អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > កំហុស​ផ្នែក​ហិរញ្ញវត្ថុ​ ​​៦យ៉ាង​​​​ធ្វើ​ឱ្យ​អ្នក​​ធ្លាក់​ខ្លួន​ក្រ​​អស់​មួយ​ជីវិត​

កំហុស​ផ្នែក​ហិរញ្ញវត្ថុ​ ​​៦យ៉ាង​​​​ធ្វើ​ឱ្យ​អ្នក​​ធ្លាក់​ខ្លួន​ក្រ​​អស់​មួយ​ជីវិត​

កំហុស​ផ្នែក​ហិរញ្ញវត្ថុ​ ​​៧​យ៉ាង​​​​ធ្វើ​ឱ្យ​អ្នក​​ធ្លាក់​ខ្លួន​ក្រ​​អស់​មួយ​ជីវិត​

ប្រ​ភព៖​​ lifehack

ការ​​គ្រប់គ្រង​ហិរញ្ញវត្ថុ​ គឺ​ជា​រឿង​សំខាន់​ដែល​លោក​អ្នក​​​ត្រូវ​តែ​​ប្រុង​ប្រយ័ត្ន​ និង​មាន​ផែន​ការ​ច្បាស់​លាស់​ បើ​មិន​ដូច្នោះ​ទេ​លោក​អ្នក​​នឹង​ធ្លាក់​ខ្លួន​ក្រ​អស់​មួយ​ជីវិត។ ​ខាង​ក្រោម​នេះ​គឺ​ជា​​ កំហុស​ ៧​យ៉ាង​ដែល​ធ្វើ​ឱ្យ​អ្នក​ក្រ​​អស់​មួយ​ជីវិត

១) ​ចាយ​ច្រើន​​ជាង​ចំណូល៖ ​​​​បើ​អ្នក​ចាយ​ច្រើន​ជាង​ចំណូល​មិន​ត្រឹម​តែ​សល់​តែ​ហោ​ប៉ៅ​ទទេ​នោះ​​ទេ​ ប៉ុន្តែ​ថែម​ទាំង​​ខ្ចី​លុយ​គេ​ ដែល​នាំ​ឱ្យ​ជំពាក់​វ័ណ្ឌក​ថែម​ទៀត​ផង។ ​ដូច្នេះ​កុំ​ចាយ​ហួស​មាធ​ ឬ កុំ​ឃើញ​ដំរី​ជុះ​ ជុះ​តាម​ដំរី។

២) ​មាន​បំណុល​វ័ណ្ឌក​៖ ​ប្រសិន​បើ​អ្នក​សម្រេច​ចិត្ត​​ខ្ចី​លុយ​គេ​ ឬ​​​ខ្ចី​ពី​ធនាគារ​ ដោយ​គ្មាន​គោលដៅ​ច្បាស់​លាស់​ នោះ​​លោក​អ្នក​វ័ណ្ឌក​តែ​នឹង​បំណុល។ ​​តែ​មាន​បំណុល​វ័ណ្ឌក​​ហើយ​ លោក​អ្នក​រក​អ្វី​ក៏​មិន​សល់​ដែរ។​

៣) ​វិនិយោគ​ច្រើន​ពេក​នឹង​ដី​ធ្លី​៖ ការ​វិនិយោគ​មិន​មែន​ជា​រឿង​អាក្រក់​​នោះ​​ក៏​ប៉ុន្តែ​បើ​​លោក​អ្នក​ចង់​ក្លាយ​ជា​​អ្នក​មាន​ដោយ​វិនិយោគ​ច្រើន​ពេក​ទៅ​លើ​ដី​ធ្លី​ ឬ​ផ្ទះ​សម្បែង​ រហូត​​រក​លុយ​បង្វិល​មិន​ទាន់​ នោះ​នឹង​ធ្វើ​ឱ្យ​​អ្នក​ជួប​បញ្ហា​ដែរ។ ​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ប្រសិន​បើ​សេដ្ឋកិច្ច​មិន​ដំណើរការ​ល្អ​ ​ដែល​​អាច​ធ្វើ​ឱ្យ​ដី​ធ្លី​ជាប់​គាំង​តែ​ម្ដង។

៤) ​មិន​កំណត់​ផែនការ​​ថវិកា​ច្បាស់​លាស់​៖ ​ការ​ធ្វើ​ផែនការ​ហិរញ្ញវត្ថុ​​គឺ​ជា​រឿង​ចាំបាច់​ដើម្បី​ធនា​បាន​នូវ​និរន្តរភាព​ថវិកា​សម្រាប់​ក្រុម​គ្រួសារ​ ក៏​ដូច​ជា​អាជីវកម្ម​របស់​អ្នក។ ​ដូច្នេះ​​លោក​អ្នក​ត្រូវ​មាន​ផែនការ​​ហិរញ្ញវត្ថុ​ច្បាស់​លាស់​ ​ជា​ពិសេស​ការ​ចំណាយ​សំខាន់​ៗ​ប្រចាំ​​ឆ្នាំ។

៥) ​មិន​ចូល​ចំ​សន្សំ៖ ​បើ​គ្មាន​ការ​សន្សំ​​​ទេ កុំ​សង្ឃឹម​ថា​ លោក​អ្នក​​អាច​ក្លាយ​ជា​អ្នក​មាន​ ឬ​មាន​ជីវភាព​ធូរធា​ឱ្យ​សោះ​ ហើយ​កុំ​សង្ឃឹម​ថា​ លោក​អ្នក​គេច​ផុត​​ពី​ភាព​ក្រីក្រ​នោះ។

៦) ​ទិញ​​ឡាន​ទំនើប​ៗ​ថ្លៃ​៖​ ​​រថយន្ត​ ឬ​ឡាន​ទំនើប​ គឺ​វត្ថុ​ដែល​ចំណាយ​ទៅ​ហើយ​ មិន​​ងាយ​នឹង​បាន​ចំណេញ​​វិញ​ទេ​ប្រសិន​បើ​លក់​វិញ​នោះ។ ​បើ​លោក​អ្នក​ជា​មនុស្ស​ចូល​ចិត្ត​​ផ្លាស់​ប្ដូរ​ស៊េរី​​​រថយន្ត​​ ជា​​ពិសេស​ស៊េរី​ទំនើប​ៗ​នោះ​​ ​ច្បាស់​ណាស់​ថា​ ​​លោក​អ្នក​មិន​​អាច​គេច​ផុត​​​បញ្ហា​ហិរញ្ញវត្ថុ​ណាស់​បើ​សិន​បើ​លោក​អ្នក​មិន​មាន​ប្រភព​ចំណូល​ច្រើន​ និង​រឹងមាំ​នោះ​ទេ៕

ដោយ៖ រតនៈ​វិភូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728