អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > តើ​​​​ការងារ​ដែល​មាន​ផលិតផល (Being Productive) និង​ការមមាញឹក​នឹង​ការងារ​ (Being Busy) ខុសគ្នា​ដូចម្តេច?

តើ​​​​ការងារ​ដែល​មាន​ផលិតផល (Being Productive) និង​ការមមាញឹក​នឹង​ការងារ​ (Being Busy) ខុសគ្នា​ដូចម្តេច?

លោក Brian Tracy

ប្រ​ភព៖​​ YouTube

តើ​​​​ការងារ​ដែល​មាន​ផលិតផល (Being Productive) និង​ការមមាញឹក​នឹង​ការងារ​ (Being Busy) ខុសគ្នា​ដូចម្តេច? នេះ​ជា​សំនួរ​មួយ​ដែល​ត្រូវ​បាន​ចោទ​សួរ​ឡើង​សម្រាប់​ប្រិយមិត្ត​ដើម្បី​យក​ទៅ​​ពិចារណា​ពី​សកម្មភាព​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ថា តើ​​​​ការងារ​ដែល​អ្នក​ដកខ្លួន​ទំនេរ​មិន​រួច​មាន​ផលិតផល​ឬ​អត់? ទាក់ទិន​នឹង​សំនួរ​នេះ វាគ្មិន​អាមេរិក​លោក Brian Tracy បាន​​​ពន្យល់​ពី​ចំណុច​ខុសគ្នា​មួយ​ចំនួន​ពាក់ព័ន្ធ​ទៅ​នឹង​និយមន័យ​លើ​​ប្រធានបទ​នេះ។

យោង​តាម​​ការ​លើក​ឡើង​របស់​លោក Tracy ភាព​ខុសគ្នា​រវាង​​ការងារ​ដែល​មាន​ផលិតផល (Being Productive) និង​ភាព​​មមាញឹក​នឹង​ការងារ​ (Being Busy) គឺ​​មាន​លក្ខណៈ​ប្លែក​គ្នា​​ខ្លាំង​។ នៅ​ក្នុង​និយមន័យ​របស់​ Tracy ​ពាក្យ “រវល់ ឬ Busy” មានន័យថា​ ខ្លួន​អ្នក​ពោរពេញ​ទៅ​ដោយការងារ​ធ្វើ​​​គ្មាន​ពេល​​ទំនេរ ​​ខណៈ​​ដែល​ពាក្យ​ “ផលិតភាព ឬ Productive” មានន័យ​ថា​ អ្នក​ធ្វើ​ការ​ផ្ដោត​ទៅ​រក​គោលដៅ​មួយ​​ ឬ​​​ធ្វើ​ការងារ​មួយ​​​ស្រប​តាម​​​គោលបំណង​ច្បាស់លាស់។

លោក​ Tracy គាំទ្រ​ការ​​ដល់​អះអាង​នេះ​ដោយ​​លោក​បាន​ដាក់​ចេញ​នូវ​ជំហាន​មួយ​ចំនួន​ដែល​អ្នក​អាច​​អនុវត្ត​បាន​ដើម្បី​ប្រាកដ​ថា​ ​ការងារ​របស់​អ្នក​ពិត​ជា​​ទទួល​បាន​​​ផលិតផល​ខ្ពស់​៖

១. កាលណា​អ្នក​សម្រេច​បាន​​សមិទ្ធផល​បាន​កាន់តែ​ច្រើន នោះ​អ្នក​នឹង​មាន​អារម្មណ៍​​កាន់តែ​ល្អ​ប្រសើរ​ឡើង​។ លោក Tracy ​បាន​សង្កត់ធ្ងន់​ថា​​ជំនួស​​ឲ្យ​ការ​ព្រួយបារម្ភ​អំពី​កិច្ចការ​ធំ​ឬ​តូច​ អ្នក​ត្រូវ​​ចិញ្ចឹមចិត្ត​ធ្វើ​ការងារ​នោះ​ឲ្យ​បាន​សម្រេច​ និង​ដល់​ទី​បញ្ចប់។ លោក​បាន​បន្ត​ថា រាល់ពេល​ដែល​អ្នក​បាន​ដាក់​ការងារ​​ណា​មួយ​នៅ​ក្នុង​បញ្ជី​របស់​អ្នក​សម្រាប់​ធ្វើ អ្នក​ត្រូវ​ធ្វើ​ឲ្យ​ខួរក្បាល​របស់​អ្នក​ផ្ចិតផ្ចង់​ផ្ដោត​លើ​ការងារ​នោះ រហូត​ដល់​ទទួល​បាន​លទ្ធផល​ដូច​អ្វី​ដែល​អ្នក​ចង់​បាន។

