អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > វិធីសាស្រ្តដើម្បីទាក់ទាញអ្នកជួលជាជនជាតិបរទេស

វិធីសាស្រ្តដើម្បីទាក់ទាញអ្នកជួលជាជនជាតិបរទេស

ម្ចាស់ផ្ទះ ឬម្ចាស់អចលនទ្រព្យដែលឆ្លាតវៃត្រូវដឹងថាការទាក់ទាញអ្នកជួលជាជនបរទេសវាជាការជួលដ៏ល្អហើយវាជាមធ្យោបាយដ៏មានប្រសិទ្ធិភាពមួយដើម្បីទទួបានប្រាក់ចំណូលជាច្រើនពីអចលនទ្រព្យរបស់ពួកគេ។ ដូច្នេះតើអ្នកទាក់ទាញអ្នកជួលជាជនបរទេសមកជួលអចលនទ្រព្យរបស់អ្នកដោយរបៀបណា?

១.ផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកតាមអនឡាញ៖ អ្នកជួលជាជនបរទេសតែងតែស្វែងរកផ្ទះជួលតាមអនឡាញមុននឹងផ្លាស់ប្ដូរមករស់នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះលោកអ្នកត្រូវផ្សព្វផ្សាយអចលនទ្រព្យ របស់អ្នកតាមប្រព័ន្ធអនឡាញណាមួយចាប់ពីរយៈពេល៣ខែឡើងទៅមុននឹងអាចរកអ្នកជួលបាន។ ការផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកជាមួយ Realestate.com.kh គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយដើម្បីឱ្យដល់អ្នកជួលជាជនបរទេស។

២.រូបថត៖ ជនបរទេសកម្រនឹងមកមើលអចនទ្រព្យបានដោយផ្ទាល់នោះទេ ដោយសារពួកគេជាជនចំណូលថ្មីដែលមករស់នៅក្នុងតំបន់។ ពួកគេផ្អែកទៅលើរូបភាពដែលមានគុណភាពខ្ពស់ដូច្នេះត្រូវប្រើកាមេរ៉ាដ៏ល្អលមួយ ចូរកុំប្រើកាមេរ៉ាទូរស័ព្ទរបស់អ្នក! រូបថតអចលនទ្រព្យត្រូវតែច្បាស់ហើយថតចេញពី កាមេរ៉ាដែលគុណភាពខ្ពស់។

៣.សេវាកម្ម៖ អ្នកជួលបរទេសផ្លាស់ទីលំនៅមកកាន់ប្រទេសកម្ពុជា ពួកគេអាចធ្វើការរស់ជាមួយកូនក្មេងតូចៗ ដូច្នេះប្រសិនបើផ្ទះរបស់លោកអ្នកមានទីតាំងនៅជិតសាលារៀនវាពិតជាល្អមែនទែន។ សាលារៀនជាផ្នែកដ៏សំខាន់មួយនៃសហគម ជនបរទេសដែលផ្លាស់ទីលំនៅមករស់នៅជាមួយកូនក្មេងតូចៗរបស់ពួកគេ។

៤.ការរៀបចំ៖ តើមានគ្រឿងសង្ហារឹមគ្រប់គ្រាន់ដែរឬទេ? ត្រូវរៀបចំឱ្យបានល្អដើម្បីផ្ដល់នូវគ្រឿងសង្ហារឹមដែលពួកគេត្រូវការដើម្បីជួយឱ្យជនបរទេសបានចាប់ផ្ដើមរស់នៅក្នុងប្រទេសកម្ពុជាបាន។

៥.ភាពស្រស់ស្អាត៖ មធ្យោបាយតែមួយប៉ុណ្ណោះដែលអ្នកអាចកំណត់តម្លៃជួលបានគឺថាតើអចលនទ្រព្យដែលអ្នកកំពុងតែជួល មើលទៅល្អដែរឬទេ? ចូរយករបស់របរផ្ទាល់ខ្លួនទាំងឡាយចេញឱ្យអស់ជញ្ជាំងមើលទៅមានភាពស្រស់ស្អាតមានសោភ័ណ្ណភាព បង្ហាញនូវលក្ខណៈពិសេសនៃអចលនទ្រព្យរបស់អ្នកនៅក្នុងរូបភាព ហើយរៀបរាប់ព័ត៌មានលម្អឹតនៃអចលនទ្រព្យរបស់អ្នកឱ្យបានច្បាស់អំពីលក្ខណៈពិសេសដែលមិនបានបង្ហាញនោះហើយគឺជាការផ្សព្វផ្សាយដែលល្អបំផុតនោះ។

៦.​សុវត្ថិភាព៖ សុវត្ថិភាពគឺជារឿងដែលសំខាន់បំផុតសម្រាប់អ្នកជួលជាជនបរទេសដូច្នេះត្រូវយកចិត្តទុកដាក់ពន្យល់អំពីសុវត្ថិភាពលើអចលនទ្រព្យរបស់អ្នកដែលមានដូចជា៖ កាមេរ៉ាសុវត្ថិភាព សន្តិសុខ របងការពារ អ្នកជិតខាងមានសន្ដានចិត្តល្អ ហើយ់ធានាសុវត្ថិភាពសម្រាប់អ្នកដែលចូលរស់នៅថ្មី។ អត្ថបទ​លម្អិត​សូម​​អាន realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

ធនាគារ PPCBank និង​ក្រុមគ្រូពេទ្យ​កូរ៉េសហការគ្នាផ្ដល់​ការវះកាត់​ភ្នែកជូន​ប្រជាជន​កម្ពុជាដោយ​ឥតគិតថ្លៃ

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930