អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > តើអ្វីជា​អាជីវកម្មបែបទិញសិទ្ធិបន្ត Franchise?

តើអ្វីជា​អាជីវកម្មបែបទិញសិទ្ធិបន្ត Franchise?

ហ្វ្រែនឆាយ (Franchise) គឺជាអាជីវកម្មបែបទិញសិទ្ធបន្ត​ដែល​ម្ចាស់អាជីវកម្មដើម (Franchisors) ​លក់​សិទ្ធិអាជីវកម្ម​ជាផលិតផលឬសេវាកម្ម រួមទាំងស្លាក​សញ្ញា ឈ្មោះ និង​ម៉ូដែលបន្តទៅឲ្យភាគីទី២ អ្នកទិញសិទ្ធអាជីវកម្ម (Franchisees) តែអាជីវកម្មនោះស្ថិតនៅ​ក្រោមការ​គ្រប់​គ្រង​របស់​ម្ចាស់​ដើមទាំង​ការ​រចនា និង​ប្រតិបត្តការ​អាជីវកម្ម។

១. ប្រវត្តិនៃ​អាជីវកម្ម​បែប Franchise

អាជីវកម្ម Franchise ចាប់​បង្កើតឡើងក្នុងមជ្ឈិមសម័យ (The Middle Ages) (សវត្សទី៥ទៅសវត្សទី១៤) នៅពេលដែលម្ចាស់ជួលដីធ្វើកិច្ចសន្យាទៅឲ្យអ្នកប្រមូលពន្ធ ដោយអ្នកប្រមូលពន្ធទទួលបានប្រាក់កម្រៃជាភាគរយបន្ទាប់មកវេរប្រាក់ដែលនៅសល់ទៅឲ្យម្ចាស់ដីវិញ។ ក្រោយ​មក​ទៀតក្នុង​សម័យដាក់អាណានិគម (Colonial Period) គេ​បង្កើតជា “Franchise King” ព្រោះក្នុង​ពេល​នោះ​មនុស្ស​ម្នាមាន​ផ្នត់គំ​និត “ចំណង់ចំនូលចិត្ត​មួយ​ដែល​ជា​របស់​ផ្ទាល់​ខ្លួន”។ រហូត​មក​ដល់​ទស្សវត្សឆ្នាំ​ 1840 អ្នក​ផលិត​ស្រានៃ​ជនជាតិ​អាល្លឺម៉ងបានផ្តល់​សិទ្ធិ​ឲ្យ​អ្នក​លក់​ស្រាក្នុងតំបន់​លក់​បន្តដោយ​ប្រើ​ឈ្មោះ​អ្នក​ផលិត ដោយ​លក់​ឈ្មោះអាជីវកម្ម​របស់គេ។ អំឡុង​ឆ្នាំទស្សវត្សឆ្នាំ 1960​​ ចាប់​ផ្តើម​មាន​យី​ហោដទៃទៀត​បង្កើតឡើងហើយ​លក់​ Franchise។ ក្នុង​នោះ McDonald’s បាន​បើក​អាជីវកម្ម​របស់​ខ្លួន​ (1940) និង​ចាប់​ពង្រីកជា Franchise ក្នុង​ឆ្នាំ 1953 និង​មាន​ការ​រីក​ចម្រើន​ជាបន្តបន្ទាប់។

២. ក្រុមហ៊ុនដែល​លក់សិទ្ធិ​អាជីវកម្ម​ (Franchise) ដាច់​ជាងគេ​លើពិភពលោក

ក្រុម​ហ៊ុនមួយ​ចំនួន​​ដែល​គេ​សង្កេត​ឃើញ​ថាមាន​ដំ​ណើរ​ការ​អាជីវកម្មលក់ Franchise ដាច់ជាងគេនិង​មានសន្ទុះលឿន​​ជាង​គេ​មាន​ដូចជា÷

7-ELEVEN÷ ជាប្រទេភអាជីវកម្ម​លក់រាយ (Mart) មាន​ម្ចាស់​ជា​ជនជាតិ​ជប៉ុន ដែល​មាន​ស្នាក់​ការកណ្តាលនៅ​ Dallas, Texas។ គិត​ត្រឹម​ឆ្នាំ​ 2017 មាន​ហាងសរុបចំនួន​ 66,379 ក្នុងបណ្តាប្រទេសចំនួន​ 17។

McDonald’s÷ ចាប់​កំណើត​ក្នុង​ឆ្នាំ 1940 និង​ពង្រីក​ខ្លួនតាម​រយៈ​ការ​លក់ Franchise ក្នុង​ឆ្នាំ 1953។ មាន​ទីតាំង​សរុប​ចំនួន​ 37,241 គិត​ត្រឹម​ឆ្នាំ 2017 (ក្នុង​នោះ 80% ជា​ Franchise)។

KFC÷ ជាអាជីវកម្ម​​ Fast Food ឯកទេស​ខាង​មាន់​បំពង មាន​ទី​ស្នាក់​ការ​កណ្តាលនៅ Louisville, Kentucky ដែល​មាន​ទីតាំង​បើក​សរុប 20,952 ក្នុង​ឆ្នាំ​ 2015។