២. ​នៅពេល​អ្នក​សម្លឹង​ឃើញ​អ្វី​មួយ​នៅ​ពេល​ខាងមុខ អ្នក​នឹង​មាន​អារម្មណ៍​រំភើប​ខ្លាំង​ជាង​មុន​រហូត​ដល់​ចង់​ស្ទុះ​ងើប​ពី​លើ​គ្រែ​​ដើម្បី​ធ្វើ​វា​ភ្លាមៗ​តែម្តង​​។ លើស​ពី​នេះ​ទៅទៀត​ នៅពេល​ដែល​អ្នក​មាន​គោលដៅ​រឹងមាំ​ដើម្បី​ធ្វើ​​​នៅ​ពេល​ខាងមុខ ​​​អ្នក​នឹង​មាន​អារម្មណ៍​​ប្រកៀកប្រកើយ​​ខិត​កាន់តែ​ជិត​ទៅ​រក​គោលដៅ​​​​នោះ​ជាង​មុន ​និង​ត្រៀមខ្លួន​ដើម្បី​ទទួល​យក​​សមិទ្ធផល​​នោះ។

៣. ជម្រុះ​​ចោល​​ការងារ​​រញ៉េរញ៉ៃ​នៅ​ក្នុង​ជីវិត​របស់​អ្នក៖ នៅ​ពេល​ដែល​ជីវិត​អ្នក​ពោរពេញ​ទៅ​ដោយ​ការងារ​រញ៉េរញ៉ៃ​​ កំប៉ិកកំប៉ុក គ្មាន​បាន​ប្រយោជន៍​ច្រើន​ពេក បន្ទាប់​មក​បញ្ហា​តានតឹង​ក្នុង​អារម្មណ៍ (Stress) វា​នឹង​កើត​ឡើង​ដោយ​ឯកឯង​តែម្តង។

៤. ហាត់ប្រាណ៖ ការហាត់ប្រាណ នឹង​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នក​រឹងមាំ​ និង​អាច​រំញោច​អារម្មណ៍​របស់​អ្នក​កាន់តែ​ស្វាហាប់​ឡើង។

៥. រក​អ្វី​ដែល​ត្រូវ​ធ្វើ​គ្រប់​ពេលវេលា៖ នៅ​ពេល​អ្នក​ចំណាយ​ពេលវេលា​ទាំងអស់​​លើ​​គម្រោង​​​ការងារ ឬ​ភារកិច្ច​មួយចំនួន​អ្នក​ទំនងជា​មិន​​អាច​អនុញ្ញាត​​ឲ្យ​គំនិត​របស់​អ្នក​​បើកចំហ​កាន់តែ​ធំ​ជាង​មុន និង​​មិន​អាច​ដោះស្រាយ​គំនិត​អវិជ្ជមាន​បាន​ទាំងស្រុង​នោះ​ទេ។

៦. គោលបំណង៖ ដូច​អ្វី​ដែល​លោក Tracy ​បាន​លើក​ឡើង​ កូនសោ​ដ៏​សំខាន់​ដើម្បី​កំណត់​ថា អ្នក​ជា​មនុស្ស​មាន​ផលិតផល (Being Productive) ឬ​ជា​មនុស្ស​ត្រឹមតែ​រវល់​ជានិច្ច​ (Being Busy) គឺ​អាស្រ័យ​​ថា តើ​ការងារ​ដែល​​អ្នក​កំពុង​ធ្វើ​​ មាន​​គោលបំណង​​​មួយ​ច្បាស់លាស់​​ឬ​​យ៉ាងណា?

ប្រភព៖ Entrepreneur

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031