អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > គតិបណ្ឌិតល្អៗទាំង ៨ចំណុចជាទុន នេះមុននឹងចាប់ផ្ដើមបើកអាជីវកម្មណាមួយ

គតិបណ្ឌិតល្អៗទាំង ៨ចំណុចជាទុន នេះមុននឹងចាប់ផ្ដើមបើកអាជីវកម្មណាមួយ

គ្មានអ្វីដែលអាចជួយអោយអ្នកត្រៀមខ្លួនបានពេញលក្ខណៈក្នុងការចាប់បើកអាជីវកម្មណាមួយនោះទេ។ ប៉ុន្តែអ្វីដែលអាចជួយអ្នកបាននោះគឺអ្នកត្រូវស្វះស្វែងរៀនពីគន្លឹះជោគជ័យពីការបើកអាជីវកម្មពីបុគ្គលដែលធ្លាប់បានដើរលើផ្លូវផ្សងព្រេងនេះ។ ហើយខាងក្រោមនេះគឺជាសម្រង់សម្ដីរបស់ម្ចាស់អាជីវកម្មនិងទីប្រឹក្សាដ៏ល្បីល្បាញរបស់ Oralces ទាំងប្រាំបីរូបដែលពួកគេបានបង្ហើបប្រាប់ពីគន្លឹះជោគជ័យដែលពួគគេប្រាថ្នាចង់ដឹងមុននឹងពួកគេបានបើកអាជីវកម្មរបស់ពួកគេ។

១. ត្រូវយល់ថាសហគ្រាសគឺប្រៀបបានដូចជាការរត់ម៉ារ៉ាតុង

សម្រង់សម្ដីរបស់អ្នកស្រី Marla Beck ដែលជាសហស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Bluemercury ។

មានសហគ្រិនជាច្រើនរូបដែលផ្ដោតលើគោលដៅក្នុងការចាប់យកជ័យជំនះលើអាជីវកម្មដោយចង់ប្រើរយៈពេលខ្លី។ ប៉ុន្តែផ្ទុយស្រឡះ ភាគច្រើនគម្រងបែបនឹងមិនមែនទទួលបានជោគជ័យផុយៗ នោះទេព្រោះថាការបើកអាជីវកម្មណាមួយគឺត្រូវការចំណាយពេលយ៉ាងយូរដើម្បីទទួលបានផលផ្លែផ្កាទាំងនោះ។ ម្យ៉ាងទៀតគម្រោងភាគច្រើនគឺមិនដែលជោគជ័យដូចការរំពឹងទុករបស់យើងឡើយព្រោះស្ថានភាពមិនប្រក្រតីអាចកើតឡើងគ្រប់ពេលដែលអាចជះឥទ្ធិពលដល់គម្រងរបស់យើងបាន។ ដូចនេះសហគ្រាសគឺប្រៀបបានដូចជាការរត់ម៉ារ៉ាតុងសន្សឹមៗ មិនមែនការរត់ក្នុងល្បឿនលឿនទៅដល់គោលដៅភ្លាមៗ នោះទេ។

២. ត្រូវដឹងឲ្យប្រាកដថាផលិតផលនិងសេវាកម្មរបស់អ្នកមានតម្រូវការក្នុងទីផ្សារ 

សម្រង់សម្ដីរបស់លោក Matt Mead ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Mead Technology Group និង EpekData និង BrandLync្ ។

សហគ្រាសត្រូវការប្រឹងប្រែងយ៉ាងមម៉ាញឹកហើយរួមទាំងត្រូវការសិក្សាស្វែងយល់ពីខ្លួនឯងផ្ទាល់ផងដែរ។ ក្នុងពេលមានស្ថានភាពយ៉ាប់យ៉ឺន គឺអាជីវកម្មរបស់អ្នកអាចស្ថិតក្នុងចំណុចគ្រោះថ្នាក់ដែលអាចនឹងជំរុញអ្នកឲ្យលោតហក់រកមធ្យោបាយណាមួយក្នុងការដោះស្រាយបញ្ហានោះ។ ក្នុងស្ថានភាពបែបនេះគឺអ្នកអាចជួបប្រទះការខ្វះខាតប្រាក់ដើមទុន ហើយចង់លើកទង់សបោះបង់ចោលអាជីវកម្មរបស់អ្នក។ ប៉ុន្តែត្រូវចាំថាក្នុងស្ថានភាពបែបនេះគឺការលក់ឬការផ្ដល់សេវាកម្មរបស់អ្នកដល់អតិថិជនមិនអាចជួយស្រោចស្រង់អាជីវកម្មរបស់អ្នកអោយងើបមុខឡើងវិញបានទាំងស្រុងនោះទេ បើផលិតផលរបស់អ្នកគ្មានទីផ្សារ។

