អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > ទ្រឹស្ដីខ្សែបន្ទាត់បែងចែក​ (The Divided Line) របស់ផ្លាតុង

ទ្រឹស្ដីខ្សែបន្ទាត់បែងចែក​ (The Divided Line) របស់ផ្លាតុង

ប្រ​ភព៖​​ mothersblog

ប្រៀប​ទៅ​នឹង​ដង​ថ្លឹង​ដែល​គេ​ប្រើប្រាស់​សម្រាប់​ថ្លឹង​វត្ថុ​ពីរ​ដើម្បី​ឲ្យ​ដឹង​ថា​តើ​វត្ថុ​មួយ​ណា​ធ្ងន់​ជាង​មួយ​ណា ឬ​វត្ថុ​ទាំងពីរ​មាន​ទម្ងន់​ស្មើ​គ្នា ហើយ​ស្រមៃ​ថា​រវាង​វត្ថុ​ទាំងពីរ​នេះ វត្ថុ​នៅ​ចុង​ម្ខាង​តំណាង​ឲ្យ​ចំណេះដឹង​ពិត​ប្រាកដ និង​ចុង​ម្ខាង​ទៀត​តំណាង​ឲ្យ​ចំណេះដឹង​ដែល​មនុស្ស​មាន។ មនុស្ស​យើង​ភាគច្រើន​នៅ​ពេល​យល់​ឃើញ​ទៅលើ​អ្វីមួយ តែង​ជឿជាក់​ថា​ដង​ថ្លឹង​ដែល​ថ្លឹង​ទម្ងន់​រវាង​វត្ថុ​ដែល​តំណាង​ចំណេះដឹង​ពិត​ប្រាកដ និង​វត្ថុ​ដែល​តំណាង​ចំណេះដឹង​ដែល​ពួកគេ​មាន​ទៅលើ​អ្វី​ដែល​ខ្លួន​កំពុង​យល់​ឃើញ​នោះ មាន​លំនឹង​ស្មើ​គ្នា ឬ​មានន័យ​ថា​អ្វី​ដែល​ពួកគេ​កំពុង​គិត​គឺជា​ការ​ពិត​នោះ​ឯង។

យ៉ាងណាមិញ ផ្លាតុង ជា​អ្នក​ប្រាជ្ញ​ទស្សនវិជ្ជា​របស់​ក្រិក​ក្នុង​សម័យកាល​ពី​ឆ្នាំ​៤២៨​មុន​គ.ស ដល់​ឆ្នាំ​៣៤៨​មុន​គ.ស មាន​ការ​ឈ្វេងយល់​ដូច្នេះ​ថា មនុស្ស​យើង​ភាគច្រើន​រស់នៅ​ពេញ​មួយ​ជីវិត​របស់​ពួកគេ​ជាមួយ​នឹង​ចំណេះដឹង​របស់​ពិភពលោក​ក្រោម​រូបភាព​បំភ័ន្ត​ភ្នែក​ប៉ុណ្ណោះ។ ដើម្បី​គាំទ្រ​ទស្សន​របស់​ខ្លួន ផ្លាតុង​លោក​បាន​បង្កើត​ឡើង​នូវ​ទ្រឹស្ដី​ចំណេះដឹង​មួយ មាន​ឈ្មោះ​ថា “ខ្សែ​បន្ទាត់​បែងចែក” (The Divided Line) ដែល​មាន​បកស្រាយ​នៅ​ក្នុង​ស្នាដៃ “សាធារណរដ្ឋ” របស់​លោក និង​អម​ដំណើរ​ជាមួយ​អត្ថប្បដិរូប​ដ៏​ល្បីល្បាញ​មួយ​អំពី​ល្អាង (The Allegory of Cave)

ដើម្បី​យល់​ពី​ទ្រឹស្ដី​របស់​លោក អ្នក​អាច​ប្រើ​ការ​ស្រមៃ​ដោយ​មាន​ជួរ​ឈរ​បែងចែក​ជា​ពីរ​ផ្នែក​គឺ វត្ថុ​ទាំងឡាយ​ដែល​យើង​មើល​ឃើញ និង​សភាព​នៃ​ការ​គិត​របស់​យើង។ រីឯ​ពីរ​ផ្នែក​ទៀត​ស្ថិត​នៅ​ជួរ​ដេក​គឺ ពិភព​នៃ​រូបភាព​ខាង​ក្រៅ និង​ពិភព​នៃ​បញ្ញាញាណ។ ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​មិនមែន​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​នោះ​ទេ ប៉ុន្តែ​គឺជា​កាំ​ជណ្ដើរ​សម្រាប់​ឲ្យ​មនុស្ស​ព្យាយាម​បង្កើន​បញ្ញាញាណ​របស់​ខ្លួន​ឡើង​ពី​ភាព​ល្ងង់ខ្លៅ​ឆ្ពោះ​ទៅ​កម្រិត​កាន់តែ​ខ្ពស់​ទៅៗ។

