អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ទើប​ឡើង​កាន់​តំណែង​បាន​​១​ថ្ងៃ​ រដ្ឋមន្ត្រី​ការពារ​ជាតិ​​ថ្មី​អាមេរិក ​​​​បញ្ជា​​ឱ្យ​វាយ​ប្រហារ​កម្ទេច​ ISIS ​៣១​ដង​

ទើប​ឡើង​កាន់​តំណែង​បាន​​១​ថ្ងៃ​ រដ្ឋមន្ត្រី​ការពារ​ជាតិ​​ថ្មី​អាមេរិក ​​​​បញ្ជា​​ឱ្យ​វាយ​ប្រហារ​កម្ទេច​ ISIS ​៣១​ដង​

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថ្មី​របស់​អាមេរិក​លោក​ James Mattis

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថ្មី​របស់​អាមេរិក​លោក​ James Mattis ដែល​ទើប​ឡើង​កាន់​តំណែង​បាន​ ១​ថ្ងៃ​​ បាន​បញ្ជា​ឱ្យ​កង​កម្លាំង​អាមេរិក​វាយ​ប្រហារ​មក​លើ​កង​កម្លាំង​ ISIS ​ចំនួន​ ៣១​ដង​​នៅ​ទឹក​ដី​នៃ​ប្រទេស​អ៊ីរ៉ាក់​ និង​​ស៊ីរី។ ​

ក្នុង​ការ​វាយ​ប្រហារ​នេះ​ បើ​តាម​ការ​ចុះ​ផ្សាយ​ពី​ DailyCaller ​បាន​​ឱ្យ​ដឹង​ថា​ មាន​ការ​ប្រើ​យន្តហោះ​ប្រយុទ្ធ​ ​យន្តហោះ​ទម្លាក់​គ្រាប់​ ​និង​យន្តហោះ​ដែល​បញ្ជា​ដោយ​អ្នក​បើកបរ​ពី​ចម្ងាយ​​ដោយ​ការ​​វាយ​ប្រហារ​ធ្វើ​ឡើង​ ២៥​ដង​នៅ​ស៊ីរី​ និង​ ៦​ដង​នៅ​អ៊ីរ៉ាក់​ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ។ ​នៅ​ស៊ីរី​ ​វាយ​ប្រហារ​​២​ដង​កម្ទេច​​កង​កាំភ្លើង​ធំ​​ ISIS នៅ​ក្បែរ​ក្រុង​ Bab និង​ការ​​វាយ​ប្រហារ​ផ្សេងៗ​ទៀត​​បាន​កម្ទេច​ទីតាំង​ ISIS ជា​ច្រើន​កន្លែង​ទាំង​នៅ​អ៊ីរ៉ាក់​ និង​ស៊ីរី។

សូម​បញ្ជាក់​ថា​ ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ លោក​ត្រាំ​បាន​ប្រកាស​ថា​ ខ្លួន​នឹង​កម្ទេច​ ISIS ​ក្នុង​រយៈ​ពេល​ខ្លី​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ នៅ​​​ថ្ងៃ​កាន់​អំណាច​ដំបូង​ លោក​បាន​ថ្លែង​ថា​ លោក​នឹង​បញ្ចុះបញ្ចូល​មេ​ទ័ព​ធំ​ៗ​ទាំង​អស់​របស់​លោក​ឱ្យ​​ធ្វើ​ផែនការ​ច្បាស់​លាស់​មួយ​ដើម្បី​កម្ទេច​ក្រុម​ ISIS ម្ដង​មួយ​ៗ​ និង​រហូត​​ទាល់​តែ​អស់​នៅ​ក្នុង​រយៈ​ពេល​ ៣០​ថ្ងៃ៕​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930