មានក្រុមហ៊ុនជោគជ័យជាច្រើនដែលមានគោលគំនិតផ្ដោតលើការទទួលបានផលចំណេញជានិរន្ដរ៍ដើម្បីការពារក្រុមហ៊ុនរបស់ខ្លួនក្នុងប្រការដែលមានស្ថានភាពមិនប្រក្រតីក្នុងសេដ្ឋកិច្ច។ ដូចនេះមុននឹងចាប់ផ្ដើមអាជីវកម្មណាមួយអ្នកត្រូវតែធ្វើការស្រាវជ្រាវទាក់ទិននឹងអាជីវកម្មរបស់អ្នកហើយត្រូវស្វែងយល់ថាផលិតផលឬសេវាកម្មរបស់អ្នកមានតម្រូវការក្នុងទីផ្សារឬទេ។ ជាទូទៅការលក់ទាំងអស់គឺត្រូវតែមានផលចំណេញយ៉ាងហោចណាស់ក៍អត្រាផលចំណេញជាង ៥០ ភាគរយដែរ។

៣. ត្រូវដឹងថាអ្នកមិនអាចទទួលបានផលជោគជ័យពេលដែលព្យាយាមលើកដំបូងឡើយ

សម្រង់សម្ដីរបស់លោក Joshua Harris ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Agency Growth Secrets

មិនត្រូវលង់ខ្លួនជាមួយនឹងការចំណាយពេលវេលាក្នុងការស្រាវជ្រាវទាក់ទិនជាមួយនឹងអាជីវកម្មរបស់អ្នកដោយមិនមានសកម្មភាពបោះជំហានណាមួយទេ ព្រោះថាភាពជោគជ័យក្នុងអាជីវកម្មអាចកើតមានឡើងបានលុះត្រាតែម្ចាស់អាជីវកម្មហ៊ានបោះជំហានភ្លាមៗ មិនបង្អង់យូរ។ នៅពេលដែលចាប់ផ្ដើមបើកអាជីវកម្មភ្លាមៗ ហើយទទួលបានលទ្ធផលបែបណាគឺអ្នកត្រូវធ្វើការវិភាគលើលទ្ធផលទាំងនោះភ្លាមហើយបើសិនជាត្រូវការកែលំអចំណុចណាមួយនៃអាជីវកម្មរបស់អ្នក គឺអ្នកគួរតែកែលំអភ្លាមៗក្នុងពេលនោះទៅ។ ដូចនេះគួរដឹងថាការដែលមិនទទួលបានជោគជ័យក្នុងពេលសាកល្បងជាលើកដំបូងឬលើកទីពីរឬក៍លើកទីបីគឺរឿងធម្មតា។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺអ្នកត្រូវតែមានរេផ្លិចក្នុងការកែលំអចំណុចអវិជ្ជមានដើម្បីទទួលបានការល្អប្រសើរក្នុងការគ្រប់គ្រងអាជីវកម្មរបស់អ្នកឲ្យមានដំណើរការដែលមានអំណោយផល។ ម្យ៉ាងទៀតត្រូវមានទំនុកចិត្តលើខ្លួនឯងព្រោះថាបើទទួលបានបរាជ័យណាមួយគឺអ្នកមិនត្រូវឲ្យភាពបរាជ័យនោះមកយាយីដល់ភាពតស៊ូរបស់អ្នកឡើយ។ ត្រូវយល់ថាការបរាជ័យជាមេរៀនដែលអ្នកអាចយកមកអភិវឌ្ឍខ្លួនឯងក្នុងការពង្រឹងខ្លួនឲ្យល្អប្រសើរជោគជ័យក្នុងការគ្រប់គ្រងអាជីវកម្មរបស់អ្នក។

៤. ត្រូវមានការអត់ធ្មត់និងមានដើមទុនគ្រប់គ្រាន់

សម្រង់សម្ដីរបស់លោក Guy Sheetrit ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Over The Top SEO ។

