អត្ថបទថ្មីបំផុត
ទំព័រដើម > អាស៊ាន > ក្រុមហ៊ុន​វិនិយោគ 500 Startups ​បោះទុន​ ១៤លានដុល្លារវិនិយោគទៅលើ​អាជីវកម្ម​នៅវៀតណាម

ក្រុមហ៊ុន​វិនិយោគ 500 Startups ​បោះទុន​ ១៤លានដុល្លារវិនិយោគទៅលើ​អាជីវកម្ម​នៅវៀតណាម

ក្រុមហ៊ុនវិនិយោគ​ 500 Startups ដែលជាក្រុមហ៊ុនបណ្ដាក់ទុន (venture capital firm) មាន​មូលដ្ឋាន​នៅ​ ​Silicon Valley បាននិង​កំពុង​ពង្រីក​ដើម​ទុន​របស់​ខ្លួន​បន្ថែម​ទៅ​ដល់​អាជីវកម្ម​ដែល​មាន​សក្ដានុពល​ថ្មីថ្មោង ឬ​ startups នៅ​ប្រទេសវៀតណាម​ដែល​​ជាប្រទេសមួយ​កំពុង​មាន​សន្ទុះទីផ្សារសម្រាប់ពាណិជ្ជកម្ម។ ថ្មីៗនេះប្រទេសវៀតណាមបានក្លាយទៅជាប្រទេស​ដែល​បង្កើត​អាជីវកម្ម​ក្នុង​ប្រភេទ​ជា​ ecosystem ​​​មាន​ការ​រីកចម្រើនយ៉ាងឆាប់រហ័សក្នុងចំណោម​ប្រទេស​ធំ​ៗ​នៅ​អាស៊ីអាគ្នេយ៍។

ការ​​វិនិយោគ​ត្រូវ​បាន​ធ្វើ​ឡើង​ស្ថិតនៅ​ក្រោម​ 500 Startups វៀតណាមដែល​​គិត​មក​ដល់​ពេល​នេះ​ បានវិនិយោគទៅលើ​អាជីវកម្ម​ថ្មីថ្មោង​ ចំនួន ៣៦នៅក្នុងប្រទេសវៀតណាមដែលបោះ​ទុន​ទឹក​ប្រាក់​សរុប​ប្រមាណ ៣លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះក៏នៅមាន​អាជីវកម្ម​ជា​ដៃគូចំនួន ៦៤ ផ្សេង​ទៀតដែលកំពុងស្នើសុំ​កញ្ចប់​វិនិយោគ​ពី​ក្រុមហ៊ុន 500 Startups ដែលមានទឹកប្រាក់ចន្លោះ១០ ម៉ឺន ទៅ ២៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះវិនិយោគទៅលើវិស័យខុសៗគ្នាជាច្រើន ដូចជា ប្រព័ន្ធ អាជីវកម្មអេឡិចត្រូនិច (e-commerce) អេតថិក (edtech) និង​ ប្លុកឆាន( blockchain)។

គូ​បញ្ជាក់​ថា​ 500 Startups វៀតណាម​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៦ និង​មាន​ទុន​ដំបូង​ប្រមាណ​ ១០​លាន​ដុល្លារ​សម្រាប់​វិនិយោគអាជីវកម្ម​នៅ​ប្រទេស​វៀតណាម។ នៅ​កម្ពុជា​ ក្រុមហ៊ុន​វិនិយោគ​នេះ​ ​​បាន​​វិនិយោគ​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ហើយ​ក៏​ជា​ Startup ដំបូង​គេ​នៅ​កម្ពុជា​ដែល​ទទួល​បាន​ទុន​វិនិយោគ​នេះ​ គឺ ​គេហទំព័រ​កម្សាន្តស្រដៀង​ហ្នឹង​ Buzzfeed អាមេរិក Khmerload ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ២០​ម៉ឺន​ដុល្លារ៕

ដោយ ច័ន្ទលាភ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031