉ាងងាយស្រួល។

ប៉ុន្តែដូចដែលបានបញ្ជាក់ពីខាងលើ រៀងរាល់កម្ចីទាំងនោះសុទ្ធតែមានចំនុចវិជ្ជមានដែលត្រូវតែសិក្សា ដូច្នេះវាក៏មិនខុសអ្វីពីកម្ចីរបស់ប្រទេសចិនមួយនេះដែរ។ ក្រៅពីចំណុចវិជ្ជមានដែលកម្ចីប្រទេសចិនអាចជួយដល់ប្រទេសក្រីក្រ វាក៏នាំមកនូវរឿងឈឺក្បាលមិនចេះចប់មិនចេះហើយដល់ប្រទេសនោះបានផងដែរ៕

ដោយ៖ សុត្ថា វត្តី

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728