អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > អ្នក​គាំទ្រ​ អ៊ីស្លង់​ ​ប្រមាណ​ ៣ ម៉ឺន​នាក់​ចេញ​មកសា​ទរ​​ជម្រើស​ជាតិ​ខ្លួន​ពេល​ត្រលប់​ដល់​ស្រុក​វិញ

អ្នក​គាំទ្រ​ អ៊ីស្លង់​ ​ប្រមាណ​ ៣ ម៉ឺន​នាក់​ចេញ​មកសា​ទរ​​ជម្រើស​ជាតិ​ខ្លួន​ពេល​ត្រលប់​ដល់​ស្រុក​វិញ

អ្នកគាំទ្រ អ៊ីស្លង់ ប្រមាណ ៣ ម៉ឺននាក់ចេញមកគាំទ្រជម្រើសជាតិខ្លួននៅក្រុង Reykjavík ទោះចាញ់ក្រុម ម្ចាស់ផ្ទះបារាំង ៥-២ ក្នុងវគ្គ ៨ ក្រុមចុងក្រោយក្ដី។

អ្នកគាំទ្រ អ៊ីស្លង់នៅតែចាត់ទុកជម្រើសជាតិខ្លួនជាវីរបុរស ពេលឡើងដល់វគ្គនេះ ជាពិសេស ជ័យជម្នះ ២-១ ទល់នឹង អង់គ្លេសកាលវគ្គ១៦ ក្រុមចុងក្រោយ។

ខ្សែប្រយុទ្ធ Kolbeinn Sigthorsson ដែលស៊ុតបញ្ចូលទីក្រុមបារាំង កាលថ្ងៃអាទិត្យ សម្ដែងភាពរីករាយពេលឃើញដូច្នេះ។ Sigthorsson បន្ត «យើងមានបទពិសោធន៍ដ៏អស្ចារ្យ ហើយ សុបិនក្លាយជាការពិត ដែលយើងបាននាំការអបអរសាទរដល់ជាតិយើង»។

លោកនាយករដ្ឋមន្ត្រី អ៊ីស្លង់ Sigurdur Ingi Johannsson បានថ្លែងសាទរថា «វាពិតជារឿងកម្រណាស់… ពិតជាវិសេសវិសាលដែលរឿងនេះបានកើតឡើង ដោយធ្វើឲ្យប្រជាជន អ៊ីស្លង់ រួមរួមគ្នា ពេលក្រុមយើងបានធ្វើការល្អនៅលើទីលានបាល់ទាត់។ អ្នកទាំងអស់គ្នាជាគឺជាតម្លៃមួយមិនអាចកាត់ថ្លៃបាន។»

សូមរំលឹកថាមុនឡើងដល់ជុំផ្ដាច់ព្រ័ត្រ អ៊ីស្លង់ ឈ្នះ ហុល្លង់ទាំងពីរប្រកួតកាលវគ្គជម្រុះ។ អ៊ីស្លង់ ស្ថិតនៅចំណាត់ថ្នាក់លេខ២ ដោយមិនចាញ់ក្នុងពូល F ពោលស្មើ ព័រទុយហ្គាល់ និង ហុងគ្រី មុន ឈ្នះ អូទ្រីស ២-១៕

ផ្ដល់សិទ្ធិដោយ Sportrefresh…

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

​បើ​គ្មាន​បទ​ពិសោធន៍​សោះ​តែ​ម្ដង​ តើ​គួរ​សរសេរ​​ CV ​ ធ្វើ​ម៉េច​​ឱ្យ​ទាក់ទាញ​ ​និង​គេ​ហៅ​សម្ភាសន៍?

គំនិត​​ធ្វើ​ជំនួញ​៥​ប្រភេទ​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ

អត្ថបទពាណិជ្ជកម្ម​

តិចនិក​ផ្សព្វផ្សាយតាម​ Online «ចំណាយ​តិច~តែចំណេញ​ច្រើន»

តិចនិក​ជ្រើស​រើស​បុគ្គលិក​ដែល​​ល្អ​ និង​ពូកែ​សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច

មូលដ្ឋានគ្រឹះ​នៃ​នីតិវិធីបង្កើតអាជីវកម្ម​ ឱ្យមានលក្ខណៈស្ដង់ដារ

ជួបជាមួយវាគ្មិន ៦រូប កម្មវិធីមហោស្រពកវីនិពន្ធកម្ពុជា ថ្ងៃ​ទី​១៤ មករា​

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031