អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > អ្វី​ទៅ​ជា​សហគ្រិន​សង្គម (Social Entrepreneur) ? តើ​មាន​ហេតុផល​អ្វី​​បាន​ជា​អ្នក​គួរ​ធ្វើ​ជា​សហគ្រិន​សង្គម​?

អ្វី​ទៅ​ជា​សហគ្រិន​សង្គម (Social Entrepreneur) ? តើ​មាន​ហេតុផល​អ្វី​​បាន​ជា​អ្នក​គួរ​ធ្វើ​ជា​សហគ្រិន​សង្គម​?

ប្រ​ភព៖​​ ​

​សហគ្រិន​សង្គម (Social Entrepreneur) ​គឺ​ជា​សហគ្រិន​ដែល​​បើក​អាជីវកម្ម​​ដោយ​មិន​គិត​ពី​ប្រាក់ចំណេញ​ ហើយ​គោលបំណង​សំខាន់​គឺ​ជួយ​សង្គម​ជៀសវាង​ការ​គិត​ពី​ប្រាក់ចំណូល​ហួសហេតុ​។ តើ​មាន​ហេតុផល​អ្វី​​ខ្លះ​ដែល​អ្នក​គួរ​តែ​ចាប់​យក​អាជីវកម្ម​នេះ​ទៅ​ថ្ងៃ​មុខ​?

១) វា​នាំ​អ្នក​ទៅ​កាន់​គោលបំណង​នៃ​ជីវិត​៖ ពេល​ខ្លះ​បើ​អ្នក​ធ្វើ​ការ​អ្វី​មួយ​ដោយ​មិន​ផ្ដោត​ខ្លាំង​លើ​លុយកាក់​ឬ​ប្រាក់ចំណេញ ច្រើន អ្នក​នឹង​ឆាប់​បាន​សម្រេច​គោលដៅ​នៃ​ជីវិត​ដែល​អ្នក​ចង់​បាន​។ ពេល​ខ្លះ​រនាំង​នៃ​ទឹក​ប្រាក់​ គឺ​អាច​ទប់ស្កាត់​អ្នក​ក្នុង​ការ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ក្នុង​ជីវិត។ តែ​បើ​ធ្វើ​ជា​សហគ្រិន​សង្គម​វិញ អ្នក​គិត​ពី​ការ​ជួយ​​សង្គម និង​ផ្គត់ផ្គង់​សេចក្ដី​ត្រូវ​ការ​​​អតិថិជន​ជាង​លុយ​។

២) កាន់​តែ​មាន​​ទឹកចិត្ត​ក្នុង​ការ​ធ្វើ​អ្វី​មួយ៖ ពេល​ធ្វើ​ការ​មួយ​ដែល​មិន​គិត​ពី​ប្រាក់ចំណេញ​ខ្លាំង​ ដូចនេះ​ អ្នក​អាច​មាន​ឱកាស​ធ្វើ​អ្វី​ដែល​អ្នក​ពេញចិត្ត។ មនុស្ស​គឺ​មាន​ឆន្ទៈ​​ធ្វើ​ទាំង​អស់​ចំពោះ​កិច្ចការ​ណា​ដែល​គេ​ពេញចិត្ត​ធ្វើ​។

៣) អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ជួយ​គេ​បាន​ច្រើន​៖ ជំនួស​ដោយ​ការ​គិត​តែ​ពី​ប្រយោជន៍​ខ្លួន​ឯង​ អ្នក​ក្លាយ​ជា​មនុស្ស​គិត​ពី​ប្រយោជន៍​អ្នក​ដទៃ ដោយ​សារ​តែ​អ្នក​ជា​សហគ្រិន​សង្គម។ រាល់​អាជីវកម្ម​ដែល​អ្នក​បង្កើត​ឡើង គឺ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​​ការ​ ព្រម​ទាំង​ជួយ​ពួក​គេ​ដោយ​មិន​ទាមទារ​សំណង​មក​វិញ​។

៤) អតិថិជន​ចូលចិត្ត​ច្រើន​៖ ដោយ​សារ​តែ​គំនិត​អាជីវកម្ម​ ដើម្បី​ផ្ទក់ ផ្គង់​សេចក្ដី​ត្រូវ​​ការ​របស់​អតិថិជន​នេះ​ហើយ​ ទើប​អាជីវកម្ម​នេះ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ទូទាំង​ពិភពលោក។ ការ​សម្លឹង​ឃើញ​តែ​ផល​ប្រយោជន៍​ពេក​អាច​នាំ​ឲ្យ​ផលិតផល​របស់​ក្រុមហ៊ុន​គឺ​ផ្ដោត​ខ្លាំង​តាម​តែ​ចិត្ត​ថៅកែ​តែ​ប៉ុណ្ណោះ ចំណែក​ សហគ្រិន​សង្គម​ ពួក​គេ​បង្កើត​ផលិតផល​ណា​មួយ​ ដោយ​ពឹងផ្អែក​លើ​សេចក្ដី​ត្រូវ​ការ​របស់​អតិថិជន​តែ​មួយ​មុខ​គត់៕
ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ forbes

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31