អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > ​បឺត​ ខាំ​នៅ​តែ​ខ្លាំង​ ​ដោយ​បំបាក់​អំនួត​របស់​កីឡាករ​ថៃ​ វ៉ាន់ឆារ៉ាឡេក​ កាល​ពីថ្ងៃអាទិត្យ

​បឺត​ ខាំ​នៅ​តែ​ខ្លាំង​ ​ដោយ​បំបាក់​អំនួត​របស់​កីឡាករ​ថៃ​ វ៉ាន់ឆារ៉ាឡេក​ កាល​ពីថ្ងៃអាទិត្យ

កីឡាករបឺត ខាំ​ ស្ថិតនៅ​បង្គោលក្រហម

បឺត​ ខាំ​ ខ្លា​ចាស់​​​របស់​កម្ពុជា បាន​ទទួល​ជ័យ​ជំនះ​ដោយ​ពិន្ទុ​ទៅលើ​ កីឡាករ​ស្រេកឃ្លាន​ជ័យ​ជំនះ​របស់​​ថៃ​ វ៉ាន់ឆារ៉ាឡេក អូក្វាន់​មឿង​​ (Watcharalek Or Kwanmueng) ​កាល​ពី​ថ្ងៃអាទិត្យ​ទី​១៨​ កន្លងទៅ។

​ក្នុង​ការ​ប្រកួត​ទាំង​៥​ទាំងនោះ​ ​កីឡាករ​ទាំង​ពីរ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​លើសលប់​ ពីសំណាក់​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​របស់​កម្ពុជា​។ ​ទឹក​ទី១​ និង ទី​២ កីឡាករ​ថៃ​ហាក់ដូច​ជា​ព្យាយាម​សម្រុក​ ខណៈ​បឺត​​ ខាំ​ដែល​ស្ថិត​នៅ​បង្គោល​ក្រហម​​​​​ គ្រាន់តែ​ទប់​ និង ​វាយបក​មួយៗ​ប៉ុណ្ណោះ​។

ចូល​មក​ដល់​ទឹក​ទី​៣​ ​បឺត ខាំ​បាន​ប្រើ​បច្ចេកទេស​ទន់​បង្ក្រាប​រឹង​បាន​យ៉ាង​ល្អ​ ​​ដោយ​វាយ​ចូល​ចំ​ផ្ទៃ​មុខ​ពេញៗ​ ស្រប​ពេល​ដែល​កីឡាករ​ថៃ​ព្យាយាម​សម្រុក​​ ក្នុង​បំណង​ដើម្បី​ឡើង​ជង្គង់​ និង ​បោក​ផ្ដួល​​ដូច​ដែល​ធ្លាប់​ធ្វើ​កាល​ពី​ប្រកួត​មុនៗ​។ ប៉ុន្តែ​​ការ​ព្យាយាម​ចូល​ដើម្បី​បោក​ផ្ដួល​នោះ គឺ​លែង​មាន​ប្រសិទ្ធភាព​ ដោយ​សារ​បឺត ខាំ​ទេ​ជា​អ្នក​ប្រើ​បច្ចេកទេស​កាច់​ឲ្យ​ដួល​ជា​ញយ​ដង​ ដែល​ប្រការ​នេះ​កាន់តែ​ធ្វើ​ឲ្យ​កីឡាករ​ វ៉ាន់ឆារ៉ាឡេក អូក្វាន់​មឿង​​ (Watcharalek Or Kwanmueng)​ ខឹង​កាន់​តែ​ខ្លាំង​ ព្រោះ​ ការប្រកួត​នៅ​កម្ពុជា​កន្លងមក​​ ​​មិនដែល​​មាន​នរណា​ធ្វើ​ឲ្យ​រួបគេ​ដួល​អស់ជំឈរ​ មួយដង​ជា​ពីរ​ដង​បែបនេះ​ឡើយ​។
​​​​​​
​​​ការ​ច្រឡោត​ខឹង​ និង ​ចង់​ឈ្នះ​ពេក​របស់​កីឡាករ​ថៃ​រូប​នេះ​ ​កាន់តែ​ធ្វើ​ឲ្យ​រូប​គេ​បន្សល់​ចន្លោះប្រហោង​​កាន់តែ​ធំ​​សម្រាប់​ បឺត​ ខាំ​​ក្នុង​ការ​ទាញ​យក​ពិន្ទុ​។ ​នៅ​ទឹក​ទី​៤​ ​បន្ទាប់​ពី​បឺត ខាំ​វាយចូលមុខ​ច្បាស់ៗ​ចំ​គោលដៅ​ និង ​ប្រើ​បច្ចេកទេស​កាច់​ឲ្យ វ៉ាន់ឆារ៉ាឡេក​ដួល​នៅ​លើ​សង្វៀន​ញយ​ដង​នោះ បាន​ធ្វើ​ឲ្យ​កីឡាករ​ថៃ​រូប​នេះ​​កាន់តែ​ខឹង​ច្រឡោត​ ហើយ​បាន​ចាប់​​លើក​​កីឡាករ​បឺត ខាំ​បោក​​ទាំង​កម្រោល​ ដែល​ខុស​ទៅ​នឹង​លក្ខខណ្ឌ​នៃ​ការប្រកួត​។

