អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > វិធីសាស្ត្រ​ទាំង ៥យ៉ាង​នេះ​ អ្នក​អាច​ជម្នះ​នូវ​ភាព​ភ័យ​ខ្លាច​ក្នុង​នាម​ជា​អ្នក​ជំនួញ​ទើប​ចាប់​ផ្តើមបាន

វិធីសាស្ត្រ​ទាំង ៥យ៉ាង​នេះ​ អ្នក​អាច​ជម្នះ​នូវ​ភាព​ភ័យ​ខ្លាច​ក្នុង​នាម​ជា​អ្នក​ជំនួញ​ទើប​ចាប់​ផ្តើមបាន

ប្រ​ភព៖​​ www.virgin.com

មនុស្សមួយចំនួនដែលចង់ក្លាយជាអ្នកជំនួញមិនអាចពុះពារនូវភាពភ័យខ្លាចនៃបរាជ័យដែលនេះជាហេតុធ្វើឱ្យពួកគេមិនអាចចាប់ផ្ដើមជំនួញបាន។ វាមានហេតុផលជាច្រើនដែលធ្វើឱ្យយើងបរាជ័យ។ តែអ្នកត្រូវចងចាំថា វាមិនមែនជាទីបញ្ចប់នៃពិភពលោកឡើយ។ យុទ្ធសាស្ត្រនោះគឺអ្នកមិនត្រូវអនុញ្ញាតឱ្យអារម្មណ៍ភ័យខ្លាចទាំងនោះបញ្ឈប់អ្នកឡើយ។ ខាងក្រោមនេះជាវិធីដែលអាចជួយអ្នកបាន។

១) តើការបរាជ័យមានន័យយ៉ាងម៉េចសម្រាប់អ្នក?៖ គំនិតមួយដែលតែងតែបញ្ឈប់អ្នកជំនួញចាប់ផ្ដើមអាជីវកម្មនោះគឺពួកគេគិតការបរាជ័យក្នុងផ្លូវអវិជ្ជមាន។ អ្នកត្រូវដឹងថាការបរាជ័យមិនមែនផ្ទុយពីភាពជោគជ័យនោះទេ។ វាជាផ្នែកមួយនៃភាពជោគជ័យ។

២) ឈប់ប្រៀបធៀបខ្លួនអ្នកជាមួយនឹងអ្នកដទៃ៖ អ្នកមិនគួរប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃឡើយ។ ផ្ទុយទៅវិញ អ្នកគួរតែរៀនពីអ្នកដទៃ ហើយព្យាយាមឱ្យដូចគេ។ អ្នកអាចពីរៀនអ្នកជោគជ័យទាំងឡាយ។

៣) បន្តព្យាយាម៖ វិធីដ៏ល្អដើម្បីជម្នះភាពភ័យខ្លាចនោះគឺអ្នកត្រូវមានសកម្មភាពទោះបីជាអ្នកខ្លាចក៏ដោយ។ ទោះបីជាអ្នកមានអារម្មណ៍ភ័យខ្លាច ឬមានគំនិតអវិជ្ជមានក៏ដោយ អ្នកត្រូវផ្ដោតទៅធ្វើអ្វីដែលអ្នកកំពុងធ្វើ។

៤)កុំគិតពីបញ្ហាអ្នករកគិតពីដំណោះស្រាយ៖ អ្នកត្រូវដឹងថាជំនួញគឺផ្ដល់ទំនិញឬសេវាកម្ម។ ដូច្នេះហើយ ដើម្បីក្លាយជាអ្នកជំនួញដ៏ជោគជ័យ អ្នកត្រូវចេះពីវិធីដោះស្រាយបញ្ហា។ អ្នកត្រូវមើលបញ្ហាជាឱកាសដែលនាំអ្នកទៅរកភាពជោគជ័យ។

៥) គិតវិជ្ជមាន៖ វិធីដ៏ល្អមួយទៀត គឺអ្នកត្រូវមានគំនិតវិជ្ជមានជានិច្ច។ ក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវមានសមត្ថភាពទាយពីអនាគត។ អ្នកក៏ត្រូវចងចាំថា អ្នកត្រូវជម្នះឧបសគ្គដើម្បីភាពជោគជ័យ៕

ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.addicted2success.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031