អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > ​កំពូល​កីឡា​ប្រដាល់​ Floyd Mayweather ​សម្រាក​លំហែ​កាយ​ជា​មួយ​ស្រី​ក្មេង​អាយុ​១៩ឆ្នាំ

​កំពូល​កីឡា​ប្រដាល់​ Floyd Mayweather ​សម្រាក​លំហែ​កាយ​ជា​មួយ​ស្រី​ក្មេង​អាយុ​១៩ឆ្នាំ

ស្ដេច​ប្រដាល់​លំដាប់​ថ្នាក់​ពិភពលោក​ មិន​ដែល​ចាញ់​ Floyd Mayweather​​មាន​អាយុ​៣៩​ឆ្នាំ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​កីឡាករ​ដែល​មាន​លុយ​ច្រើន​បំផុត ​បាន​​​ចំណាយ​ពេល​ចូលនិវត្តន៍​របស់​ខ្លួន​ជា​មួយ​ស្រី​ក្មេង​ដែល​មាន​អាយុ​១៩​ឆ្នាំ។ ស្រី​ក្មេង​ម្នាក់​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Raemarni Ball ជា​ជនជាតិ​អង់គ្លេស​។ ពួកគេ​ទាំងពីរ​នាក់​បាន​ចំណាយ​ពេល​វិស្សមកាល​ដ៏​ផ្អែមល្ហែម​ជា​មួយ​គ្នា។​
Floyd និង Raemarni នា​ពេល​ថ្មីៗ​នេះ កំពុង​រស់​នៅ​ជា​មួយ​គ្នា​ក្នុង​ជីវិត​មួយ​ដ៏​ស្កឹមស្កៃ​។ នៅ​ក្នុង Instagram​ របស់​នាង បាន​ដាក់​រូប​ជា​ច្រើន​របស់​នាង​ជា​មួយ Floyd ពោរពេញ​ដោយ​ស្នាមញញឹម​នៅ​កៀកកើយ​ជា​មួយ​ស្ដេច​ប្រដាល់ ដែល​ចាយ​លុយ​មិន​ស្ដាយ។ ពួកគេ​បាន​សម្រាក​លំហែ​កាយ​ជា​មួយ​គ្នា​នៅ​ Miami និង​នៅ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​រដ្ឋ​ផ្លរីដា។
យោង​តាម​បណ្ដាញ​សារព័ត៌មាន​ The Sun  បាន​អោយ​ដឹង​ថា Raemarni ក៏​មាន​មិត្ត​ប្រុស​ម្នាក់​ដែរ​នៅ​ប្រទេស​អង់គ្លេស ដែល​ពួកគេ​មាន​អាយុ​ស្រករគ្នា។​ ថែមទាំង​មិន​ប្រចណ្ឌ មិត្ត​ប្រុស​របស់ Raemirni ក៏​បាន​ជូនពរ​នាង​អោយ​ដើរលេង​បាន​សប្បាយ​ទៀត​ផង។​ ​​
​ខណៈ​ដែល​ទំនាក់ទំនង​របស់ Floyd និង​ Rmarni ត្រូវ​បាន​គេ​មើល​ឃើញ​ថា លើស​ពី​មិត្តភាព​នោះ ម្ដាយ​របស់​ Ramarni បាន​និយាយ​ថា៖ ​«​វា​ពិត​ជា​រឿង​អស្ចារ្យ​ដែល​ក្មេង​យុវវ័យ​បែប​នេះ អាច​មាន​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ប្រុស​ដែល​មាន​អាយុ​លើស​នាង​ដល់​ទៅ​ពីរ​ដង​នោះ»​។
«​ខ្ញុំ​បាន​និយាយ​ជា​មួយ​កូនស្រី​ខ្ញុំ​តាំង​ពី​នាង​បាន​ស្គាល់​គ្នា នាង​ឆ្លើយ​ថា​ពេល​នេះ​នាង​ស្ទូច​បាន​ត្រី​បាឡែន នាង​មិន​អី​ទេ»​។ ​នៅ​ពេល​សួរ​ដល់​ថា​ប្រសិន​បើ Rmarni និង Floyd ឈាន​ថ្ងៃ​រៀបការ តើ​អ្នក​ស្រី​គិត​យ៉ាង​ណា​ដែរ​? ម្ដាយ​របស់ Rmarni សើច​ហើយ​និយាយ​ថា​៖«​កុំ​ល្ងង់​ពេក នាង​ទើប​តែ​មាន​អាយុ​១៩​ឆ្នាំ​ប៉ុណ្ណោះ នេះ​គ្រាន់​តែ​ជា​មិត្ត​ប្រុស​របស់​នាង​ទេ»​។
ប្រែ​សម្រួល៖ សុខា នីកា
ប្រភព៖ hollywoodlife.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

​បើ​គ្មាន​បទ​ពិសោធន៍​សោះ​តែ​ម្ដង​ តើ​គួរ​សរសេរ​​ CV ​ ធ្វើ​ម៉េច​​ឱ្យ​ទាក់ទាញ​ ​និង​គេ​ហៅ​សម្ភាសន៍?

គំនិត​​ធ្វើ​ជំនួញ​៥​ប្រភេទ​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ

អត្ថបទពាណិជ្ជកម្ម​

តិចនិក​ផ្សព្វផ្សាយតាម​ Online «ចំណាយ​តិច~តែចំណេញ​ច្រើន»

តិចនិក​ជ្រើស​រើស​បុគ្គលិក​ដែល​​ល្អ​ និង​ពូកែ​សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច

មូលដ្ឋានគ្រឹះ​នៃ​នីតិវិធីបង្កើតអាជីវកម្ម​ ឱ្យមានលក្ខណៈស្ដង់ដារ

ជួបជាមួយវាគ្មិន ៦រូប កម្មវិធីមហោស្រពកវីនិពន្ធកម្ពុជា ថ្ងៃ​ទី​១៤ មករា​

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031