អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > មហាសេដ្ឋី Jack Ma គ្រោង​បើក​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៅ​ឥណ្ឌូណេស៊ី

មហាសេដ្ឋី Jack Ma គ្រោង​បើក​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៅ​ឥណ្ឌូណេស៊ី

ប្រ​ភព៖​​ Reuters

លោក Jack Ma ស្ថាបនិក​ក្រុមហ៊ុន​លក់​ទំនិញ Oline យក្ស​ចិន Alibaba បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍ ​ថា លោក​នឹង​បើក​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៅ​ប្រទេស​ឥណ្ឌូណេស៊ី កន្លែង​ដែល​លោក​ធ្វើ​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​លើ​ផ្នែក e-commerce ដើម្បី​បណ្ដុះបណ្ដាល​សហគ្រិន​បច្ចេកវិទ្យា។

បើ​តាម​ការ​ចុះផ្សាយ​របស់ Reuters មហាសេដ្ឋី Jack Ma មិន​បាន​និយាយ​ថា ពេល​ណា​វិទ្យាស្ថាន​របស់​លោក​ដំណើរ​ការ​ទេ ដោយ​គ្រាន់​តែ​លើក​ឡើង លោក​មាន​គោលបំណង​​​បង្រៀន​អ្នកដឹកនាំ​បច្ចេកវិទ្យា​ឱ្យ​បាន​ ១០០០ នាក់​ក្នុង​មួយ​ឆ្នាំ​នៅ​១០​ឆ្នាំ​ក្រោយ។

​“ពួក​យើង​ផ្ដល់​ឧកាស​ច្រើន​សម្រាប់​​យុវជន​ឥណ្ឌូណេស៊ី ដើម្បី​រៀន​”។ លោក Jack Ma បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​ពិភពលោក ដែល​រៀបចំ​ដោយ​ឥណ្ឌូណេស៊ី។ ​

មេ​ក្រុមហ៊ុន e-commerce ដ៏​ធំ​របស់​ចិន​បន្ត​ថា វា​មាន​សារសំខាន់​ណាស់​សម្រាប់​ឥណ្ឌូណេស៊ី ក្នុង​ការ​វិនិយោគ​លើ​មូលធន​មនុស្ស។

“ពេល​មនុស្ស​រីកចម្រើន ពេល​គំនិត​មនុស្ស​ផ្លាស់ប្ដូរ ពេល​ជំនាញ​មនុស្ស​រីកចម្រើន ពេល​នោះ​ហើយ​យើង​អាច​ឈាន​ជើង​ចូល​ក្នុង​យុគសម័យ​ឌីជីថល”។ លោក​ jack Ma បន្ថែម។ ​​​

លោកថា ឥណ្ឌូណេស៊ី ខ្វះខាត​វិស្វករ​ក្នុង​វិស័យ​បច្ចេកវិទ្យា ដូចនេះ​វិទ្យាស្ថាន នឹង​បង្រៀន​អ្នក​អភិវឌ្ឍន៍​ និង​វិស្វករ​ផ្នែក Cloud Computing រាប់​រយ​អ្នក​ដើម្បី​ជួយ​ពាណិជ្ជកម្ម​ឌីជីថល​ឥណ្ឌូណេស៊ី។

​​​​តាម​ការ​វាយ​តម្លៃ​ទីផ្សារ e-commerce របស់​ឥណ្ឌូណេស៊ី នឹង​កើន​ឡើង​យ៉ាង​ហោច​ណាស់ ៥៥ ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២២ ពី​ ៨ ពាន់​លាន​ដុល្លារ​ឆ្នាំ​២០១៧៕

 

ដោយ៖ សុវណ្ណមុនីលីតា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728