អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​ក្បួន​ពិសេសៗ ​ដើម្បី​ក្លាយ​ជា​សិស្ស​ពូកែ​​​នៅ​​មហាវិទ្យាល័យ​ ហើយ​​​​ជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​ការងារ

​ក្បួន​ពិសេសៗ ​ដើម្បី​ក្លាយ​ជា​សិស្ស​ពូកែ​​​នៅ​​មហាវិទ្យាល័យ​ ហើយ​​​​ជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​ការងារ

និស្សិត​៩​នាក់​ក្នុង​ចំណោម​និស្សិត​១០​នាក់ ដែល​កត្តា​ជំរុញ​កម្លាំងចិត្ត​ពួកគេ​ឲ្យ​ខិតខំ​រៀន​សូត្រ មាន​មូលដ្ឋាន​គ្រឹះ​មក​ពី​លទ្ធផល​នៃ​និទ្ទេស​A​ដូច​ៗ​គ្នា។ តើ​មូលហេតុ​អ្វី​ទើប​បាន​ជា​ការ​ទទួល​បាន​និទ្ទេស​A បាន​ដើរ​តួនាទី​ជា​កាតាលីករ​ដ៏​ចម្បង​សម្រាប់​ជំរុញ​ការ​ខិតខំ​ប្រឹងប្រែង​របស់​និស្សិត​ម្នាក់ៗ​ខ្លាំង​ម្ល៉េះ? ពួកគេ​សុទ្ធតែ​មាន​ការ​យល់ឃើញ​ដូច​គ្នា​ចំពោះ​ការ​ទទួល​បាន​និទ្ទេស​ល្អ​នៅ​ក្នុង​ការ​សិក្សា ជា​ការ​ផ្ដល់​ឥទ្ធិពល​ដល់​ពួកគេ​សម្រាប់​ឱកាស​ការងារ​ល្អៗ​ក្នុង​ពេល​អនាគត ឬ​ជា​មុខមាត់​កិត្តិយស​ជា​ដើម។

យ៉ាងណាមិញ នៅ​ពេល​អ្នក​ប្រឡូក​ខ្លួន​ចូល​កាន់តែ​ជ្រៅ​ក្នុង​មជ្ឈដ្ឋាន​សង្គម និង​បទពិសោធន៍​ជាក់ស្ដែង និទ្ទេស​ល្អ​របស់​អ្នក​កាល​ពី​រៀន​នៅ​សាលា ក្លាយ​ជា​រឿង​ឥត​ប្រយោជន៍ គ្មាន​នរណា​គេ​ចាប់​អារម្មណ៍​នោះ​ឡើយ។ អ្វី​ដែល​គេ​ត្រូវការ គឺ​ជា​សមត្ថភាព​ប្រតិបត្តិ​បាន​ផល​ពិត​ប្រាកដ​ដោយ​ប្រើប្រាស់​ចំណេះដឹង​ដែល​អ្នក​បាន​រៀន​កន្លង​មក។ ដូច្នេះ ថា​តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​និស្សិត​សាកលវិទ្យាល័យ​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​សិក្សា ក៏​ដូចជា​ជីវិត​បាន?