​​​​​​ឃើញ​បែបនេះ​អាជ្ញាកណ្ដាល​ក៏​បាន​ព្រមាន​លើ វ៉ាន់ឆារ៉ាឡេក​ ប៉ុន្តែ​កីឡាករ​រូប​នេះ​មិន​ទទួលស្គាល់​កំហុស​ ហើយ​បាន​បញ្ចេញ​​ភាព​ច្រងេងច្រងាង​ ដោយ​ដើរ​ចេញ​ពី​សង្វៀន​ប្រកួត​ ដែល​​មាន​ន័យ​ស្មើនឹង​បោះបង់​ការប្រកួត​។ ​

ប៉ុន្តែ​​អ្នក​រៀបចំ​ការ​ប្រកួត​ ក៏ដូចជា​​មន្ត្រី​​របស់​សហព័ន្ធ​បាន​អនុញ្ញាតិ​ឲ្យ​បន្ត​ការ​ប្រកួត​ទៀត​។ ​ឃើញ​សភាព​គឃ្លើន​របស់​កីឡាករ​ថៃ​បែបនេះ​បាន​ធ្វើ​ឲ្យ អ្នក​គាំទ្រ​បាន​សម្ដែង​នូវ​ការ​មិន​ពេញ​ចិត្ត ដោយ​បាន​ចោល​ដប​ទឹក​សុទ្ធ​​ដាក់លើ​កីឡាករ​ថៃ​ និង មន្ត្រី​សហព័ន្ធ​ផង​ដែរ​។

​​នៅ​ទឹក​ទី​៥​ បឺត ខាំ​បាន​បន្សល់​ស្នាម​បែក​ធំ​មួយ​ ដោយមាន​ឈាម​ពេញមុខ​លើ​កីឡាករ​ថៃ។ ​ចប់​ទឹក​ទី​៥​ បឺត ខាំ​ទទួល​បាន​ជ័យ​ជំនះ​ដោយ​ពិន្ទុ​៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

​បើ​គ្មាន​បទ​ពិសោធន៍​សោះ​តែ​ម្ដង​ តើ​គួរ​សរសេរ​​ CV ​ ធ្វើ​ម៉េច​​ឱ្យ​ទាក់ទាញ​ ​និង​គេ​ហៅ​សម្ភាសន៍?

គំនិត​​ធ្វើ​ជំនួញ​៥​ប្រភេទ​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ

អត្ថបទពាណិជ្ជកម្ម​

តើអ្នកត្រៀមខ្លួនហើយឬនៅ? ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018 កាន់តែធំអស្ចារ្យមិនដែលធ្លាប់មាន!

ការវិវដ្តកាន់តែទំនើប និងកាន់តែងាយស្រួលជាមួយទូរទឹកកក LG InstaView ThinQ™ Amazon Alexabuilt

តិចនិក​ផ្សព្វផ្សាយតាម​ Online «ចំណាយ​តិច~តែចំណេញ​ច្រើន»

តិចនិក​ជ្រើស​រើស​បុគ្គលិក​ដែល​​ល្អ​ និង​ពូកែ​សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031