អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ចំណុច​ទាំង ​៤​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​មាន​ភាព​ទាក់​ទាញ

ចំណុច​ទាំង ​៤​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​មាន​ភាព​ទាក់​ទាញ

ប្រ​ភព៖​​ www.dailymail.co.uk

តើអ្នកធ្លាប់ឆ្ងល់ដែរទេ ថាហេតុអ្វីបានជាមើលទៅគួរឲ្យចាប់អារម្មណ៍ម្ល៉េះឬក៏ទទួលបានចំណាប់អារម្មណ៍ពីមនុស្សដែលនៅជុំវិញខ្លួនរបស់ពួកគេ? រាងកាយរបស់អ្នកក៏មិនកំណត់ភាពទាក់ទាញរបស់អ្នកបានទាំងស្រុងនោះដែរ ហើយចំណុចទាំង៤ខាងក្រោមនេះទៀតសោត នឹងធ្វើឲ្យអ្នកកាន់តែមិនសូវមានភាពទាក់ទាញប្រសិនបើអ្នកមានវា៖
១) ចូលចិត្តប្រជែង៖ ការប្រណាំងប្រជែងមិនមែនជារឿងមិនល្អនោះទេ គ្រាន់តែថាមនុស្សមួយចំនួនចូលចិត្តធ្វើឲ្យវាមើលទៅក្លាយជារឿងធំដុំពេក ហើយជាពិសេសគឺពួកគេមិនមែនធ្វើដោយចេតនាល្អនោះទេ គឺពួកគេចង់បង្ហាញប្រាប់ថាពួកគេមានសមត្ថភាព ហើយអាចផ្ដួលអ្នកដទៃបានសម្រេចពិតមែន។
២) គំរោះគំរើយ៖ នរណាៗក៏ចូលចិត្តនៅក្បែរមនុស្សដែលចេះយកចិត្តទុកដាក់ពីអ្នកដទៃនោះដែរ មិនមែនធ្វើមិនដឹងមិនឮនោះទេ។ អ្នកខ្លះមិនមែនត្រឹមតែធ្វើមិនដឹងមិនឮនោះទេ ពួកគេថែមទាំងចូលចិត្តនិយាយពាក្យមិនសមគួរ ដែលធ្វើឲ្យគេឯងមិនចូលចិត្តឬធុញទ្រាន់ថែមទៀតផង។
៣) ចូលចិត្តគ្រប់គ្រង៖ ក៏ដូចគ្នាទៅនឹងចំណុចខាងលើ ដោយគ្មាននរណាម្នាក់ចង់ឲ្យអ្នកដទៃមកគ្រប់គ្រងលើខ្លួននោះទេ។ អ្នកខ្លះមិនចូលចិត្តស្ដាប់ពីយោបល់របស់អ្នកដទៃប៉ុន្មាននោះទេ ដោយឡែកគឺពួកគេចូលចិត្តបញ្ជាឲ្យអ្នកដទៃធ្វើនេះធ្វើនោះទេម្ដង។
៤) រអ៊ូរទាំឥតឈប់ឈរ៖ អ្នកខ្លះមិនដែលបានធ្វើអ្វីច្រើននោះទេ តែពួកគេចូលចិត្តចំណាយពេលរអ៊ូច្រើនឥតបានការ ដែលធ្វើឲ្យអ្នកដែលនៅជុំវិញខ្លួនពួកគេមានការធុញទ្រាន់យ៉ាងខ្លាំង សឹងតែទ្រាំមិនបាន ព្រោះពួកគេរអ៊ូសឹងតែគ្រប់រឿងរ៉ាវទៅហើយ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.powerofopositivity.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31