អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > គន្លឹះ​៤​​យ៉ាង​ដើម្បី​​ធ្វើ​ទីផ្សារ​​​​បាន​ជោគជ័យ​តាមរយៈ​​​ពាក្យ​សម្ដី​អតិថិជន​ (Word of Mouth)

គន្លឹះ​៤​​យ៉ាង​ដើម្បី​​ធ្វើ​ទីផ្សារ​​​​បាន​ជោគជ័យ​តាមរយៈ​​​ពាក្យ​សម្ដី​អតិថិជន​ (Word of Mouth)

គន្លឹះ​ធ្វើ​ទីផ្សារ​ជោកជ័យ​តាមរយៈ​ Word-of-Mouth

ប្រ​ភព៖​​ onhold.on.ca

និយាយ​ពី​ការ​ធ្វើ​ទីផ្សារ​តាម​រយៈ​ពាក្យ​សម្ដី​ ឬ​ គេ​​ហៅ​តាម​ភាសា​អង់គ្លេស​ថា​ Word-of-Mouth Marketing ​​មិនមែន​ជា​​រឿង​ងាយ​ស្រួល​​​នោះ​ទេ​ ​ក៏​ប៉ុន្តែ​​វា​នឹង​នាំ​មក​នូវ​ជោគជ័យ​យ៉ាង​សម្បើម​ចំពោះ​ក្រុមហ៊ុន​ប្រសិន​បើ​​លោក​អ្នក​ធ្វើ​វា​បាន​ជោគជ័យ។ ​ឧទាហរណ៍​ដោយ​ងាយ​ថា​ ​​​បើ​​សិន​​លោក​អ្នក​ផ្ដល់​សេវាកម្ម​​ ឬ​លក់​ផលិតផល​ដែល​បំពេញ​បាន​តាម​ការ​ចង់​បាន​របស់​អតិថិជន​ ​នោះ​អតិថិជន​អាច​នឹង​ស្មោះស្ម័គ្រ​ជា​មួយ​​ផលិតផល​ ឬ​សេវាកម្ម​របស់​អ្នក​ ហើយ​ពួក​គេ​អាច​និយាយ​ទៅ​​កាន់​មិត្តភ័ក្ដិ​​​ ឬ​បង​ប្អូន​របស់​គេ​បន្ត​ទៀត។ នេះ​ជា​និយម​ន័យ​ដោយ​ខ្លី​អំពី​ការ​ធ្វើ​ word-of-mouth marketing។

​ចុះ​ធ្វើ​យ៉ាង​ណា​ទើប​​​ធ្វើ​ទីផ្សារ​តាម​ពាក្យ​សម្ដី​នេះ​បាន​ជោគជ័យ?

១) ​​កំណត់​មុខ​សញ្ញា​ និង​គោលដៅ​​អ្នក​ដែល​មាន​ឥទ្ធិពល​ (influencers)
​អ្នក​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ផលិតផល​ ឬ​សេវាកម្ម​របស់​អ្នក​គឺ​​អ្នក​ទាំង​ឡាយ​ណា​ដែល​​សកម្ម​​នៅ​លើ​បណ្ដាញ​សង្គម​ ឬ​ ប្លុក ដែល​អាច​ជួយ​​ផ្សព្វផ្សាយ​​​ផលិតផល​ ឬ​ម៉ាក​របស់​អ្នក​ទៅ​កាន់​អ្នក​ផ្សេង។ ​អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​បាន​ពន្យល់​ថា​ ​​៖«ឥទ្ធិពល​ពិត​ប្រាកដ ​នឹង​ជំរុញ​ឱ្យ​មាន​សកម្មភាព​ មិន​មែន​ត្រឹម​តែ​ផ្ដល់​ដំណឹង​នោះ​ទេ»។ ​តាម​ពិត​នោះ​គឺ​ ​​អតិថិជន​​​ទុក​ចិត្ត​ទៅ​លើ​​ភាគី​ទី​បី​ច្រើន​ជាង​​ពួក​គេ​ទុក​​ចិត្ត​ទៅ​លើ​ម៉ាក​របស់​លោក​អ្នក​ទៅ​ទៀត។ ​​​​​​​

​ដូច្នេះ​ការ​ជ្រើស​រើស​សារ​ដ៏​ត្រឹម​ត្រូវ​​សម្រាប់​អ្នក​​មាន​ឥទ្ធិពល​ទៅ​លើ​ផលិតផល​ និង​សេវាកម្ម​របស់​អ្នក​ គឺ​ជា​រឿង​សំខាន់។ ​

