អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើ​អ្វី​ទៅជា​សហគ្រាស​ឯកបុគ្គល (Sole Proprietorship)?

តើ​អ្វី​ទៅជា​សហគ្រាស​ឯកបុគ្គល (Sole Proprietorship)?

ប្រ​ភព៖​​ https://www.pexels.com

​នៅក្នុង​បរិបទ​នៃ​កំណើនសេដ្ឋកិច្ច​ដ៏​ក្លាវ​ក្លា ពាណិជ្ជកម្ម​ដើរតួរ​យ៉ាងសំខាន់​បំផុត​ក្នុងការ​លើកកម្ពស់​ការ អភិវឌ្ឍន៍ និង ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​យ៉ាងសកម្ម​។ ស្របទៅនឹង​ការរីកចម្រើន​នេះ​ផងដែរ យុវជន​ខ្មែរ​ជាច្រើន មាន​ទំនោរ​ក្នុង​ការបើក​នូវ​អាជីវកម្ម​ផ្ទាល់ខ្លួន ដោយ​អ្នកខ្លះ​វិនិយោគ​រួមគ្នា រីឯ​អ្នក​ខ្លះទៀត​មាន​ចំណង់​ចំណូលចិត្ត ក្នុង​បង្កើត​និង​គ្រប់គ្រង​អាជីវកម្ម​ដោយ​ខ្លួន​និង​មាន​ជំនួយ​ពី​សមាជិកគ្រួសារ​។ នៅក្នុង​អត្ថបទ​នេះ លោកអ្នក​នឹង​បាន ស្វែងយល់​អំពី​ថា​តើ​អ្វី​ទៅជា​សហគ្រាស​ឯកបុគ្គល​?

​ ​សហគ្រាស​ឯកបុគ្គល (Sole Proprietorship) គឺជា​សហគ្រាស​ពាណិជ្ជកម្ម​មួយ​ប្រភេទ ដែល​ត្រូវបាន បង្កើត​និង​គ្រប់គ្រង​ដោយ​បុគ្គល​តែ​ម្នាក់​។ នៅ​ក្នុងន័យនេះ ប្តី និង ប្រពន្ធ ព្រមទាំង​កូន​នៅក្នុង​បន្ទុក ត្រូវបាន​ចាត់ ទុក​ថា​ជា​បុគ្គល​តែ​ម្នាក់ ដែលជា​អ្នកគ្រប់គ្រង​នូវ​បញ្ជី​គណនេយ្យ កិច្ចសន្យា និង ទ្រព្យសម្បត្តិ​ទាំងឡាយ​។ ជាទូទៅ បុគ្គល​ដែលមាន​ឈ្មោះ​នៅក្នុង​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម ឬ​អាជ្ញាប័ណ្ណ​ផ្សេងៗ​ទៀត គឺជា​ម្ចាស់​អាជីវកម្ម​នោះ​។

​ ​ជាការ​ពិតណាស់ ម្ចាស់​សហគ្រាស​មាន​ឯករាជ្យភាព​ក្នុងការ​គ្រប់គ្រង​អាជីវកម្ម ព្រមទាំង​សិទ្ធិ​ពេញលេញ ក្នុងការ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ទាំងស្រុង​ពី​ការប្រកប​អាជីវកម្ម​របស់ខ្លួន​។ ជាធម្មតា ម្ចាស់​អាជីវកម្ម មិនដែល បែងចែក​ឱ្យដាច់​ពីគ្នារ​វាង​កិច្ចការ​អាជីវកម្ម និង កិច្ចការផ្ទាល់ខ្លួន​ឡើយ​។ ម្ចាស់​អាជីវកម្ម គឺជា​អ្នក​ដែលមាន​ទំនួល ខុសត្រូវ​ទាំងស្រុង​ចំពោះ​បំណុល និង កាតព្វកិច្ច​នានា​។
​ ​លើសពីនេះទៅទៀត ម្ចាស់​សហគ្រាស គឺជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​បោះ​ចេញ​នូវ​ដើមទុន សម្រាប់​វិនិយោគ ដែលជា​និច្ចកាល ដើមទុន​នោះ​កើតចេញពី​កម្ចី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដោយ​ការដាក់​បញ្ចាំ​នូវ​ទ្រព្យ​ជា​ផ្ទះ ឬ​/​និង​ដី​របស់​ពួកគេ ឬ​ពេលខ្លះ​ពួកគេ​ខ្ចីបុល​ពី​មិត្តភក្តិ ឬ​សមាជិកគ្រួសារ​របស់​ពួកគេ​។​ល​៕

ដោយ​៖ ប៉ុ​ម ទូច​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031