SUBWAY÷ បង្កើត​ឡើង​នៅថ្ងៃទី 28 សីហា 1965 នៅ Bridgeport, Connecticut, United State។ SUBWAY ជា Franchise មួយដែល​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័សដែល​គិត​ត្រឹម​ឆ្នាំ 2017 មាន​ទីតាំង​សរុប​ប្រមាណ 4,200 នៅ​បណ្តាប្រទេស​ប្រមាណជាង 100។

BURGER King÷ មាន​ទី​ស្នាក់​ការកណ្តាលអាជីវកម្ម​នៅ Maimi, Florida, United State។ ជាប្រភេទ Fast Food ធំជាង​គេ​លំដាប់​លេខ 5 បង្កើត​ក្នុង​ឆ្នាំ 1953 មានឈ្នោះជា Insta BURGER King និង​ប្តូរជា BURGER King នៅ​ឆ្នាំ 1954 មាន​សាខាសរុប 16,859 (2015)។

Amazon café÷ ជា​ហាង​កាហ្វេរបស់​ថៃបង្កើត​ដោយ PTT Public Company Limited ក្នុង​ឆ្នាំ 2012 មាន​ទី​ស្នាក់​ការ​កណ្តាល​នៅ Bangkok, Thailand។ មាន​ទីតាំង​សរុប 2,557 ក្នុង​នោះ នៅ​ថៃ+កម្ពុជា (150សាខា) ឡាវ (51សាខា) មីយ៉ាន់ម៉ា (4សាខា) ហ្វីលីពីន (8សាខា) ជប៉ុន (2សាខា) និង អូម៉ង់ (Oman 1សាខា)។

៣. ការដំណើរការ​ Franchise

ការវិនិយោគ​លើ​ Franchise អ្នកទិញអាជីវកម្ម Franchisee ដំបូង​ត្រូវ​បង់​សេវាលើ​សិទ្ធិ​អាជីវកម្ម ការ​ហ្វឹក​ហ្វឺន និង​តម្រូវការសម្ភារបរិក្ខារសំរាប់​អាជីវកម្ម។ បន្ទាប់ពី​ចាប់ផ្តើម​ដំណើរការអាជីវកម្ម​អ្នក​ទិញ​  Franchise នឹង​ត្រូវ​បង់​ថ្លៃជាទូទៅ​ដល់​ម្ចាស់​ដើម​អាជីវកម្ម​តាមការកំណត់ចរចា ប្រចាំខែ ប្រចាំ​ត្រី​មាស ឬប្រចាំឆ្នាំជាដើម។ ការ​ចំណាយនេះ​ជាទូទៅ​គណនាជាភាគរយនៃ​ចំណូលដុលនៃ​ការលក់ក្នុងប្រតិបត្តិនៃអាជីវកម្ម Franchise។​ បន្ទាប់​ពី​ចុះ​កុង​ត្រាអាជីវកម្ម​រួចអ្នក​ទិញ​ Franchise នឹង​បើកអាជីវកម្ម​មួយដែល​ស្ថិត​ក្រោមការគ្រប់គ្រងផ្ទាល់​ពីម្ចាស់ដើមអាជីវកម្ម។ អ្នក​ទិញ​បន្ត Franchise នឹង​មិន​មាន​សិទ្ធិ​ទាំង​ស្រុង​ក្នុង​ការ​គ្រប់​គ្រង​អាជីវកម្ម​ដូច​អាជីវកម្មដែលកើតចេញពី​គំនិត​​​ផ្ទាល់ខ្លួនទេ។

៤. ការគ្រប់គ្រង​លើ​ Franchise

ជាទូទៅ​ម្ចាស់​ដើម​អាជីវកម្ម (Franchisor) នឹង​តម្រូវ​ឲ្យ​មានគំរូ​អាជីវកម្មដូចគ្នា​ពីមួយទៅមួយ។ ឧទាហរណ៍ដូចជាម្ចាស់​ដើម​អាជីវកម្ម (Franchisor) តម្រូវ​ឲ្យ​អ្នក​ទិញ​អាជីវកម្ម (Franchisee) ប្រើនូវឯកសណ្ឋាន វិធីសាស្រ្ត​ដំណើរការអាជីវកម្ម និមិត្ត​សញ្ញា ស្លាកសញ្ញានិង​ការ​ចូល​រួម​អាជីវកម្មរបស់​ខ្លួន។ អ្នក​ទិញ​អាជីវកម្ម (Franchisee) អ្នក​មិន​ត្រឹម​តែទិញ​សិទ្ធិ​សម្រាប់​អាជីវកម្មមួយ​ទេ តែអ្នក​ក៏​កំពុង​ទិញ​សិទ្ធិ​នៃ​ភាពជោគ​ជ័យ​និង​ដំណើរ​ការ​ទាំង​អស់​នៃអាជីវកម្ម។ ​អ្នក​ទិញ​អាជីវកម្ម (Franchisee) នឹង​ត្រូវ​លក់​ទំនិញ​ក្នុង​ថ្លៃ​ដូច​ឬ​ប្រហាក់​ប្រហែលគ្នា​ដើម្បី​ឲ្យ​ការ​ផ្សាយពាណិជ្ជកម្ម​ស្ថិត​ដូចគ្នា។ ខណៈពេលដែល​អ្នកអាចទទួល​បាន​អត្ថប្រយោជន៍ពី​ការ​វិនិយោគ​លើគំរូ​អាជីវកម្ម​មួយ​នេះ វាក៏​នៅតែ​មាន​ឧបសគ្គមួយ​ចំនួន​ដែល​អាច​បង្អាក់ភាគជោគជ័យ​របស់​អ្នក​បានដែរ។ មុន​នឹង​សម្រេច​ចិត្ត​ថា​វិនិយោគ​លើ​អាជីវកម្ម​ Franchise អ្នក​គួរ​គប្បី​ទាក់​ទង​ពិភាក្សាជាមួយ​ជាមួយ​អ្នកជំនាញឬ​មេធាវី​ច្បាស់​លាស់​។