​២) ​ផ្សារភ្ជាប់​ទៅ​នឹង​​​ការ​រំញោច​របស់​មនុស្ស​
​​ការ​​​​ធ្វើ​ឱ្យ​មនុស្ស​ស្គាល់​​ពី​ម៉ាក​របស់​លោក​អ្នក​គឺ​ជា​រឿង​មួយ​ ប៉ុន្តែ​ការ​រក្សា​​បាន​នូវ​ការ​សន្ទនា​ជា​មួយ​អតិថិជន​​​គឺ​ជា​រឿង​មួយ​ផ្សេង​ទៀត។ ​​​នៅ​ក្នុង​ទស្សនទាន​សម័យ​ទំនើប​​នេះ​ នៅ​បណ្ដា​ប្រទេស​ជឿន​លឿន​បាន​បង្កើត​គេហទំព័រ​​មាន​គោលដៅ​ជួយ​សង្គម។ ជា​ឧទាហរណ៍​ ​​មូលនិធិ​​​គេហទំព័រ​ Make-A-Wish ​បង្កើត​ឡើង​ដើម្បី​​ជូនពរ​ដល់​ក្មេងៗ​​ដែល​ប្រឈម​នឹង​​នឹង​ការ​គំរាមកំហែង​ដោយ​សារ​ជំងឺ​ផ្សេងៗ។ ជា​លទ្ធផល​គេហទំព័រ​នេះ​ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន។ ​ដូច្នេះ​ ​អាជីវកម្ម​របស់​អ្នក​មិន​​ត្រូវ​គិត​តែ​ពី​ចំណេញ​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​គិត​​ពី​ការ​បង្កើត​តម្លៃ​​មួយ​ដែល​មនុស្ស​ទូទៅ​កាន់​តែ​និយាយ​​ពី​ផលិតផល​ ឬ​ម៉ាក​របស់​អ្នក។

​៣) ​បន្ត​សកម្មភាព​​ជា​មួយ​​នឹង​សហគមន៍​
​ជា​ឧទាហរណ៍​ជាក់​ស្ដែង​ ​​ក្រុមហ៊ុន​គោជល់​​ (Red Bull) ​តែង​តែ​​រៀប​ចំ​កម្មវិធី​​​​​​ជា​ញឹកញាប់​​ដែល​មាន​ការ​ចូលរួម​ពី​មនុស្ស​ជា​ច្រើន។ ​ក្រុមហ៊ុន​បាន​រៀប​ចំ​កម្មវិធី​​សប្បាយ​ៗ​ដើម្បី​ប្រម៉ូត​ម៉ាក​​ដូច​ជា​ Red Bull Wings Team, កម្មវិធី​ជា​មួយ​និស្សិត​ student-brand manager program, ​កម្មវិធី​បង្ហាញ​សមត្ថភាព​ Red Bull bedroom jam និង​កម្មវិធី​ជា​មួយ​អ្នក​កាសែត​ Red Bull program។ ទាំង​នេះ​ ជា​​​កម្មវិធី​មួយ​ដែល​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​មនុស្ស​ទូទៅ។

៤) ​បន្ត​ពង្រឹង​​ការ​ផ្ដល់​សេវាកម្ម​បម្រើ​អតិថិជន​
​​ការ​បន្ត​ពង្រឹង​​ និង​កែ​លម្អ​ការ​ផ្ដល់​សេវាកម្ម​បម្រើ​អតិថិជន​ គឺ​ជា​គន្លឹះ​មួយ​ដែល​​បន្ត​ឱ្យ​អាជីវកម្ម​ទទួល​បាន​ជោគជ័យ​ ជា​ពិសេស​អាច​ទាក់ទាញ​អតិថិជន​ថ្មី​ៗ​បាន​បន្ថែម​ទៀត។ ​ការ​សិក្សា​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ Entrepreneur ​​នៅ​​ឆ្នាំ​២០១៥​ បាន​​​​​ឱ្យ​ដឹង​ថា​​​ ​​អាជីវកម្ម​តូច​ៗ​​​​​លក់​ផលិតផល​ និង​សេវាកម្ម​​ទៅ​ឱ្យ​អតិថិជន​​​​ពី​ ៦០​ ទៅ​ ៧០% ខណៈ​ ៥​ ទៅ​ ២០% ​លក់​ទៅ​ឱ្យ​អតិថិជន​ថ្មី។ ដូច្នេះ​ការ​រំពឹង​​សេវាកម្ម​​គឺ​ជា​ចំណុច​មិន​អាច​ខ្វះ​បាន​​​សម្រាប់​​អាជីវកម្ម៕​​​

​​​​​ដោយ៖​ រតនៈ​វិភូ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930