meetup

ពិភព​នៃ​រូបភាព​ខាងក្រៅ​នេះ​ទៀត​សោត​គឺជា​ការ​ទទួល​ដឹង​ក្នុង​កម្រិត​ទាប​ពី​ចំណេះដឹង​របស់​ពិភពលោក និង​បែងចែក​ជា​ពីរ​ផ្នែក​ត​ទៅ​ទៀត។ កម្រិត​ដ៏​ទាប​បំផុត​នោះ​គឺ​នៅ​ពេល​ការ​គិត​ស្ថិត​ក្នុង​សភាព​ជា​ការ​ស្រមៃ​រវើរវាយ ដែល​មើល​ឃើញ​រូបភាព​ពិត​បាន​ត្រឹមតែ​ជា​រូបភាព​បំភ័ន្ត​ភ្នែក​ប៉ុណ្ណោះ ប្រៀប​ដូចជា​មើល​ឃើញ​វត្ថុ​ដែល​ប៉ះ​នឹង​ពន្លឺ​ព្រះអាទិត្យ​បង្កើត​ជា​រូបភាព​នៃ​វត្ថុ​នោះ​ក្រោម​រូបភាព​ជា​ស្រមោល ហើយ​សន្មត​ថា​ស្រមោល​នោះ​ជា​រូបភាព​ពិត​ដូច្នោះ។ ចំណេះដឹង​ដែល​មនុស្ស​ទទួល​បាន​ក្នុង​កម្រិត​នេះ ហាក់​ដូចជា​ការ​ពិត ប៉ុន្តែ​គ្រាន់តែ​ជា​រូបភាព​នៃ​ការ​ចម្លង​តាម​ពី​រូបភាព​នៃ​ការ​ពិត ដែល​បំភ័ន្ត​ភ្នែក​យើង​ប៉ុណ្ណោះ។

ផ្នែក​ខ្ពស់​បន្ទាប់​តែ​ស្ថិត​ក្នុង​កម្រិត​ទាប​នៃ​ចំណេះដឹង​របស់​ពិភពលោក​នេះ​ដដែល នោះ​គឺ​ពេល​ការ​គិត​ស្ថិត​ក្នុង​សភាព​ជា​ជំនឿ ដែល​អាច​ទទួល​ដឹង​ថា​រូបភាព​ដែល​ទទួល​បាន​ពី​ពន្លឺ​ព្រះអាទិត្យ​ចាំង​ចំ​នឹង​វត្ថុ​គ្រាន់តែ​ជា​ស្រមោល មិនមែន​ជា​រូបភាព​ពិត​នោះ​ឡើយ។ ប៉ុន្តែ​វា​នៅ​តែ​ជា​ចំណេះដឹង​ក្នុង​កម្រិត​ទាប ដែល​មិន​បាន​ឆ្លង​កាត់​វិចារណញ្ញាណ និង​បញ្ញាញាណ​នៅ​ឡើយ។

ឡើង​មក​កាន់​កាំ​ជណ្ដើរ​មួយ​កាំ​បន្ទាប់​ក្នុង​ផ្នែក​ពិភព​នៃ​បញ្ញាញាណ ក៏​មាន​បែងចែក​ជា​ពីរ​ផ្នែក​ទៀត​ដែរ។ កម្រិត​ទី៣​គឺជា​កម្រិត​ដែល​មនុស្ស​ប្រើប្រាស់​វិចារណញ្ញាណ​របស់​ខ្លួន និង​មើល​ទៅ​កាន់​ពិភពលោក​ដោយ​យល់​បាន​តាម​បែប​គណិតសាស្ត្រ និង​វិចារណញ្ញាណ មាន​ហេតុផល ដែល​អាច​កើតឡើង​បាន​នៅ​ពេល​មនុស្ស​យល់​ព្រម​ចាកចេញ​ពី​ល្អាង​ដែល​ធ្លាប់​ជា​ទី​ស្រណុក​សុខ​ស្រួល​របស់​ខ្លួន ធ្វើ​ដំណើរ​ស្វែងរក​ការ​ពិត ប្រឈម​នឹង​ពន្លឺ​ព្រះអាទិត្យ​ចាំង​ចំ​ភ្នែក​ដែល​មិន​ធ្លាប់​ត្រូវ​ពន្លឺ​សោះ​ឡើយ។ ចំណេះដឹង​ដែល​ទទួល​បាន​ក្នុង​កម្រិត​នេះ​គឺជា​ការ​មក​ដល់​សេចក្ដី​សន្និដ្ឋាន​ចុងក្រោយ​ដ៏​ត្រឹមត្រូវ និង​ហេតុផល​ដែល​ជា​មូលដ្ឋាន​ទូទៅ​ពិត​ដែល​អាច​បកស្រាយ​ហេតុការណ៍​ជាក់លាក់​ផ្សេងៗ​បាន​ត្រឹមត្រូវ ដែល​ទីនេះ​ហើយ​គឺជា​កន្លែង​ដែល​ទ្រឹស្ដី​ទាំងឡាយ​តាំង​លំនៅ​របស់​ខ្លួន។

