អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ស្គាល់លោក Trump ចុះមានដឹងថា ភរិយា កូនៗ និងបងប្អូន​បង្កើត​របស់លោកមានកម្រិតអប់រំ និងការងារយ៉ាងណាខ្លះទេ?

ស្គាល់លោក Trump ចុះមានដឹងថា ភរិយា កូនៗ និងបងប្អូន​បង្កើត​របស់លោកមានកម្រិតអប់រំ និងការងារយ៉ាងណាខ្លះទេ?

Trump និង​ក្រុម​គ្រួសារ​

ប្រ​ភព៖​​ Heavy.com

លោក Trump ត្រូវបានគេស្គាល់ថា ជាអ្នកមានបទពិសោធន៍ក្នុងការរកស៊ីដ៏ជោគជ័យម្នាក់ ហើយលោកទើបបានក្លាយជាអ្នកនយោបាយដ៏ជោគជ័យមួយរូបផងដែរបន្ទាប់ពីលោកបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទី ៤៥។ តើភរិយា​ កូនៗ និង​បង​ប្អូន​បង្កើត​របស់លោកវិញ មានអ្វីដែលពិសេស?

-លោកស្រីទីមួយរបស់សហរដ្ឋអាមេរិក គឺលោកស្រី Melania បច្ចុប្បន្នមានវ័យ ៤៦ឆ្នាំ។ លោកស្រីបានក្លាយជាជនជាតិអាមេរិក (ចូលសញ្ជាតិ) ផ្លូវ​ការ​នៅឆ្នាំ២០០៦ ហើយលោកស្រីអាចនិយាយបាន ៥ភាសា។ លោកស្រីមានសញ្ជាតិដើម​ ស្លូវេនី (​លោក​ស្រី​ជា​អតីតតារាបង្ហាញម៉ូដ)។

-លោកស្រី បានដាក់ឈ្មោះកូនប្រុសតូច​ជាង​គេ​របស់លោកស្រី​ ​គឺ ដូណាល់តូច (Little Donald)។ ទើបតែមានអាយុ ១០ឆ្នាំ រូបគេនិយាយភាសាស្លូវេនី ហើយមានកន្លែងរស់នៅផ្ទាល់ខ្លួនគឺអគារមួយជាន់នៅ​​ Trump Tower

-កូនប្រុសច្បងគេបង្អស់ឈ្មោះ Donald Trump Jr. បច្ចុប្បន្នវ័យ ៣៩ឆ្នាំ នឹង​បំពេញ​តួនាទីដឹកនាំអង្គការរបស់ត្រាំ។ Donald Jr. អាចនិយាយភាសាឆែកបានយ៉ាងល្អ ហើយមានកូនចំនួន ៥នាក់។

-កូនស្រីបន្ទាប់គឺ Ivanka មានវ័យ ៣៥ឆ្នាំ គឺជាអតីតតារាបង្ហាញម៉ូដដូច​ម្ដាយ​ដែរ និងជាអតីតនិស្សិតសាកលវិទ្យាល័យ Pennsylvania។ បច្ចុប្បន្ន នាងមានកូន ៣នាក់ ហើយមិនកាន់ការក្នុងការងារជំនួញគ្រួសាររបស់ខ្លួននោះទេក្នុងពេលដែលឪពុកឡើងកាន់តំណែងនេះ។ ប៉ុន្តែប្ដីរបស់នាងដែលត្រូវជាកូនប្រសាររបស់ត្រាំវិញ នឹងបំពេញការងារជាទីប្រឹក្សាជាន់ខ្ពស់នៅសេតវិតមាន។

Eric Trump ជាកូនប្រុស និងជាត្រូវជាកូនទី៣ បច្ចុប្បន្នមានវ័យ ៣៣ឆ្នាំ។ គេនឹងកាន់ការងារជាមួយបងប្រុស​ច្បងលើការងារមើលការខុសត្រូវអង្គការរបស់ត្រាំ។ គេបានបញ្ចប់ការសិក្សានៅ Georgetown និងមានមូលនិធិ​ធ្វើ​ការងារមនុស្សធម៌ ខណៈ​ប្រពន្ធ​របស់គេឈ្មោះ Lara ធ្វើការនៅ Inside Edition។

-កូនស្រីម្នាក់ទៀតឈ្មោះ Tiffany វ័យ ២៣ឆ្នាំគឺជាកូនស្រីតែម្នាក់គត់ជាមួយនឹងភរិយាមុនគឺលោកស្រី Marla Maples។ នាងទើបតែបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Pennsylvania នៅឆ្នាំ២០១៦ និងរស់នៅពេញរូបពេញរាងនៅ California។

បង​ប្អូន​បង្កើត
-បងស្រីរបស់លោក ត្រាំ គឺ Maryanne Trump Barry វ័យ ៧៩ឆ្នាំគឺជាចៅក្រមសហព័ន្ធដែលចូលនិវត្តន៍ហើយ ហើយលោកស្រីកម្រចេញមុខផ្ដល់បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មានណាស់។

-បងស្រីម្នាក់ទៀត គឺ Elizabeth Trump Grau គឺជាមន្ត្រីជាន់ខ្ពស់ផ្នែកធនាគារដែលចូលនិវត្តន៍​ដូច​​បង​ស្រី​ច្បង​ដែរ។

-លោកមានប្អូនប្រុសម្នាក់ទៀត គឺ Robert Trump ដែលបានដឹកនាំការងាររកស៊ីត្រកូលរបស់លោកជោគជ័យ​ដល់​បច្ចុប្បន្ន។ បច្ចុប្បន្នលោកមានវ័យ ៦៧ឆ្នាំ ហើយបានចូលនិវត្តន៍ហើយ។

-​លោកក៏មានបងប្រុសម្នាក់ទៀតដែរឈ្មោះ Frederick (Freddy) Trump Jr. ដែលបានស្លាប់កាលពីឆ្នាំ១៩៨១៕​


ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930