អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > មាស​ ចាន់ណា ៖«​បើ​នៅ​តែ​គិត​លក់​ការ​ប្រកួត​ ​​ឬ រៀប​ចំ​​លទ្ធផល​នោះ​កីឡា​បាល់ទាត់​ស្រុក​ខ្មែរ​អត់​រីក​ចម្រើន​ទេ»

មាស​ ចាន់ណា ៖«​បើ​នៅ​តែ​គិត​លក់​ការ​ប្រកួត​ ​​ឬ រៀប​ចំ​​លទ្ធផល​នោះ​កីឡា​បាល់ទាត់​ស្រុក​ខ្មែរ​អត់​រីក​ចម្រើន​ទេ»

ប្រ​ភព៖​​ SportRefresh

«បើនៅតែគិតលក់ការប្រកួត ឬ រៀបចំលទ្ធផលនោះកីឡាបាល់ទាត់ស្រុកខ្មែរអត់រីកចម្រើនទេ។ ក្រុមរបស់ខ្ញុំលេង ១០០ % ពេលប៉ះក្រុមណាក៏ដោយ ហើយ យើងឃើញឱកាស ល្អៗ ដូចគ្នា ដាច់ និង ទាត់បុកបង្គោលទីជាដើម។» នេះជាការលើកឡើងរបស់លោក មាស ចាន់ គ្រូបង្វឹក ណាហ្គាវើល ពេលស្មើ បឹងកេតអង្គរ ០-០ ម្សិលមិញនៅពហុកីឡដ្ឋានជាតិ។

ការថ្លែងបែបនេះ ដោយសារមានពាក្យចចាមអារ៉ាមថា ណាហ្គាវើល អាចផ្ដល់កាដូ ឲ្យបឹងកេតអង្គរ នាជំនួបម្សិលមិញ។ លោកបញ្ជាក់ថា ណាហ្ហាវើល ហ្វឹកហាត់ និង លេង គឺ មួយរយភាគរយ ដោយមិន ទុក ឬ លាក់ជើងនោះទេ។ តែលទ្ធផលយ៉ាងណា គឺ អាស្រ័យលើ ៩០ នាទី ហើយលោកមិនដែលចោទកីឡាករ ថា លក់ ឬ រៀបចំការប្រកួតអ្វីដែរ ព្រោះ លោកបានទុកចិត្តលើពួកគេ។ ជាក់ស្ដែង ពេល ចាញ់ ស៊ីម៉ាក់ កន្លងទៅ ក៏លោកមិនបន្ទោសកីឡាករដែរ ព្រោះជាទំនួលខុសត្រូវរបស់លោក ហើយ កីឡាករក៏បានប្រឹងអស់ដែរ។

លោកបញ្ជាក់ជាថ្មីថា ប្រើមនុស្សត្រូវទុកចិត្តមនុស្ស មិនត្រូវសង្ស័យឯលិចសង្ស័យឯកើតទេ បើគិតតែសង្ស័យបែបនេះបាល់ទាត់ខ្មែរអត់ទៅមុខទេ ហើយកីឡាករក៏អត់រីកចម្រើនដែរ។ មួយវិញទៀត ក្រុម ឬ អ្នកពាក់ព័ន្ធនឹងរងពិន័យ បើខាង AFC ឬ FIFA បានរកឃើញពីការរៀបចំទុកមុន។ ហេតុផលនេះ ហើយដែលលោកជឿជាក់លើកីឡាកររបស់លោក ទោះបរាជ័យនៅក្រៅប្រទេសកន្លងមកក្ដី និង ក្នុងស្រុកក្ដី ក៏មិនបារម្ភរឿងពួកគេរៀបចំលទ្ធផលអីដែរ។

ផ្ដល់សិទ្ធិ៖ sportrefresh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

​បើ​គ្មាន​បទ​ពិសោធន៍​សោះ​តែ​ម្ដង​ តើ​គួរ​សរសេរ​​ CV ​ ធ្វើ​ម៉េច​​ឱ្យ​ទាក់ទាញ​ ​និង​គេ​ហៅ​សម្ភាសន៍?

គំនិត​​ធ្វើ​ជំនួញ​៥​ប្រភេទ​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ

អត្ថបទពាណិជ្ជកម្ម​

តិចនិក​ផ្សព្វផ្សាយតាម​ Online «ចំណាយ​តិច~តែចំណេញ​ច្រើន»

តិចនិក​ជ្រើស​រើស​បុគ្គលិក​ដែល​​ល្អ​ និង​ពូកែ​សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច

មូលដ្ឋានគ្រឹះ​នៃ​នីតិវិធីបង្កើតអាជីវកម្ម​ ឱ្យមានលក្ខណៈស្ដង់ដារ

ជួបជាមួយវាគ្មិន ៦រូប កម្មវិធីមហោស្រពកវីនិពន្ធកម្ពុជា ថ្ងៃ​ទី​១៤ មករា​

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031