កម្រិត​ដ៏​ខ្ពស់​បំផុត​នៃ​ចំណេះដឹង​របស់​ពិភពលោក ជា​ការ​មើល​ឃើញ​ការ​ពិត ដោយ​ប្រើប្រាស់​វិចារណញ្ញាណ​តាម​បែប​ទស្សនវិជ្ជា ជា​ការណ៍​ដែល​សាំុ​ជាមួយ​នឹង​ពន្លឺ​ព្រះអាទិត្យ ជា​ការ​យល់​ដឹង​ថា​គឺ​ព្រះអាទិត្យ​នេះ​ហើយ​ដែល​ជា​ប្រភព​បំភ្លឺ​ឲ្យ​ពួកគេ​អាច​មើល​ឃើញ​អ្វីៗ​នៅ​ក្នុង​ពិភព​ជាក់ស្ដែង​បាន។ ផ្លាតុង​ក៏​បាន​លើក​ឡើង​ដែរ​ថា នៅ​ពេល​មនុស្ស​ឈាន​មក​ដល់​ត្រង់​ចំណុច​នេះ ពួកគេ​នឹង​អាច​មើល​ឃើញ​ថា​អ្វីៗ​គ្រប់​យ៉ាង​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​គ្នា​ទាំងអស់។ វា​គឺជា​ចំណេះដឹង​សកលលោក ជា​ចំណេះដឹង​ដែល​បរិសុទ្ធ ជា​ការ​ពិត​ផ្ដាច់​ព្រ័ត្រ។

ចុង​បញ្ចប់​គំនិត​មួយ​លើក​ឡើង​ដោយ​អ្នក​និពន្ធ​អៀរឡង់ George Bernard Shaw មាន​សេចក្ដី​ថា៖ “ចូរ​ប្រុង​ប្រយ័ត្ន​ជាមួយ​ចំណេះដឹង​ខុស វា​មាន​គ្រោះថ្នាក់​ជាង​ភាព​ល្ងង់ខ្លៅ​ទៅ​ទៀត”

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ atanystreetcorner

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​សិស្ស​មហាវិទ្យាល័យ​ គួរ​​​​​​​ឆ្លៀតពេល​​ប្រើ​​​គេហទំព័រ​​​៩​​​​​នេះ​​ឲ្យ​បាន​ច្រើន​ តាម​តែ​អាច​ធ្វើ​បាន

កាល​បរិច្ឆេទ​ផុត​កំណត់​នៅ​លើ​ផលិតផល​ ​គេ​សរសេរ​ប៉ុន្មាន​របៀប? ចេះ​មើលហើយឬនៅ? ​

លោក​ ​​ស្ទីវ ចបស៍​ (​Steve Jobs)​៖ ជីវិត​ខ្លី​ណាស់​ ​​សូម​កុំ​រស់​នៅ​ក្នុង​ជីវិត​អ្នក​ដទៃ!

កម្មវិធី​ (app) ទាំង៧ នេះ​អាច​ជួយ​លោក​អ្នក​ឱ្យ​រក​ប្រាក់​ចំណូល​បន្ថែម​បាន!

អត្ថបទពាណិជ្ជកម្ម​

«គន្លឹះ​​សរសេរ​​ផែនការ​អាជីវកម្ម​» និង «តិចនិក​ប្រើ​ Facebook ពង្រឹង​ម៉ាកយីហោ + ជំរុញ​ការលក់» ទឹកដី​កំពង់ចាម

អ្នកអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះត្រូវបានចុះក្នុងបញ្ជីជម្រើសដំបូងនៃពានរង្វាន់អចលទ្រព្យកម្ពុជាប្រចាំឆ្នាំ 2018 របស់ក្រុមហ៊ុន Property Guru

ការប្រគំតន្រ្តី Tiger Street Football Festival 2018 មានការគាំទ្រខ្លាំងពីអ្នកប៉ោយប៉ែត

រកឃើញក្រុមជើងឯកប្រចាំមណ្ឌលប៉ោយប៉ែតហើយ ក្រោយការប្រកួតដោយស្វិតស្វាញមួយថ្ងៃពេញ

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728