អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ហេតុ​ផល ៤​យ៉ាង​ដែល​បង្ហាញ​ថា​​ក្រុមហ៊ុន​របស់​អ្នក​ពិត​ជា​ត្រូវ​ការ​ការិយាល័យ

ហេតុ​ផល ៤​យ៉ាង​ដែល​បង្ហាញ​ថា​​ក្រុមហ៊ុន​របស់​អ្នក​ពិត​ជា​ត្រូវ​ការ​ការិយាល័យ

ប្រ​ភព៖​​ www.breakawaystaffing.ca

ពាក្យថា “ការិយាល័យ” ពីមុនគេសំដៅទៅលើទីកន្លែងដែលមានអំពូល ឬ ម៉ាស៊ីនត្រជាក់ឬតុ កៅអី ជាដើម។ ក៏ប៉ុន្តែ បច្ចុប្បន្នពាក្យថា “ការិយាល័យ” ប្រហែលជាកន្លែងណាក៏បានឱ្យតែធ្វើការងារបាន។ ខាងក្រោមនេះជាគំនិតខ្លះៗដែលអ្នកជំនួញគួរមានការិយាល័យមែនទែន។

១) បង្កើនភាពល្បីល្បាញ៖ ការិយាល័យក្រុមហ៊ុនអាចជាកន្លែងកសាងកេរ្តិ៍ឈ្មោះក្រុមហ៊ុនបាន។ ដូច្នេះហើយ បានជាក្រុមហ៊ុនល្បីៗនៅទូទាំងពិភពលោកមានការិយាល័យថ្លៃៗនិងទំនើបៗ។ ការិយាល័យអាចជាកន្លែងដើម្បីកសាងយីហោបាន។

២) ចំណងមិត្តភាព៖ មិត្តភាពក្នុងក្រុមមិនមែនគ្រាន់តែជាលំហាត់ប្រាណនោះទេ វាត្រូវការទំនាក់ទំនង។ ការមានចំណងមិត្តភាពល្អក្នុងក្រុមអាចនាំឱ្យក្រុមឆ្ពោះទៅរកភាពជោគជ័យ។ ទោះបីជាប្រឹងផ្សព្វផ្សាយផលិតផលរបស់អ្នកយ៉ាងណាក៏ដោយ អ្នកត្រូវគិតពីបុគ្គលិករបស់អ្នកជាមុន។

៣) ការទំនាក់ទំនង៖ ការទំនាក់ទំនងគឺកើតឡើយដោយធម្មជាតិ ប្រសិនជាសមាជិកក្នុងក្រុមមានទំនាក់ទំនងល្អ។ ចំពោះអ្នកខ្លះ ថៅកែអាចក្លាយជាមិត្តជិតស្និទ្ធទាំងក្នុងនិងក្រៅការងារ។ ពេលអ្នកជួយដល់ពួកគេ អ្នកធ្វើឱ្យពួកគេសប្បាយចិត្ត ដូច្នេះហើយ ការងារក៏ពួកគេធ្វើបានច្រើនដែរ។

៤) ភាពទៀងទាត់៖ ការប្រជុំផ្ទាត់ជាមួយបុគ្គលិកគឺអាចសន្សំពេលវេលាបានច្រើននិងផ្តល់ភាពងាយស្រួល។ ទោះបីជាប្រព័ន្ធបច្ចេកវិទ្យាជឿនលឿនយ៉ាងណាក៏ដោយ ទោះបីជាបុគ្គលិកមិនចាំបាច់ទៅការិយាល័យដើម្បីប្រជុំ តែពួកគេអាចប្រជុំតាមអ៊ីនធឺណិតក៏ដោយ វាចំណាយពេលយូរជាងបើប្រៀបធៀបនិងការប្រជុំផ្ទាល់។ ពីព្រោះថា អ្នកត្រូវចំណាយពេលប៉ុន្មាននាទីក្នុងការស្តាប់លឺសម្លេងនិងមើលមុខគ្នា៕

ប្រែសម្រួល ៖ អឹុង មួយយូ
ប្រភព៖ www.entrepreneur.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930