៥. គុណសម្បត្តិ Franchise

ក. Franchise ផ្តល់​ឲ្យ​ម្ចាស់​ដែល​ទិញ​អាជីវកម្ម​បន្តនូវ​ការគ្រប់​គ្រង​មិនឯករាជ្យ​មួយដែល​មាន​ការ​ចាំគាំទ្រពី​ម្ចាស់​ដើម ហើយទទួល​បាន​អត្ថប្រយោជន៍តាម​បែប​បណ្តាញអាជីវកម្ម​ធំមួយ

ខ. ​អ្នក​នឹង​មិនទាមទារ​នូវ​បទពិសោធន៍​ដើម្បីដំណើរការអាជីវកម្ម Franchise ទេ ព្រោះ​ម្ចាស់ Franchise នឹង​ផ្តល់​ឲ្យអ្នក​នូវ​ការ​ហ្វឹក​ហាត់​ និង​ប្រតិបត្តិ​ការ​អាជីវកម្ម​ដែល​អ្នក​ចាំបាច់​ត្រូវ​ចេះ

គ. Franchise មាន​អត្រា​ជោគជ័យ​ច្រើន​ជាង​អាជីវកម្ម​ Startup Business

ឃ. បើ​ស្ថិតក្នុង​វិស័យ​អាជីវកម្ម​ដូចគ្នា​ អ្នកប្រហែល​ជាមិន​សូវឈឺក្បាល​ពី​សុវត្ថិភាពហិរញ្ញវត្ថុរបស់​អ្នក​ដូច​ការ​ដែល​ប្រថុយ​ប្រថាន​ក្នុង​ Startup Business ទេ

ង. Franchise ជាអាជីវកម្មដែល​មាន​កេរ្តិ៍ឈ្មោះនិង​លេចជា​រូបរាងស្រាប់ បង្ហាញពី​ការគ្រប់​គ្រងនិង​ការ​អនុវត្តការងារ។ ​ដោយ​ឡែក​ការផ្សព្វផ្សាយតាមបែប​ផែនក្នុង​​ស្រុក

៦. គុណ​វិបត្តិ Franchise

ក. ទិញ​ Franchise មាន​ន័យ​ថា​អ្នក​យល់​ព្រម​ទទួល​យកលក្ខខណ្ឌ​កិច្ច​ព្រម​ព្រៀង​នា​នា​ពីម្ចាស់ដើម​អាជីវកម្ម ​(Franchisor)

ខ. ការទទួល​យក​កិច្ចចរចាអាជីវកម្ម​ទាំងឡាយពី​ម្ចាស់ដើម​ វា​ហាក់​ធ្វើឲ្យអ្នក​ស្ថិត​ក្នុង​រវង់​កំណត់មួយ​មិន​អាច​ច្នៃ​ប្រឌិត​អ្វីថ្មីៗបាន

គ. Franchise តែង​ដាក់​កម្រិតដាក់​​លក្ខខណ្ឌពីទីតាំងដែល​អ្នក​ចង់​បើកអាជីវកម្ម ផលិតផលដែល​អ្នកលក់​ និង​អ្នក​ផ្គង់​ផ្គង់​ដែល​អ្នកជ្រើសរើស

ឃ. បើ​មាន​ Franchise ណាមួយ​ធ្វើ​អ្វី​មិន​ល្អ វា​ក៏​ប៉ះពាល់​ដល់កេរ្តិ៍ឈ្មោះ​របស់​អ្នកដែរ

ង. ទិញ Franchise ល្អ​មែន​ តែ​មានន័យ​ថា​អ្នក​កំពុង​ចែក​ប្រាក់​ចំនេញ​ជាមួយ​ម្ចាស់​ដើមហើយ

ច. ម្ចាស់​ Franchise មិន​ធ្វើ​ការ​ចរចា​ជា​ថ្មី​ទេ​នៅ​ពេល​ដល់​កាលកំណត់​

ដោយ ÷ ទីន ម៉ាទីយ៉ា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728