បុគ្គលគ្រប់រូបដែលមានគំនិតចង់ចាប់បើកអាជីវកម្មណាមួយត្រូវយល់ដឹងពីស្ថានភាពពេលវាលានៃដំណើរការអាជីវកម្មរួមជាមួយនឹងតម្រូវការនៃដើមទុនអាជីវកម្មរបស់ខ្លួនដែលអាចឲ្យអាជីវកម្មដែលទើបនឹងផុសមុខឡើងអាចមានអាយុរស់បានយូរ។ គ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទេដែលមានអាជីវកម្មតូចៗមួយចំនួនបានសម្រេចចិត្តបិទទ្វាបន្ទាប់ពីលេចមុខមិនបានយូរប៉ុន្មានក្នុងទីផ្សារ។ អាជីវកម្មទាំងនោះគឺសុទ្ធតែជួបប្រទះបញ្ហាកង្វះដើមទុនដែលអាចជួយដល់ការស្រោចស្រង់អាជីវកម្មរបស់អ្នកពេលដែលមានស្ថានភាពអាក្រក់ណាមួយវាយលុកអាជីវកម្មរបស់អ្នក។ ដូចនេះពេលដែលអ្នកមានដើមទុនគ្រប់គ្រាន់គឺអាជីវកម្មរបស់អ្នកនឹងមិនងាយជួបប្រទះវាសនាបិទទ្វាចោលបែបនេះទេ។

៥. គួរយល់ដឹងពីគោលដៅអតិថិជនរបស់អ្នក

សម្រង់សម្ដីរបស់ David Newman ដែលជាអ្នកនិពន្ធនិងពិធីការក្នុងកម្មពិធី The Speaking Show ​។

មានក្រុមហ៊ុនជាច្រើនដែលធ្វើការផ្ដោតគោលដៅជាខ្លាំងលើការលក់និងការធ្វើទីផ្សាររហូតភ្លេចយល់ពីអារម្មណ៍និងពីអ្វីដែលអតិថិជនរបស់ខ្លួនទាមទារពីសេវាកម្មនិងផលិតផលរបស់ក្រុមហ៊ុនពួកគេ។ ក្រុមហ៊ុនដែលជោគជ័យតែងតែចាត់់ទុកអតិថិជនគេជាស្ដេចហើយមើលការថែទាំអតិថិជនរបស់គេបានយ៉ាងដិតដល់ដោយយកចិត្តទុកដាក់លើការផ្ដល់ជូននូវគុណតម្លៃយ៉ាងល្អប្រសើរដល់អតិថិជន។ ដូចនេះត្រូវតែចំណាយពេលជានិច្ចក្នុងការស្រូបយកយោបល់មតិរបស់អតិថិជនអ្នកដើម្បីយល់ដឹងពីតម្រូវការរបស់អតិថិជនរបស់អ្នកក្នុងការកែតម្រូវសេវកម្មនិងផលិតផលរបស់ក្រុមហ៊ុនអ្នក។ ការដែលធ្វើឲ្យអតិថិជនពេញចិត្តជាមួយនឹងសេវាកម្មនិងផលិតផលរបស់ក្រុមហ៊ុនអ្នកគឺជាយុទ្ធសាស្ត្រដ៍ល្អបំផុតក្នុងការធ្វើឲ្យក្រុមហ៊ុនរបស់អ្នកមានឥទ្ធិពលខ្ពស់ក្នុងការលក់និងធ្វើទីផ្សារព្រោះពេលនោះក្រុមហ៊ុនអ្នកនឹងមិននឿយហត់ក្នុងការធ្វើទីផ្សារព្រោះអតិថិជនអ្នកនឹងនាំគ្នាសម្រុកជាវផលិតផលនិងចាប់យកសេវាកម្មអ្នកដោយឯកឯង។

៦. ត្រូវតែត្រៀមខ្លួនជានិច្ចក្នុងការប្ដូរទិសដៅ

សម្រង់សម្ដីរបស់លោក Peter Hernandez ដែលជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុនរបស់ក្រុមហ៊ុន Teles Properties ។

