អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > ឧត្តមគតិទាំង ៣ ដែលជួយដឹកនាំផ្លូវអ្នកឲ្យក្លាយជាសហគ្រិនជោគជ័យពិតប្រាកដក្នុងសង្គម

ឧត្តមគតិទាំង ៣ ដែលជួយដឹកនាំផ្លូវអ្នកឲ្យក្លាយជាសហគ្រិនជោគជ័យពិតប្រាកដក្នុងសង្គម

ជាការពិតណាស់ដែលសេដ្ឋកិច្ចបច្ចុប្បន្នកំពុងត្រូវការសហគ្រិនជាច្រើនរូបដើម្បីជម្រុញសេដ្ឋកិច្ចទៅរកវឌ្ឍនភាពនិងពាំនាំមកនូវភាពល្អប្រសើរក្នុងជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបនៅក្នុងសង្គម។ ប៉ុន្តែការរីកចម្រើននៃសេដ្ឋកិច្ចនោះកើតមានឡើងដោយសារតែលទ្ធផលជោគជ័យនិងអត្ថប្រយោជន៍របស់សហគ្រិនទាំងអស់នោះដែលបានផ្ដល់អោយសង្គម។ ដូច្នេះនេះមានន័យថាមិនមែនសុទ្ធតែសហគ្រិនគ្រប់រូបដែលបានសាងប្រាក់ចំណូលសុទ្ធតែបានដឹកនាំសេដ្ឋកិច្ចទៅរកភាពលូតលាស់ទេ បើសិនជាជាលទ្ធផលរបស់ពួកគេមានឥទ្ធិពលអវិជ្ជមានដល់សង្គម។

ជាក់ស្ដែងមានសហគ្រិនមួយចំនួនមិនដែលយល់ច្បាស់ថាអាជីវកម្មនិងមុខជំនួញរបស់ខ្លួនបានផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់សេដ្ឋកិច្ចនិងសង្គម។ សហគ្រិនដែលមានភាពជោគជ័យពិតប្រាកដគឺជាសហគ្រិនដែលក្រៅពីសាងប្រាក់ចំណូលគឺបានពាំនាំមកនូវគុណសម្បត្តិជាច្រើនដល់សេដ្ឋកិច្ចរួមទាំងសង្គមផងដែរ។ ហេតុនេះហើយបានជាមានសហគ្រិនមួយចំនួនមានឧត្តមគតិយ៉ាងល្អប្រពៃដោយមិនយកលុយជាធំក្នុងការធ្វើអាជីវកម្មរបស់ខ្លួន។ ពួកគេធ្វើអ្វីៗគឺដើម្បីជាប្រយោជន៍រួមព្រោះថាពួកគេសុទ្ធតែមានចក្ខុវិស័យវែងឆ្ងាយដែលចង់ផ្លាស់ប្ដូរពិភពលោកទៅជាកន្លែងដែលល្អប្រសើរជាងមុន។

ខាងក្រោមនេះគឺជាឧត្តមគតិមាសទាំង ៣ ដែលជួយដឹកនាំផ្លូវអ្នកឲ្យក្លាយជាសហគ្រិនជោគជ័យពិតប្រាកដក្នុងសង្គម៖

១. អ្វីៗ ដែលអ្នកធ្វើគឺមិនមែនសម្រាប់តែខ្លួនឯងទេ

ការចាប់បើកអាជីវកម្មណាមួយគឺសុទ្ធតែជាសិទ្ធនិងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ ប៉ុន្តែលទ្ធផលនិងភាពជោគជ័យដែលទទួលបានគឺមិនមែនតែអ្នកម្នាក់គត់ដែលទទួលបាននោះទេ គឺអ្នកដទៃក៍ទទួលបានគុណតម្លៃនោះផងដែរ។ គោលដៅដែលធំជាងគេបង្អស់ក្នុងការធ្វើអាជីវកម្មគឺការបង្កើតគុណតម្លៃលក្ខណៈជាធំសម្រាប់ខ្លួនឯង បុគ្គលផ្សេងៗនិងសង្គមទាំងមូលផងដែរ។

គុណតម្លៃដែលអ្នកទទួលបានគឺកើតមានឡើងតាមរយៈពីការវាយតម្លៃរបស់អ្នកដទៃ។ ដូច្នេះក្នុងការផ្ដល់សេវាកម្មនិងផលិតផលណាមួយដល់អតិថិជនរបស់អ្នកគឺអ្នកត្រូវតែយល់ពីតម្រូវការនិងគុណតម្លៃដែលអតិថិជនរបស់អ្នកទាមទារ។ ក្នុងលក្ខខណ្ឌដែលអ្នកមិនអាចផ្ដល់នូវអ្វីដែលអតិថិជនរបស់អ្នកទាមទាបានភ្លាមៗនោះ គឺអ្នកមិនត្រូវធ្វើបាបខ្លួនឯងក្នុងការព្យាយាមស្វះស្វែងរកចំណុចទាំងនោះដើម្បីផ្គត់ចិត្តរបស់អតិថិជនរបស់អ្នកទេ។ ផ្ទុយទៅវិញ ក្នុងស្ថានភាពបែបនេះគឺអ្នកត្រូវចំណាយពេលព្យាយាមសិក្សានិងស្វែងយល់ថាអាជីវកម្មរបស់អ្នកខ្វះខាតចំណុចណាខ្លះហើយអ្នកត្រូវអភិវឌ្ឍសេវាកម្មនិងផលិតផលរបស់អ្នកយ៉ាងណាខ្លះចាប់ពីពេលនេះតទៅដើម្បីឲ្យក្នុងពេលខាងមុខនឹងអាចផ្ដល់នូវគុណតម្លៃនោះដល់អតិថិជនរបស់អ្នក។

