អត្ថបទថ្មីបំផុត
ទំព័រដើម > អាស៊ាន > ចិន ឬជប៉ុន​ជា​ដៃគូ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI)​ ធំ​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ាន?

ចិន ឬជប៉ុន​ជា​ដៃគូ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI)​ ធំ​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ាន?

 កំពង់ផែនៅទីក្រុង​សាំងហ្គាពូរ

ប្រ​ភព៖​​ portnet.gr

សម្រាប់​បណ្តា​ប្រទេស​នានា​នៅ​ទូទាំង​​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​ គេ​សង្កេត​ឃើញថា ចិន​ជា​មហាអំណាច​កំពុង​ក្លាយ​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​​មាន​សារសំខាន់​បំផុត​មួយ​ដែល​បង្កើន​ឲ្យ​មាន​សំណួរ​ចោទ​សួរ​​ឡើង​អំពី​ទិសដៅ​ និង​អនាគត​​នៃ​​តំបន់​នេះ​។

១.ចិន ឬ​ជប៉ុន​ គឺ​​ជា​មហាអំណាច​វិនិយោគ​ពី​បរទេស​ (FDI)​ធំ​ជាងគេ​ក្នុង​តំបន់​អាស៊ាន?
យោង​តាម​ការ​ស្រាវជ្រាវ​​​លើ​ទិន្នន័យ​​​ទៅ​លើ​វិស័យ​ពាណិជ្ជកម្ម​​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI) និង​វិស័យ​ទេសចរណ៍​នៅ​ក្នុង​បណ្តា​​សមាជិក​ទាំង​ ១០ ​គេ​បាន​រក​ឃើញ​ថា ជប៉ុន​នៅ​តែ​ជា​ដៃគូ​​​វិនិយោគ​ធំ​ជាងគេ ​បើ​ទោះបី​ជា​​ឥទ្ធិពល​របស់​ចិន​កាន់​តែ​​ខ្លាំងក្លា​នៅ​ក្នុង​តំបន់​នេះ​ក៏ដោយ។ នៅ​អ្វី​ដែល​គេ​ហៅ​ថា គម្រោងវិនិយោគ​ផ្ទាល់​ពី​បរទេស​នៃ​តំបន់​បៃតង (Greenfield Foreign Direct Investment) ក្នុង​តំបន់​​អាស៊ាន  ប្រហែល ២០% នៃ​ដើមទុន​ដែល​បាន​បណ្ដាក់​ទុន​​សរុប​នៅ​ក្នុង​តំបន់​នេះ​គឺ​មាន​ប្រភព​មក​ពី​ប្រទេស​ជប៉ុន​។ ការ​បណ្ដាក់​ទុន​នេះ​​បាន​កើន​ឡើង ៦% ពី​អត្រា ១៤% នៅ​ក្នុង​រយៈពេល​ប្រាំ​ពីរ​ឆ្នាំ​​ចុងក្រោយ​។

ងាក​មក​មើល​​ការ​វិនិយោគ​ផ្ទាល់​​ពី​បរទេស (FDI) របស់​​ចិន​​នៅ​ក្នុង​តំបន់​អាស៊ាន​វិញ​គឺ​មាន​ការ​កើន​ខ្លាំង ក៏ប៉ុន្តែ​វា​​មាន​កំណើន​​ត្រឹមតែ ៧% ប៉ុណ្ណោះ​ក្នុង​រយៈពេល​ដូចគ្នា​នេះ ដែល​ធ្វើ​ឲ្យ​ដើម​ទុន​វិនិយោគ​សរុប​​មាន​ចំនួន ១៤%​ នៃ​ដើម​ទុន​វិនិយោគ​​សរុប​នៅ​ក្នុង​តំបន់​។

ប្រទេស​មានៗ​នៅ​ក្នុង​តំបន់​ដូច​ជា ថៃ និង​ម៉ាឡេស៊ី​ជា​ដើម​បាន​ទាក់ទាញ​អត្រា​វិនិយោគ​ផ្ទាល់​ពី​បរទេស​ច្រើន​​​ជាងគេ​។ តួយ៉ាង​ដូច​ជា​នៅ​ក្នុង​ប្រទេស​ថៃ នៅ​ក្នុង​​ចំណោម​ទឹកប្រាក់​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ខ្លួន​​​ទាំងអស់ គឺ​ ៥០% ទទួល​បាន​ពី​​​​ប្រទេស​​ជប៉ុន និង​លេខ​២​គឺ​​អាមេរិក។ ចំណែក​​ឯ​ទឹកប្រាក់​វិនិយោគ​របស់​ប្រទេស​ចិន​វិញ ផ្តោត​​លើ​ប្រទេស​ក្រីក្រ​​​ជា​សមាជិក​អាស៊ាន​ច្រើន​ជាង​ជប៉ុន និង​អាមេរិក​​ដូច​ជា វិនិយោគ​នៅ​​កម្ពុជា ឡាវ មីយ៉ាន់ម៉ា​ជា​ដើម។

២. តើ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​​មហាអំណាច​មក​កាន់​តំបន់​អាស៊ាន​​​មាន​ទំហំ ប៉ុន្មាន?
ជប៉ុន​ដែល​ឈរ​លេខរៀង​លើ​គេ គឺ​បាន​បោះទុន​វិនិយោគ​សរុប​ ២២០ ពាន់​លាន​ដុល្លារ​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១៧។ អាមេរិក​​មាន​ចំនួន ១៨២ ពាន់​លាន​ដុល្លារ ខណៈ​ដែល​​សហភាព​អឺរ៉ុប​​មាន​ចំនួន ១៤៥ ពាន់​លាន​ដុល្លារ​នៅ ក្នុង​រយៈពេល​ដូចគ្នា​នេះ។ ចំណែក​ចិន មាន​ចំនួន ១២៣ ពាន់ និង​កូរ៉េខាងត្បូង​មាន​ចំនួន ៩៨ ពាន់៕

ប្រភព៖ www.ft.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031