ក្នុងការធ្វើទីផ្សារគឺមិនមែនជារឿងងាយស្រួលទេព្រោះថាហានិភ័យអាចកើតមានឡើងគ្រប់ពេលក្នុងពេលដែលមានការប្រែប្រួលទីផ្សារ។ ដូចនេះគម្រងទីផ្សាររបស់អ្នកអាចនឹងត្រូវទទួលរងការវាយលុកពីរឿងអវិជ្ជមាននៃការប្រែប្រួលទាំងនោះ។ ដូចនេះត្រូវតែត្រៀមខ្លួនជានិច្ចក្នុងការប្ដូរទិសដៅនៃគម្រងរបស់អ្នកក្នុងពេលដែលជួបប្រទះបញ្ហាបែបនេះព្រោះថាបើសិនជាអ្នករឹងទទឹងជាមួយនឹងការផ្លាស់ប្ដូរបែបនេះគឺក្រុមហ៊ុនរបស់អ្នកអាចឈានទៅរកអវសាន្តភាពជាក់ជាមិនខាន។ តែបើអ្នកធ្វើយុទ្ធសាស្ត្រនិងគម្រងថ្មីដើម្បីសម្របខ្លួនតាមការប្រែប្រួលទីផ្សារនោះ ក្រុមហ៊ុនរបស់អ្នកអាចនឹងអាចបន្តមានវត្តមានលើសមរភូមិទីផ្សារនោះ។

៧. ស្ដាប់អតិថិជនរបស់អ្នក

សម្រង់សម្ដីរបស់អ្នកស្រី Ashley Alderson ដែលជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុនរបស់ក្រុមហ៊ុន The Boutique Hub ។

ត្រូវចាំជានិច្ចថាអតិថិជនរបស់អ្នកគឺជាបុគ្គលដែលអាចឲ្យក្រុមហ៊ុនរបស់អ្នករីកចម្រើននិងដំណើរការទៅមុខបានយ៉ាងល្អ។ ដូចនេះត្រូវយល់ពីអ្វីដែលអតិថិជនរបស់អ្នកត្រូវការ។ ជាងនេះទៅទៀតក្នុងការផ្ដល់ផលិតផលអ្វីមួយដល់អតិថិជន អ្នកគួរតែធ្វើការសាកល្បងក្នុងការលក់ផលិតផលនោះក្នុងតម្លៃមួយដែលអាចធ្វើអោយអតិថិជនពេញចិត្តហើយក្នុងគោលដៅវាស់ស្ទង់ចំណាប់អារម្មណ៍របស់ពួកគេ។ ពេលដែលទទួលបានតម្រុយល្អណាមួយក្នុងការលក់ផលិតផលនោះហើយ អ្នកអាចចាប់ផ្ដើមពង្រឹងការលក់របស់អ្នកដោយធ្វើយុទ្ធសាស្ត្រទីផ្សារពង្រឹងដល់ក្រុមហ៊ុនរបស់អ្នកដែលអាចជួយពាំនាំមកនូវការរីកចម្រើនដល់ក្រុមហ៊ុនរបស់អ្នក។

៨. ត្រូវចេះដោះស្រាយបញ្ហា

សម្រង់សម្ដីរបស់លោក Simon Gabowski ដែលជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុនរបស់ក្រុមហ៊ុន ClickMeeting

ជានិច្ចជាកាលត្រូវតែរំលឹកនិងសួរខ្លួនឯងជានិច្ចអំពីតម្រូវការនិងបញ្ហាដែលផលិតផលនិងសេវាកម្មរបស់អ្នកឆ្លើយតប។ បើសិនជាអ្នកមិនអាចឆ្លើយនឹងសំណួរនឹងបានទេគឺអ្នកត្រូវតែគិតពីគម្រងទីផ្សាររបស់អ្នកសារឡើងវិញ។ ត្រូវតែយល់ថាផលិផលនិងសេវាកម្មដែលអ្នកផ្ដល់អោយគឺត្រូវតែឆ្លើយតបទៅនឹងបញ្ហាដែលមាននៅជុំវិញខ្លួនរបស់អ្នក ព្រោះថាបើផលិតផលនិងសេវាកម្មរបស់អ្នកមិនអាចដោះស្រាយបញ្ហានិងតម្រូវការក្នុងទីផ្សារបានទេគឺផលិតផលនិងសេវាកម្មរបស់អ្នកនឹងត្រូវប្រឈមនឹងការលក់មិនដាច់ហើយខ្វះទីផ្សារ។ ដូចនេះក្នុងនាមជាអាជីវករត្រូវតែមានភាពរហ័សរហួសដោះស្រាយរាល់បញ្ហាដែលលេចផុសឡើងនៅនឹងមុខអ្នកផ្ទាល់។ រាល់បញ្ហាសុទ្ធតែមានដំណោះស្រាយ។ ដូចនេះមិនត្រូវមានការភ័យខ្លាចក្នុងការដោះស្រាយបញ្ហានោះទេ៕

ដោយ៖ នឿន វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031