អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > រឿងទាំង​៤​ដែលអ្នកអាចផ្លាស់ប្ដូរបានត្រឹមតែ៦ខែដើម្បីអនាគតប្រសើរឡើងទៅមុខ

រឿងទាំង​៤​ដែលអ្នកអាចផ្លាស់ប្ដូរបានត្រឹមតែ៦ខែដើម្បីអនាគតប្រសើរឡើងទៅមុខ

ប្រ​ភព៖​​ www.runnersworld.com

មនុស្សភាគច្រើនតែងចង់ផ្លាស់ប្ដូរទម្លាប់ អត្តចរិត ក៏ដូចជារឿងជាច្រើនផ្សេងៗទៀត ដែលពេលខ្លះរឿងទាំងអស់នោះត្រូវការពេលវេលាតិច ឬពេលវេលាយូរ។ តែសម្រាប់រយៈពេល៦ខែ អ្នកអាចផ្លាស់ប្ដូររឿងរ៉ាវបានច្រើនដែលអ្នកនឹកស្មានមិនដល់ តែរឿងទាំងនោះក៏ត្រូវការ ការតស៊ូ អត់ធ្មត់ ក៏ដូចជាភាពវៃឆ្លាតជាច្រើនទៀត៖
១) បង្កើតទម្លាប់អាន៖ មនុស្សម្នាក់ៗតែងតែចង់ឲ្យខ្លួនឯងមានទម្លាប់អានជាប្រចាំ តែពួកគេតែងតែគិតថាវាជារឿងដ៏លំបាកខ្លាំង។ប្រាកដណាស់វាជារឿងដ៏លំបាកមួយ តែវាមិនប្រាកដថាអ្នកធ្វើវាមិនបាននោះដែរ អ្នកអាចព្យាយាមធ្វើវាក្នុងរយៈពេល៦ខែ បន្ទាប់មកចាំមើលលទ្ធផលថា អ្នកអាចធ្វើវាបានដែរឬមួយក៏អត់ទេ។
២) សន្សំលុយ៖ ក៏ដូចជាគ្នាជាមួយនឹងទម្លាប់អានសៀវភៅផងដែរ អ្នកប្រាកដជាអាចធ្វើវាបាន ជាពិសេសនៅពេលអ្នកមានគោលបំណងជាមួយវាដូចជា ចង់ទិញ ទូរស័ព្ទ ឬយកវាទៅធ្វើដើមទុនរកស៊ីអីជាដើម។ នៅពេលដែលអាចសម្រេចវាបាននៅក្នុងរយៈពេល៦ខែនេះ វានឹងធ្វើឲ្យអ្នកមានចិត្តចង់ធ្វើការសន្សំលុយបែបនេះតទៅមុខទៀត។
៣) ប្រែទម្លាប់អាក្រក់មួយចំនួនមកជាល្អវិញ៖ ជឿទេ មិនដល់៦ខែផង ឲ្យតែអ្នកអាចផ្លាស់ប្ដូរវាបាន អ្នកនឹងអាចផ្លាស់ប្ដូរវាបានរហូតទៅ ដូចនេះ តើអ្នកនៅចាំអ្វីទៀត? មិនបាច់ចាំថ្ងៃស្អែក ឬពេលណាមួយនោះទេ អ្នកគួរតែចាប់ផ្ដើមពីឥឡូវនេះទៅ វិនាទីនេះតែម្ដង។ អ្វីដែលគួរធ្វើនោះគឺតាំងចិត្ត និងមានការអត់ធ្មត់ ព្រោះវាគឺជារឿងពិបាកមួយដែលប្ដូរពីទម្លាប់អាក្រក់មកជាទម្លាប់ល្អនេះ។
៤) សម្រកទម្ងន់៖ ទោះបីជារយៈពេល ៦ខែ មិនអាចផ្ដល់នូវលទ្ធផលជាទីគាប់ចិត្តដល់អ្នកបានមែន តែក្នុងកំឡុងពេលនេះ អ្នកក៏អាចនឹងមានរាងដ៏ស្អាតតាមតែអ្នកប្រាថ្នាចង់បានផងដែរ ប្រសិនបើអ្នកធ្វើការហាត់ប្រាណបានទៀងទាត់និងត្រឹមត្រូវ ហើយវានឹងធ្វើឲ្យរឹតតែទទួលបាននូវលទ្ធផលដ៏ល្អប្រសិនបើអ្នកមានរបបអាហារល្អ តែមិនមែនឲ្យអ្នកបង្អត់អាហារខ្លួនឯងនោះទេ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930