អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > កម្លាំងទាំង៥ ដែលជះឥទ្ធិពលលើអាជីវកម្មរបស់អ្នក

កម្លាំងទាំង៥ ដែលជះឥទ្ធិពលលើអាជីវកម្មរបស់អ្នក

ចង់ប្រលូក​ក្នុង​អាជីពជា​អ្នកជំ​នួញ​ ឬចង់ទទួល​បាន​ភាពជោគជ័យទាម​ទារ​ឲ្យ​អ្នក​ធ្វើ​​ការ​ស្វែង​យល់​ពី​មជ្ឍ​ដ្ឋាន​ជុំវិញ​ខ្លួន​ឲ្យ​បាន​ច្រើនដើម្បីងាយស្រួល​សម្រប ទប់​ទល់ និង​ប្រកួត​ប្រជែង។ ដោយ​ឃើញ​ពី​ភាព​ចាំបាច់​ទាំង​នេះ​សាស្រ្តាចារ្យសាកល​វិទ្យាល័យ Harvard លោក Michael Porter បាន​បង្កើត​ទ្រឹស្តី​មួយដែល​បាន​ចេញ​ផ្សាយ​នៅ​ឆ្នាំ ១៩៧៩ ​វិភាគ​ទៅ​លើ​កំលាំង​ទាំង​ប្រាំដែល​ជះឥទ្ធិពល​លើ​អាជីវកម្ម​របស់​អ្នក។

១) កត្តាដៃគូ​ប្រកួត​ប្រជែង÷ មិន​ថា​អ្នក​ចង់​ចាប់​ផ្តើមអាជីវកម្មឬអ្នកនៅ​ក្នុង​អា​ជីវកម្ម​នេះ​យូរ​ហើយក៏​ដោយ ដៃគូ​ប្រកួត​ប្រជែង​មាន​ឥទ្ធិ​ពលខ្លាំងក្នុង​ការ​ផ្តួល​រំលំអ្នក​បើអ្នក​មិនបាន​ប្រុង​ប្រយ័ត្ន។ ចំនួន​នៃ​ដៃគូ​ប្រកួត​ប្រជែង​កាន់​តែ​ច្រើនអ្នក​កាន់​តែ​ពិបាករក​កន្លែង​ឈរ​ជើង។ អ្នក​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា÷

ក. អ្នក​ណា​ខ្លះ​ជា​ដៃគូ​ប្រកួត​របស់​អ្នក?

ខ. គុណ​ភាព​ទំ​និញ​ឬសេវាកម្ម​របស់​គេ​បែបណា?

គ. ការ​ផ្តល់​សេវាកម្ម​របស់​គេ​ទៅ​ដល់អតិថិជនកម្រិត​ណា?

ឃ. តម្លៃ​នៃទំនិញ​ឬសេវាកម្ម​របស់គូ​ប្រជែង​ខ្ពស់​ឬទាបជាង​យើង?

ង. យុទ្ធសាស្ត្រទី​ផ្សារ​របស់​គេ​យ៉ាងណា​ខ្លះ ក្នុង​ការទាក់​ទាញ​អតិ​ថិជន?

២) កត្តា​អ្នក​ផ្គត់​ផ្គង់÷ ទោះ​ជា​អាជីវកម្ម​ប្រភេទណាដាច់​ខាត​គឺ​ត្រូវ​ការ​អ្នក​ផ្គត់​ផ្គង់​។ ជាពិសេស​ដូចជា​អាជីវកម្ម​ប្រភេទភោជនីយដ្ឋាន សណ្ឋាគារជាដើម បើ​គ្មាន​អ្នក​ផ្គង់​ផ្គង់​ទេ​តើអ្នកបន្តអាជីវកម្ម​អ្នក​ដោយ​របៀបណា? ច្បាស់ណាស់​ដែល​ថា​អ្នក​ផ្គត់​ផ្គង់​តែង​តម្លើង​ថ្លៃ​ទំនិញ​ដែល​ត្រូវ​លក់​ឲ្យ​យើង។ ពេល​គេ​លក់​មក​ឲ្យ​យើង​តម្លៃថ្លៃ​ វានាំ​ឲ្យ​ថ្លៃ​ដើម​ផលិត​យើង​ខ្ពស់ យើង​ក៏​ត្រូវ​បង្កើន​ថ្លៃ​លក់​ផលិត​ផលទៅ​ឲ្យអតិថិជនដូចគ្នា។​ ដើម្បី​ចៀសវាង​ការ​រះស្ទះ​ដំណើរ​ការ​អាជីវកម្ម​ដោយ​សារ​អ្នក​ផ្គត់​ផ្គង់​ក្រឡុកទីផ្សារយើង​មិន​ត្រូវ​មាន​អ្នក​ផ្គត់​ផ្គង់​ត្រឹម​តែ​មួយឬពីរទេ។​ ពេល​យើង​មានអ្នកផ្គត់​ផ្គង់​ត្រឹម​តែ​ពីរ​ គេ​អាច​ត្រូវ​រូវ​គ្នា​កំណត់​ថ្លៃ​ខ្ពស់ធ្វើ​បានយើង។​ យើង​គប្បី​រក​អ្នក​ផ្គត់​ផ្គង់​យ៉ាង​តិច​បីឬបួន ព្រោះ​ថា​បើ​អ្នក​ផ្គត់ផ្គង់មួយឬពី​រតម្លើង​ថ្លៃឬខក​ខាន​ការ​ផ្គត់​ផ្គង់​របស់​គេ​ក៏មិន​មាន​អ្វី​រាំង​ស្ទះ​ដល់​អាជីវកម្ម​របស់​យើង​ដែរ។

