អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​មេរៀន​​ជីវិតដ៏មានតម្លៃ​៣​យ៉ាង ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​លោក​ លី​ ​ក្វាន់យូ​ ​​បិតា​ស្ថាបនិក​សិង្ហបុរី​​

​មេរៀន​​ជីវិតដ៏មានតម្លៃ​៣​យ៉ាង ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​លោក​ លី​ ​ក្វាន់យូ​ ​​បិតា​ស្ថាបនិក​សិង្ហបុរី​​

ប្រ​ភព៖​​ PropertyGuru

លោក​ លី​ ​ក្វាន់យូ​ ​​បិតា​ស្ថាបនិក​សិង្ហបុរី​ ​និង ជា​មេដឹកនាំ​​ដ៏​អស្ចារ្យ​មួយ​ ដែល​ពិភពលោក​ទទួល​ស្គាល់​។ ​​បើ​និយាយ​ពី​ភាព​រីកចម្រើន​របស់​សិង្ហបុរី​​នៅ​បច្ចុប្បន្ន​នេះ ​​​ពិត​ជា​មិន​អាច​​ភ្លេច​ដល់​គុណបំណាច់​របស់​​លោក​ លី​ ​ក្វាន់យូ​នោះ​ទេ​។ ​ថ្វីត្បិត​តែ​លោក​ស្លាប់​ទៅ​ហើយ​ក្តី​ តែ​កេរ្តិ៍ឈ្មោះ​របស់​លោក​ នៅ​តែ​​​ល្បីល្បាញ។​ ខាងក្រោម​នេះ​ ជា​មេរៀន​ជីវិត​សំខាន់ៗ​ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​​រូប​លោក​៖

​១) ​​​​​​​​ប្រឹងប្រែង​ដើម្បី​​ភាព​អស្ចារ្យ៖ ​ទស្សនាវដ្ដី​Time ​បាន​ប្រសិទ្ធិនាម​លោក​ថា ​ជា​​«​បុរស​កំពូល​ប្រាជ្ញា​» ​​ហើយ​គ្មាន​ការ​អត់ធ្មត់​ចំពោះ​ភាព​ខ្សោយ​របស់​ខ្លួន​ឡើយ​។ ​​លោក​ លី ក្វាន់យូ​​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​ ដែល​អស្ចារ្យ​ទាំង​ពាក្យ​សម្ដី​ និង ​សកម្មភាព​។​ តាំង​ពី​ក្មេង​មក​ ​​លោក​គឺ​ជា​សិស្ស​ឆ្នើម​ម្នាក់​ ​ហើយ​គ្រប់​ទី​កន្លែង​ដែល​លោក​ទៅ​ដល់​ គឺ​គេ​​តែង​ទទួល​ស្គាល់​ថា ​លោកលី ក្វាន់យូ​ ជា​មនុស្ស​ដែល​អស្ចារ្យ​​លើស​ពី​មនុស្ស​ទូទៅ​​។​ ​

​​​​​​​​​​​​​​២) ​​ដើម្បី​សម្រេច​គោលដៅ​មួយ​ ​ពេល​ខ្លះ​ត្រូវ​តែ​​ធ្វើការ​សម្រេច​ចិត្ត ​ទោះបី​ជា​មាន​អ្នក​ដទៃ​មិន​ពេញ​ចិត្ត​៖ ​​លោក​ លី ​​ក្វាន់យូ​​​ធ្លាប់​ត្រូវ​បាន​គេ​រិះគន់​ជាច្រើន​ ​ជា​មនុស្ស​ដែល​ផ្ដាច់ការ ហើយ​ចូលចិត្ត​ប្រើ​កណ្ដាប់​ដៃ​ដែក​។ ​​ក្នុង​ស្ថានភាព​នេះ លោក​ ​​លោក​ លី ​​ក្វាន់យូ​​​​ មិន​ដែល​រារែក​ចំពោះ​មតិ​អ្នក​ទាំង​នោះ​ឡើយ ​ហើយ​លោក​ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ ពោល​គឺ​​ក្នុង​ទិសដៅ​ដើម្បី​ជួយ​ឲ្យ​សិង្ហបុរី​រីកចម្រើន​ ដូច្នេះ​ហើយ​​​លោក​មិន​ខ្លាច​​​ធ្វើ​អ្វី​ដែល​ខ្លួន​បាន​​សម្រេច​​​ចិត្ត​ឡើយ​ ​ហើយ​ជា​លទ្ធផល​គឺ​ សិង្ហបុរី​បាន​ក្លាយ​ជា​ប្រទេស​ដ៏​អស្ចារ្យ​មួយ​ក្នុង​ពិភពលោក​។

៣) ​និយាយ​ជា​មួយ​នឹង​អនុភាព​ដ៏​អស្ចារ្យ​៖ ​​អតីត​មេដឹកនាំ​សិង្ហបុរី​រូប​​នេះ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ​មាន​ទេពកោសល្យ​ក្នុង​ការ​និយាយ ​ ពោល​គឺ​ពេល​និយាយ​ម្តងៗ​តែង​បញ្ចេញ​នូវ​អនុភាព​ដ៏​អស្ចារ្យ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ ​មិន​ហ៊ាន​ធ្វេសប្រហែស​ ឬ ​មិន​យក​ចិត្ត​ទុក​ដាក់​នោះ​ឡើយ​៕

​ដោយ​៖​ រតនា​ ​វិចិត្រ
​​​​​​​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728