អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​​គុណប្រយោជន៍​៤​យ៉ាង​នៃ​ការ​​ពិសា​ទឹកដូង​ ​ដែល​អ្នក​គួរដឹង​!​

​​គុណប្រយោជន៍​៤​យ៉ាង​នៃ​ការ​​ពិសា​ទឹកដូង​ ​ដែល​អ្នក​គួរដឹង​!​

​​គុណប្រយោជន៍​៤​យ៉ាង​នៃ​ការ​​ពិសា​ទឹកដូង​ ​ដែល​អ្នក​គួរដឹង​!​

ប្រ​ភព៖​​ www.lifehack.org

ទឹក​ដូង​ ​ត្រូវ​បាន​មនុស្ស​ភាគច្រើន​ទទួលស្គាល់​ថា មាន​រសជាតិ​ឆ្ងាញ់​ពិសា​ ​និង ​ងាយស្រួល​ទិញ​នៅ​តាម​ទីផ្សារ​​ជាមួយ​នឹង​តម្លៃ​សមរម្យ​ ​ដូច្នេះ​ហើយ​បាន​ជា​ ​​ម្នាក់ៗ​ចូលចិត្ត​ទឹក​ដូង​។ ​ជា​មួយ​គ្នា​នោះ​ដែរ​ ​ទឹកដូង​មិន​ត្រឹម​តែ​មាន​ ​រសជាតិ​ឆ្ងាញ់​ ​និង ​តម្លៃ​សមរម្យ​នោះ​ទេ ​វា​ក៏​ផ្តល់​ប្រយោជន៍​ជាច្រើន​ដល់​យើង​ផង​ដែរ​។

​ខាង​ក្រោម​នេះ​ ​គឺ​ជា​គុណ​ប្រយោជន៍​៤​យ៉ាង​ ​របស់​ទឹក​ដូង​៖

​១) ​​មិន​ធ្វើ​ឲ្យ​ធាត់​៖ ​​ទឹក​ដូង​ ​ផ្ទុក​នូវ​សារធាតុ​​ដែល​មិន​បណ្តាល​ឲ្យ​ធាត់​នោះ​ទេ ​ដូច្នេះ​ហើយ​ ​សម្រាប់​អ្នក​ដែល​​ព្យាយាម​សម្រក​​ទម្ងន់​នោះ​ ​គួរ​តែ​​​ជ្រើសរើស​​ការ​ពិសារ​ទឹក​​ដូង ​ដើម្បី​បញ្ចៀស​ការ​បណ្តាល​ឲ្យ​ធាត់​ ​និង ឡើង​ទម្ងន់​។ ​ដូច្នេះ​ហើយ ​ទោះ​អ្នក​បរិភោគ​ទឹក​ដូង​ច្រើន​ ​ក៏​មិន​បណ្តា​ឲ្យ​ធាត់​​ដែរ​។
២) ​​ជួយ​ឲ្យ​ស្បែក​ស្អាត​៖ ​ទឹក​ដូង​​ផ្ទុក​នូវ​សារធាតុ​ពិសេស​ជាច្រើន ​ដែល​ជួយ​ឲ្យ​ស្បែក​របស់​អ្នក មាន​​ភាព​ស្រស់​ស្អាត ​និង មិន​ឆាប់​ចាស់​។ ដោយសារតែ​បែបនេះ​ហើយ បាន​ជា​​សាប៊ូ​ ​និង ​ក្រេម​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​ផលិត​ដើម្បី​ជួយ​ឲ្យ​ស្បែក​ស្អាត​នោះ​​ ​គឺ​សុទ្ធតែ​​យក​​​ដួង​ជា​ ​​គ្រឿង​​ផ្សំ​មួយ​ដ៏​សំខាន់​។
៣) ​​បំពេញ​ជាតិ​ទឹក​ដែល​ខ្វះខាត​ក្នុង​ខ្លួន​៖ ​សម្រាប់​អ្នក​​ដែល​ចូលចិត្ត​លេង​កីឡា​ ​និង ហាត់ប្រាណ​នោះ​​ ​តែងតែ​ហត់ ​និង អស់​កម្លាំង​ខ្លាំង​ដោយសារតែ​ ​បាត់បង់​ជាតិ​ទឹក​ច្រើន​។ ដូច្នេះ​ហើយ ​ជម្រើស​ដ៏​ល្អ​មួយ​ ​ក្នុង​ការ​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​នោះ ​​​អ្នក​​គួរ​តែ​ពិសារ​ទឹក​ដូង​ឲ្យ​បាន​គ្រប់គ្រាន់​។ ​​សម្រាប់​​មនុស្ស​ទូទៅ​ ​ក៏​​គួរ​តែ​ពិសារ​ទឹក​ដូង​ដែរ​ ​​​ព្រោះ​ការ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​រាងកាយ​ ​និង សុខភាព។
៤) ​កាត់បន្ថយ​បញ្ហា​សម្ពាធ​ឈាម៖​ ​​ទឹកដូង​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​លើក​ឡើង​ថា ​អាច​ជួយ​ដល់​ចលនា​ឈាម​ក្នុង​ខ្លួន​របស់​មនុស្ស​ឲ្យ​ដំណើរ​ការ​ល្អ​ ​និង កាត់បន្ថយ​ការ​ឡើង​សម្ពាធ​ខ្ពស់​ខុស​ធម្មតា។ ​​ដូច្នេះ​ហើយ​ ​ការ​​ពិសារ​ទឹក​ដូង​គឺ​ជា​រឿង​ចាំបាច់​សម្រាប់​​មនុស្ស​ទូទៅ​ ​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​សម្ពាធ​ឈាម​តែ​ម្តង​៕

​ដោយ​៖ រតនា​ ​វិចិត្រ​
ប្រភព៖ www.lifehack.org​ ​& steptohealth.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31