អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > ស្វែងយល់​អំពី​ទិដ្ឋភាព​ទូទៅ​នៃពាក្យ​ថា​ «​សេដ្ឋកិច្ច​»!

ស្វែងយល់​អំពី​ទិដ្ឋភាព​ទូទៅ​នៃពាក្យ​ថា​ «​សេដ្ឋកិច្ច​»!

​ការរស់នៅ​របស់​មនុស្ស​ក្នុង​ក្រុមគ្រួសារ សហគមន៍ និង​សង្គម​នីមួយៗ ត្រូវមាន​ជា​ចាំបាច់​នូវ​របស់របរ ប្រើប្រាស់​គ្រប់បែបយ៉ាង ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ទំនាក់ទំនង​រវាង​ការរស់នៅ​របស់​មនុស្ស​ជាមួយនឹង​ធម្មជាតិ ឬ ទំនាក់ទំនង​រវាង​មនុស្ស និង មនុស្ស​។​

ដើម្បី​រស់ មនុស្ស​ត្រូវមាន​អាហារ ត្រូវ​ស្លៀកពាក់ ត្រូវមាន​ជម្រក​។ តម្រូវការ​ចាំបាច់​ដំបូង​បំផុត​របស់​មនុស្ស គឺ​អាហារ សម្លៀកបំពាក់ និង​ជម្រក​។ បន្ទាប់មកទៀត ក្នុងការ​រស់នៅ​តែងមាន​លេចចេញ​នូវ​សេចក្តីត្រូវការ​ផ្សេងៗ ទៀត ដែលមាន​លក្ខណៈ​ស្មុគស្មាញ​ទាក់ទង​ទៅនឹង​ការរីកចម្រើន​នៃ​វ័យ​និង​ស្ថានភាព​ផលិតកម្ម​សង្គម​។ មិន​តែ ប៉ុណ្ណោះ ដោយសារ​មនុស្ស​រស់នៅ​ក្នុងសង្គម មនុស្ស​ត្រូវការ​ការអប់រំ (​ផ្តល់​ចំណេះដឹង​) វប្បធម៌​ប្រពៃណី វិទ្យា សាស្ត្រ បច្ចេកទេស បទពិសោធន៍ និង ច្បាប់សង្គម​។​ល​។​

​ ​ដើម្បី​បំពេញ​សេចក្តីត្រូវការ​ខាងលើ មនុស្ស​ត្រូវតែ​មានការ​ភ្ញាក់រលឹក ហើយ​ខិតខំ​ធ្វើការ​ស្រាវជ្រាវ ឬ​រក​គ្រប់ មធ្យោបាយ ដើម្បី​ប្រកបមុខរបរ​ផ្សេងៗ​សម្រាប់​ចិញ្ចឹមជីវិត​មានដូចជា ប្រមាញ់ នេសាទ សិប្បកម្ម កសិកម្ម ផលិត កម្ម​ទ្រព្យ​សម្ភារៈ សេវា​ផ្សេងៗ​ជាដើម​។ នេះ​បញ្ជាក់​ឱ្យឃើញថា មនុស្ស​រស់នៅ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ធម្មជាតិ ហើយ​យក​ធម្មជាតិ​នៅ​ជុំវិញខ្លួន​មក​បំពេញ​សេចក្តីត្រូវការ​របស់ខ្លួន​។ ឧទាហរណ៍ មនុស្ស​ចេះ​កាប់​ឈើ​ធ្វើ​ផ្ទះ មនុស្ស​ចេះ​ដាំ​ដើមឈើ ចេះ​ចាប់​ត្រី ប្រមាញ់​សត្វ​ធ្វើ​ម្ហូប មនុស្ស​បង្កើត និង​ប្រើប្រាស់​ឧបករណ៍​ទំនើបៗ​ដើម្បី​បំពេញ តម្រូវការ​របស់ខ្លួន​ក្នុងការ​រស់នៅ និង​កែច្នៃ​ធម្មជាតិ​បន្តទៀត​។

​ ​សកម្មភាព​ការងារ​ទាំងនេះ​របស់​ម​នុស្ស​គឺជា បាតុភូត​នៃ​ដំណើរ​វិវឌ្ឍន៍​សេដ្ឋកិច្ច​។
​ ​ដំណើរ​សេដ្ឋកិច្ច​បាន​វិ​វ​ឌ្ឍ​ទៅរក​ការរីកចម្រើន​កាន់តែ​ប្រសើរឡើង ធ្វើឱ្យ​មនុស្ស​កាន់តែ​មាន​ជីវភាព​សមរម្យ និង​មាន​ឧបករណ៍​សម្ភារៈប្រើប្រាស់​គ្រប់បែបយ៉ាង​តាំងពី​សម្ភារៈ​តូចតាច​រហូតដល់​ម៉ាស៊ីន​ដែល​អាចជួយ​សម្រួល ការងារ​របស់​មនុស្ស​បាន (​ការងារ​ខ្លះ​មនុស្ស​មិនអាច​ធ្វើបាន ម៉ាស៊ីន​អាចធ្វើ​បាន​ប្រកបដោយ​ប្រសិទ្ធភាព​និង​ល្អ ឥតខ្ចោះ​)​។​

សរុបមក គ្រប់​ទំនិញ​ទាំងអស់​ដូចជា សម្លៀកបំពាក់ ឧបករណ៍ប្រើប្រាស់​ក្នុង​គេហដ្ឋាន រថយន្ត កុំ​ព្យូ​រ​ទ័​រ ម៉ាស៊ីន​ថត …… ជា​កម្មវត្ថុ​នៃ​សេដ្ឋកិច្ច ព្រោះ​វា​ត្រូវបាន​គេ​ទិញ និង​លក់​៕

​ដោយ​៖ ប៉ុ​ម ទូច​
​ ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30