អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) នឹងផ្តល់ឱកាស យ៉ាងច្រើនទៅដល់សហគ្រិនធុនតូច និងមធ្យម (SMEs)!

ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) នឹងផ្តល់ឱកាស យ៉ាងច្រើនទៅដល់សហគ្រិនធុនតូច និងមធ្យម (SMEs)!

កិច្ចសហការភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (Regional Comprehensive Economic Partnership RCEP) ត្រូវបានគេជឿជាក់ថាជា កិច្ចសហការប្រតិបត្តិការសេដ្ឋកិច្ចដ៏ធំមួយនៅលើពិភពលោក ដោយយោងលើទំហំសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិក។

Source: Caixin Global

ដឹកនាំដោយអាស៊ាន និងប្រទេសផ្សេងៗចំនួន៦រួមមានចិន ឥណ្ឌា កូរ៉េខាងត្បូង ណូវេហ្សេឡង់ អូស្ត្រាលី និងជប៉ុន សេដ្ឋកិច្ចរបស់ភាពជាដៃគូរនេះមានមនុស្សចូលរួម ប្រមាណជាពាក់កណ្តាលពិភពលោក និងមានចំណែក ២៥%ក្នុងផលិតផលក្នុងស្រុកសរុប ៣០%នៃពាណិជ្ជកម្ម និង៣០%នៃចំណូលរបស់ពិភពលោកទាំងមូលតែម្តង។

កិច្ចសហការជាដៃគូរនេះត្រូវបានគេមើលឃើញថាវាបានបង្កើតឡើងមកដើម្បីជួយ​ពង្រឹងផលប្រយោជន៍ទៅដល់សហគ្រិនធុនតូច និងមធ្យមដែលមានចំណែករហូត​ដល់ទៅ ៩០%នៃសេដ្ឋកិច្ចរបស់ប្រទេសទាំង១៦នេះហើយ។

តើភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) នឹងមានឥទ្ធិពលទៅដល់ សហគ្រិនតូច និងមធ្យម(SMEs)ដោយរបៀបណា?

ការសហការគ្នារវាងប្រទេសទាំងក្នុង និងសហតំបន់ មានន័យថាទីផ្សារក៏បានពង្រីកកាន់តែធំដែរ។ ចំណែកឯសហគ្រិនធុនតូច និងមធ្យមនេះឯងដែលអាចពង្រីកខ្លួនបាន យ៉ាងលឿននៅពេលដែលពួកគេអាចចូលទៅក្នុងទីផ្សារកាន់តែធំ។

Source: Medium

ក្រៅពីនេះទៀត វាក៏ផ្តល់ឱកាសឱ្យសហគ្រិនធុនតូច និងមធ្យមទាំងនោះទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុផងដែរ ព្រោះថាមុនពេលដែលមានកិច្ចសហការនេះត្រូវបានបង្កើតឡើង សហគ្រិនធុនតូចនិងមធ្យមបានជួបប្រទះបញ្ហាខាងផ្នែក ហិរញ្ញវត្ថុយ៉ាងច្រើន ពោលគឺថាពាក្យស្នើសុំកម្ចីហិរញ្ញវត្ថុពីខាងសហគ្រិន​ប្រភេទ នេះត្រូវបានគេបដិសេធដល់ ៧០%ឯណោះ នេះបើតាមទិន្នន័យពីធនាគារ​អភិវឌ្ឍន័៍អាស៊ី (ADB)។

ប៉ុន្តែវត្តមានរបស់ភាពជាដៃគូរនេះនឹងអនុញ្ញាតអោយសហគ្រិនធុនតូច និងមធ្យមអាចទទួលបានជំនួយហិរញ្ញវត្ថុ និងអាចនាំផលិតផលរបស់ខ្លួនចេញទៅទីផ្សារធំជាងមុនដោយពុំមានរបាំងពាណិជ្ជកម្ម។

ម្យ៉ាងទៀត ជាមួយនឹងការចូលរូមពីប្រទេសជឿនលឿនដូចជាជប៉ុន កូរ៉េខាងជើង  ណូវេហ្សេឡង់ និងអូស្ត្រាលី អាចនឹងទទួលបានបច្ចេកវិទ្យា និងការអភិវឌ្ឍថ្មីៗដើម្បីធ្វើឱ្យផលិតផល និងសេវាកម្មរបស់ខ្លួនកាន់តែប្រសើរជាងមុនទៀតផង។

ក្រៅពីនេះទៅទៀត ជាមួយនឹងកំណើនសេដ្ឋកិច្ចពិភពលោកដែលនឹងកើនឡើង១០% ដោយសារតែវត្តមានរបស់ RCEP នេះ ធនគារអភិវឌ្ឍន៍អាស៊ីមានសុទិដ្ឋិនិយមថា វានឹងជះឥទ្ធិពលដល់ទីផ្សារការងារផងដែរ ព្រោះថាសហគ្រិនតូច និងមធ្យមជាកន្លែង ដែលផ្តល់ការងារដល់ប្រជាជនពី៥២%ទៅ៩៧%នៃប្រជាជនប្រទេសទាំង១៦នេះ។

Source: Nectar desk

ក្រៅពីនេះទៅទៀត ការបញ្ចូលសេដ្ឋកិច្ចរបស់ប្រទេសទាំង១៦នេះ នឹងធ្វើឱ្យសហគ្រិនធុនតូចនិងមធ្យម មានកាតព្វកិច្ចបង្កើនការងារ ដូចជាប្រសិទ្ធភាពសេវាកម្ម និងផលិតកម្មរបស់ខ្លួនឱ្យបានកាន់តែខ្លាំងជាងមុន ដើម្បីអាចប្រកួតនិងឈរជើងនៅជាមួយនឹងក្រុមហ៊ុនពហុជាតិ (Multinational Corporation)។ ខណៈដែលវាអាចជាការលំបាកមួយ វានឹងធ្វើឱ្យសហគ្រិសធុនតតូច និងមធ្យមនេះអភិវឌ្ឍខ្លួនបានកាន់តែរឹងមាំ ទោះបីជាខ្លួនមិនចង់ក៏ដោយ។

ដើម្បីទប់ទល់បានជាមួយនឹងបញ្ហានេះផងដែរ អ្នកជំនាញជឿថា មូលធនមនុស្សនឹងដើរតួរយ៉ាងសំខាន់ក្នុងការប្រកួតប្រជែង និងអភិវឌ្ឍនៅក្នុងឱកាសនៃភាពជាដៃគូរនេះ៕

ដោយ៖ សុថា វត្តី

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031