អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > លោក តេង រិទ្ធី ​ស្ថាបនិក​ R’ Investment Group៖ ៧ចំណុចដើម្បីជួយដល់ម្ចាស់អាជីវកម្មក្នុងការប្រកួតប្រជែងក្នុងទីផ្សារកម្ពុជា

លោក តេង រិទ្ធី ​ស្ថាបនិក​ R’ Investment Group៖ ៧ចំណុចដើម្បីជួយដល់ម្ចាស់អាជីវកម្មក្នុងការប្រកួតប្រជែងក្នុងទីផ្សារកម្ពុជា

ការធ្វើមុខជំនួញឲ្យជោគជ័យ គឺជាការប្រាថ្នាចង់បានសម្រាប់ម្ចាស់អាជីវកម្ម និងអ្នកជំនួញគ្រប់គ្នា ប៉ុន្តែការប្រកួតប្រជែងមុខជំនួញក្នុងសមរភូមិ​ទីផ្សារ​ មិនមែន​ឱ្យ​យើង​យក​ឈ្នះ​​ងាយ​ស្រួល​នោះឡើយ ដូច្នេះវាអាស្រ័យដោយមានកត្តាផ្គួបផ្សុំជាច្រើនទៀតដើម្បីអាចជួយឲ្យមុខជំនួញទទួលបានជោគជ័យក្នុងការជ្រៀតចូលក្នុងទីផ្សារ។ ​លោក តេង រិទ្ធី ​ស្ថាបនិកក្រុមហ៊ុន Property Investment Realty Partner និង​ជា​ស្ថាបនិក​ R’ Investment Group បានធ្វើការចែករំលែក​នូវ​គន្លឹះ ៧ចំណុចដើម្បីជួយម្ចាស់អាជីវកម្មក្នុងការប្រកួតប្រជែងទីផ្សារកម្ពុជា នៅក្នុងសិក្ខាសាលាស្តីអំពី Cambodia Marketing Conference នៅមជ្ឈមណ្ឌុលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)កាលពីថ្ងៃទី២៤ មិថុនា កន្លងទៅនេះ។

ចំណុចទី១. នៅជាមួយទីផ្សារបាន (Come up with the market)៖ ដើម្បីឲ្យយើងអាចនៅជាមួយទីផ្សារបានលុះត្រាតែយើងយល់អំពីទីផ្សារនោះច្បាស់ មានមនុស្សជាច្រើនដែលគាត់មិនដែលនៅជាមួយទីផ្សារទេ គឺពួកគាត់តែងតែចាកចេញពីទីផ្សារ មានន័យថារបស់ខ្លះលែងមានតម្រូវការទីផ្សារទៅហើយប៉ុន្តែយើងនៅតែបន្តធ្វើវាទៀត វាដូចជាការប្រើទូរស័ព្ទដែរពីមុនយើងប្រើទូស័ព្ទម៉ាក Nokia ចុចលេខប៉ុន្តែបច្ចុប្បន្នគេប្រើទូរស័ព្ទម៉ាក iPhone ឬប្រភេទ touch screen ដែលមានលក្ខណៈល្អប្រសើរជាង ជា​ដើម ទាំងអស់នេះគឺបង្ហាញថាយើងត្រូវតែរក្សារនិងតាមឲ្យជាប់នូវអ្វីដែលទីផ្សារត្រូវការ។

ចំណុចទី២. មានផែនការយុទ្ធសាស្រ្តមុនគេ (Planing a head)៖ បើយើងបង្កើតមុខជំនួញមួយដោយដើរតាមតែគេប្រហែលជាយុទ្ធសាស្រ្តយើងដើរក្រោយគេហើយ ដូច្នេះហើយយើងត្រូវមានផែនការយុទ្ធសាស្ត្រមុនគេដូចជាការបង្កើតFranchise(ឈ្មោះផ្ដាច់មុខក្រុមហ៊ុន)ដោយខ្លួនឯងមុនគេ បើយើងចូលក្នុងទីផ្សារមុនគេគឺយើងមានឱកាសឈ្នះគេ ដូច្នេះហើយកត្តាដែលយើងត្រូវធ្វើមុនគេគឺរៀនសម្លឹងមើលទីផ្សារឲ្យបានវែងឆ្ងាយ។