២. កុំព្យាយាមធ្វើអ្វីៗ តាមការទាមទារបស់អ្នកផ្សេង

មនុស្សគ្រប់រូបសុទ្ធតែមានរស់និយមខុសៗ គ្នាហើយតែងតែមានការចង់បានអ្វីៗមិនចេះចប់មិនចេះឈប់ឈរ។ ដូចនេះបើសិនជាអ្នកព្យាយាមបំពេញតម្រូវការរបស់អតិថិជនម្នាក់ដោយផ្ដល់នូវផលិតផលនិងសេវាកម្មដែលអតិថិជននោះចង់បានគឺគង់តែមានអតិថិជនផ្សេងទៀតដែលនឹងមានការទើសទាល់នឹងចំណុចទាំងអស់នោះមិនខានហើយនឹងទាមទាគុណតម្លៃផ្សេងឬល្អលើសពីនោះ។ និយាយរួម ក្នុងការដែលអ្នកមិនអាចបំពេញចំណង់ចំណូលចិត្តរបស់ពួកគេបានគ្រប់គ្នាគឺមិនមែនជាកំហុសរបស់អ្នកទេ។ នោះជាបញ្ហារបស់ពួកគេព្រោះថាទោះជាអ្នកព្យាយាមបំពេញចិត្តរបស់អ្នកទាំងនោះប៉ុណ្ណាក៍ដោយក៍អ្នកទាំងនោះនៅតែមានភាពទើសទាល់ដែរ។

ដូច្នេះក្នុងនាមជាសហគ្រិនគឺអ្នកត្រូវស្វែងយល់ថាតើមានមធ្យោបាយណាដែលអ្នកអាចដោះស្រាយបញ្ហាមួយនេះបាន។ ផ្លូវដែលល្អបំផុតគឺធ្វើការច្នៃប្រឌិតក្នុងការបង្កើតគុណតម្លៃដែលទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សនៅក្នុងសង្គម។ តួរយ៉ាងអ្នកអាចធ្វើការបង្កើតអ្វីៗដែលថ្មី ឬធ្វើការផ្ដល់នូវអ្វីមួយដែលធ្លាប់មានពីមុនមកហើយតែមានលក្ខណៈសម្បត្តិប្លែកខុសពីមុន។ ការធ្វើបែបនេះនឹងធ្វើអោយអតិថិជនរបស់អ្នកគាំទ្រពីភាពឆ្នៃប្រឌិតរបស់អាជីវកម្មរបស់អ្នក។

៣. អ្វីៗ ដែលអ្នកធ្វើគឺមិនមែនព្រោះតែការប្រកួតប្រជែងទេ

សហគ្រិនមួយចំនួនធំតែងតែគិតថាការធ្វើអាជីវកម្មអោបានជោគជ័យត្រូវតែព្យាយាមប្រយុទ្ធយកឈ្នះដៃគូអាជីវកម្ម។ ប៉ុន្តែនេះមិនមែនជាគោលដៅទីមួយក្នុងការធ្វើអាជីវកម្មនោះទេ។ គោលដៅដំបូងគេបង្អស់ជាការផ្ដល់នូវសេវាកម្មនិងផលិតផលជាក់លាក់ដល់អតិថិជនក្នុងទីផ្សារដោយត្រូវយល់ដឹងថាអាជីវកម្មរបស់អ្នកឈរនៅក្នុងផ្នែកណាមួយក្នុងទីផ្សារដោយផ្ដល់សេវាកម្មនិងផលិតផលដូចម្ដេចក្នុងទីផ្សារនោះ។ ដោយមានគោលជំហរច្បាស់លាស់ក្នុងទីផ្សារគឺអាចអោយអិតថិជនរបស់អ្នកវែកញ៉ែកអាជីវកម្មរបស់អ្នកពីអាជីវកម្មផ្សេងទៀតដែលធ្វើអោយពួកគេអាចយល់ដឹងថាអាជីវកម្មអ្នកអាចផ្ដល់គុណតម្លៃដល់ពួកគេខុសប្លែកពីអាជីវកម្មផ្សេងទៀតដូចម្ដេច។ ពេលដែលអាជីវកម្មរបស់អ្នកសម្រេចបានដំណាក់កាលនេះហើយគឺអ្នកនឹងអាចយល់យ៉ាងច្បាស់ថាអាជីវកម្មរបស់អ្នកនឹងផ្ដល់គុណតម្លៃខុសប្លែកពីដៃគូប្រកួតប្រជជែងរបស់អ្នកយ៉ាងណាខ្លះហើយភាពខុសប្លែកនោះអាចជួយអោយអាជីវកម្មរបស់អ្នកមានភាពលេចធ្លោជាងគូប្រកួតប្រជែងរបស់អ្នកយ៉ាងដូចម្ដេច។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031