៣) កត្តា​អតិថិជន÷ ធម្ម​តា​ការ​រក​ទទួល​ទាន​គឺការ​លក់​ផលិតផលទំនិញ​ឬ​សេវាកម្ម​ទៅ​ឲ្យអតិថិជន។ អាជីវកម្ម​​ជោគ​ជ័យពេល​អ្នកអាច​លក់​ទៅ​ឲ្យអតិថិជនបានកាន់​តែច្រើន។ ដូច្នេះអ្វី​ដែល​​យើង​ត្រូវ​ដឹង​ពី​​អតិថិជន​យើង​គឺ÷

ក. ចំនួនអតិថិជន​របស់​អ្នក

ខ. អ្នកណាជា​អតិថិជនគោលដៅរបស់​អ្នក

គ. ទំហំ ឬ​ចំនួន​ផលិត​ផល​ដែល​ពួកគេនឹងទិញ

ឃ. ប្រភេទផលិត​ផលដែល​អតិថិជនដែលអ្នក​ត្រូវការ តើ​ខុស​ពី​ផលិត​ផល​ដៃគូ​ប្រកួត​ប្រជែង​យើង​ឬទេ

ង. កម្រិតតម្លៃដែល​អតិថិជន​ត្រូវការ

ច. ផលិត​ផល​ជំនួស​ដែលពួកគេ​ងាយ​ទទួល​យក​ក្រៅ​ពី​ផលិតផល​យើង

៤) កត្តាអ្នកចូល​ប្រលូក​ថ្មី​ក្នុង​អាជីវកម្ម÷ យើង​ដឹង​ថា​អ្នក​ទើប​នឹង​ប្រលូក​ក្នុង​អាជីវកម្មមាន​ហានិភ័យ​ច្រើន​ដែល​ងាយ​នឹង​ដួល​រលំ ក៏​ប៉ុន្តែ​កុំ​ភ្លេច​ថា​ពួក​គេ​អាច​នឹង​មាន​គំនិត​អាជីវកម្ម​ថ្មីៗដែល​ជា​ហេតុ​អាច​ស្រូប​ទាញ​អតិថិជន​ពី​យើង ព្រោះ​មនុស្ស​តែង​ចូល​ចិត្ត​សាក​ល្បង​អ្វីថ្មីៗដូចគ្នា។ ពួកគេ​អាច​នឹង​មាន​ជំនាញនិង​ចំនេះ​ដឹង​ច្បាស់​លាស់ដើម្បីឈាន​ជើង​ចូល​ទី​ផ្សារមួយ​នេះ។ ដើម្បី​ទប់​ទល់​ជាមួយ​អ្នក​ប្រលូកទីផ្សារ​ថ្មីនេះ​អ្នកគួរ​ចេះ​អភិវឌ្ឍខ្លួនជានិច្ច តាម​ឲ្យ​ទាន់បច្ចេកវិទ្យា និង​សិក្សា​អ្វី​ថ្មី។​

៥) កត្តា​ផលិត​ផល​ជំនួស÷ ដូច​ដែល​បាន​លើក​ឡើង​ហើយ​ថា​អតិថិជន​តែង​ចង់​សាក​ល្បងអ្វី​ថ្មីៗ ទោះ​ផលិត​ផល​ខ្លះ​មិនមែនជា​ផលិត​ផល​ថ្មី​ តែ​ការ​ដែល​បរិភោគ​អាហារ​ឬប្រើ​ប្រាស់ផលិត​ផល​ដដែល​មួយ​ចំនួនក៏​អាច​មាន​ការ​ធុញ​ទ្រាន់ ដូច​នេះអតិថិជន​អា​ចនឹង​ងាក​ទៅ​រក​ផលិត​ផល​ជំនួស​។ បើ​យើង​មិន​ប្រុង​ប្រយ័ត្នរក្សា​គុណ​ភាព​ផលិត​ផល​ឬ​សេវាកម្ម​របស់​យើង​ឲ្យ​ល្អ​ទេ​ យើង​នឹង​ប្រឈម​នឹង​ការ​បាត់​បង់​អតិថិជន​នៅ​ថ្ងៃ​ណា​មួយ​មិនខាន។​​

ដោយ÷ ទីន ម៉ាទីយ៉ា
ប្រភព÷ Michael E. Porter, March 1979. Copyright © 1979 by the Harvard Business School Publishing Corporation; all rights reserved.

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728