ចំណុចទី៣. លំហូរសាច់ប្រាក់ (Cash-flow Management)៖ នេះគឺជាបញ្ហាដ៏ធ្ងន់សម្រាប់មុខជំនួញទាំងអស់ព្រោះម្ចាស់អាជីវកម្មភាគច្រើនតែងតែចង់ធ្វើជំនួញហើយប្រកួតប្រជែងក៏ប៉ុន្តែតែងភ្លេចគិតអំពីលំហូរសាច់ប្រាក់ ដូច្នេះយើងត្រូវចាំថាការគ្រប់គ្រងថវិកា លំហូរសាច់ប្រាក់ និងការវិនិយោគគឺជារឿងដែលសំខាន់ដែលយើងត្រូវគិតថាតើជាទំនាស់បែបណ ហើយត្រូវគ្រប់គ្រងផ្នែកហិរញ្ញវត្ថុឲ្យជាប់ព្រោះហិរញ្ញវត្ថុគឺជាកត្តាចម្បងសម្រាប់ការធ្វើជំនួញ។

ចំណុចទី៤. ប្រើប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ (System)៖ មានន័យថាជាប្រព័ន្ធដែលយើងជ្រើសរើសត្រឹមត្រូវសម្រាប់ប្រើដូចជាប្រព័ន្ធគ្រប់គ្រងមុខជំនួញ ប្រព័ន្ធគ្រប់គ្រងបុគ្គលិក ប្រព័ន្ធគ្រប់គ្រងទីផ្សារ និងប្រព័ន្ធគ្រប់គ្រងអតិថិជនជាដើម ដែលម្ចាស់អាជីវកម្មខ្លះគាត់មិនដែលយកចិត្តទុកដាក់ទៅលើការកត់ត្រាអតិថិជនរបស់គាត់នោះទេ ដូច្នេះវាធ្វើឲ្យពួកគាត់ពិបាករកទិន្នន័យនៅពេលដែលគាត់ចង់លក់ផលិតផលឬសេវាកម្មថ្មីឲ្យទៅអតិថិជននៅពេលក្រោយទៀត ដូច្នេះយើងត្រូវចេះរៀបចំប្រព័ន្ធកត់ត្រាឬប្រព័ន្ធរៀបចំទុកដាក់បែបបច្ចេកវិទ្យាឲ្យបានត្រឹមត្រូវ។

ចំណុចទី៥. ជំនាញ និង អាកប្បកិរិយា (Skill & Attitude)៖ មនុស្សមួយចំនួនគាត់មានជំនាញផ្នែកទីផ្សារគាត់អាចពន្យល់ព័ត៌មានលម្អិតពីក្រុមហ៊ុនរបស់គាត់ទៅឲ្យអតិថិជនបានយ៉ាងល្អ ប៉ុន្តែគាត់មិនចេះរៀបចំអាកប្បកិរិយាឲ្យសមរម្យគឺមានន័យថាអត្តចរឹតរបស់គាត់មិនគួរឲ្យនិយាយរក ដែលធ្វើឲ្យអតិថិជនគេមិនសប្បាយចិត្តនិងការទិញផលិតផលរបស់យើងទេ។

ចំណុចទី៦. ការចែករំលែក (Sharing)៖ អ្នកដឹកនាំត្រូវចេះចែករំលែកចំណេះដឹង បទពិសោធន៍ និងវិធីសាស្រ្តផ្សេងៗទៅឲ្យបុគ្គលិកដទៃ ព្រោះថាប្រធានក្រុមហ៊ុនឬក៏អ្នកដឹកនាំដទៃទៀតមិនប្រាកដថាពួកគាត់មានពេលវេលាគ្រប់គ្រាន់នៅក្នុងការធ្វើកិច្ចការគ្រប់បែបយ៉ាងនោះទេ ដូច្នេះក្នុងស្ថាប័ណមួយតៀមទាឲ្យបុគ្គលិកមានចំណេះដឹង និង​ទទួល​បាន​ព័ត៌មាន​ស្មើរៗគ្នា ពេលនោះស្ថាប័ន​នោះ នឹងរីកចម្រើនប្រកបដោយចីរភាព។

ចំណុចទី៧. ការទទួលយកបរិបទនៃការផ្លាស់ប្តូរ៖ សាកលភាវូបនីយកម្មគឺមានការផ្លាស់ប្តូរដូច្នេះសម្រាប់អ្នកធ្វើជំនួញក៏ដោយ ឬអ្នកសិក្សាក៏ដោយគឺតម្រូវឲ្យមានការផ្លាស់ប្តូរ ជាឧទាហរណ៍មុខជំនួញមួយចំនួនសម្រាប់ពេលបច្ចុប្បន្ននេះលែងជាតម្រូវការសម្រាប់អតិថិជនហើយដូច្នេះយើងត្រូវមានការផ្លាស់ប្តូរមុខជំនួញទៅតាមនោះ ដូច្នេះបរិបទនៃការផ្លាស់ប្តូរយើងត្រូវតែអនុវត្តឡើងហើយត្រូវបើកចិត្តឲ្យទូលាយដើម្បីប្រកួតប្រជែង៕

ដោយ៖ ជួប ស្រីរ័ត្ន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31