១) ដេញ​តាម​ជំនក់​ចិត្ត​របស់​អ្នក មិនមែន​និទ្ទេស​A​នោះ​ឡើយ៖ ភាព​ច្នៃប្រឌិត និង​មហិច្ឆតា​ដែល​ដុះ​ចេញ​ពី​ទឹកចិត្ត​ដ៏​ពុះ​កញ្ជ្រោល​របស់​បុគ្គល​ម្នាក់ នឹង​យក​ឈ្នះ​លើ​និទ្ទេស​A​គ្រប់​កាលៈទេសៈ​ណាៗ​ទាំងអស់។ ដើម្បី​អាច​ធ្វើ​បែប​នោះ​បាន ទាល់តែ​អ្នក​លះបង់​នូវ​គំនិត​ដែល​គិត​ងប់ងុល​តែ​ទៅលើ​ការ​ប្រឹងប្រែង​ឲ្យ​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ថ្នាក់ ហើយ​ងាក​ទៅ​ផ្ដោត​លើ​ភាព​រីកចម្រើន​នៃ​ចំណេះដឹង​របស់​ខ្លួន​ដោយ​ការ​ងឿង​ឆ្ងល់ និង​ចំណាប់​អារម្មណ៍​ទៅលើ​រាល់​ប្រធានបទ​ដែល​អ្នក​កំពុង​សិក្សា​ស្វែង​យល់។
២) អាន​និង​គិត​វិភាគ​ប្រកប​ដោយ​ភាព​សកម្ម៖ នៅ​ពេល​អ្នក​សិក្សា​ស្វែងយល់​ពី​អ្វី​មួយ អ្នក​ត្រូវ​ដាក់​ចិត្ត​ជា​អ្នក​ចង់​ដឹង​ចង់​ឮ​យ៉ាង​ពិត​ប្រាកដ ជា​អ្នក​មាន​គោលបំណង​ដ៏​សុទ្ធចិត្ត​ក្នុង​ការ​ពង្រីក​នូវ​ចំណេះដឹង​របស់​ខ្លួន ព្រមទាំង​ទទួល​ស្គាល់​ពី​ភាព​ឆោតល្ងង់​របស់​ខ្លួន​គ្រប់​ពេល​នៃ​ការ​រៀន​សូត្រ។ នៅ​ពេល​អ្នក​អាន អ្នក​ត្រូវ​ស្វែងរក​នូវ​គំនិត​ប្រឆាំង​ទៅ​នឹង​គំនិត​ដែល​បាន​លើក​ឡើង​ដោយ​អ្នក​និពន្ធ​នៅ​ក្នុង​អត្ថបទ​នីមួយៗ ហើយ​ធ្វើការ​សង្កេត​ពី​វិធី​ដែល​អ្នក​និពន្ធ​ប្រើប្រាស់​ភស្តុតាង ដើម្បី​គាំទ្រ​នូវ​ការ​លើក​ឡើង​របស់​ពួកគេ។
៣) កំណត់​នូវ​គោលដៅ​ជីវិត ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​វា​ក្លាយ​មក​ជា​ការ​ពិត៖ ការ​កំណត់​នូវ​គោលដៅ​សម្រាប់​ជីវិត​ក្នុង​ពេល​អនាគត​កំឡុង​ពេល​អ្នក​នៅ​រៀន​ក្នុង​សាកលវិទ្យាល័យ​នៅ​ឡើយ ព្រម​ទាំង​ប្រើ​រូបារម្មណ៍ ឬ​ការ​ស្រមើស្រមៃ​របស់​អ្នក បង្កើត​ចេញ​ជា​រូបភាព​នៃ​ភាព​ជោគជ័យ​របស់​អ្នក​ទៅលើ​គោលដៅ​នោះ នឹង​ជួយ​បំផុស​នូវ​កម្លាំង​ចិត្ត​របស់​អ្នក​ឲ្យ​មាន​ភាព​រស់រវើក​ជានិច្ច។ ម្យ៉ាងទៀត អ្នក​នឹង​យល់​ថា​អ្នក​មាន​គោល​បំណង​ច្បាស់លាស់​ក្នុង​ការ​រស់នៅ​ជីវិត​របស់​ខ្លួន​នៅ​លើ​លោក​នេះ ហើយ​ជា​លទ្ធផល គ្រប់​វិនាទី​នៃ​ដង្ហើម​ចេញ​ចូល​របស់​អ្នក នឹង​មាន​តម្លៃ​សម្រាប់​អ្នក ក្នុង​ការ​សម្រេច​នូវ​ទស្សនវិស័យ​ឲ្យ​បាន​ជោគជ័យ នោះ​ច្បាស់​ណាស់​ថា សមិទ្ធផល​នៅ​ក្នុង​ជីវិត​អ្នក​នឹង​បាន​ឆ្លាក់​ចេញ​មក​ជា​រូបរាង​ពិត​ប្រាកដ​ដោយ​មិន​មាន​មន្ទិល​អ្វី​សោះ​ឡើយ។
៤) មាន​ឆន្ទៈ​ក្នុង​ការ​រួម​ចំណែក​ជួយ​អ្នក​ជុំវិញ​ខ្លួន៖ ដោយ​ប្រើប្រាស់​នូវ​ការ​ចេះ​ដឹង​របស់​ខ្លួន​ទាំង​ប៉ុន្មាន ដើម្បី​សាង​ប្រយោជន៍​ទៅ​កាន់​អ្នក​ដទៃ ឆន្ទៈ​ដ៏​មាន​តម្លៃ​នេះ នឹង​បន្ថែម​សោភណភាព​សម្រាប់​ជីវិត​អ្នក​យ៉ាង​ស្រស់​បំព្រង និង​ពោរពេញ​ដោយ​អត្ថន័យ​ក្នុង​ជីវិត​រស់នៅ និង​ចំណេះដឹង​ដែល​ខ្លួន​បាន​បណ្ដុះ​កន្លង​មក ដែល​នឹង​មាន​ជីវិត​ជា​អមត​បន្សល់​ទុក​រៀង​រហូត​ទៅ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930