អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ភាព​ខ្លាំង​​៣​ចំណុច​​របស់​ជនជាតិ​ជប៉ុន ​ដែល​អ្នក​គួរ​រៀន​សូត្រ​តាម

ភាព​ខ្លាំង​​៣​ចំណុច​​របស់​ជនជាតិ​ជប៉ុន ​ដែល​អ្នក​គួរ​រៀន​សូត្រ​តាម

ប្រ​ភព៖​​ https://pixabay.com/

ប្រទេស​ដ៏​គំរូ​មួយ​របស់​ពិភពលោក ដែល​ធ្លាប់​តែ​រស់នៅ​ជាមួយ​អតីតកាល​នៃ​ភាព​ល្វីង​ជូរចត់ និង​ការ​បរាជ័យ​យ៉ាង​ធំធេង​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ប្រទេស​ជប៉ុន​នៅ​តែ​អាច​ឡើង​មក​កាន់​ទី​ខ្ពស់​ឈរ​បង្ហាញ​ភាព​អស្ចារ្យ​របស់​ខ្លួន​យ៉ាង​អង់អាច​ទាល់​តែ​បាន។ ទោះ​ជា​ប្រទេស​ធ្លាប់​មាន​ប្រវត្តិសាស្ត្រ​កាច់​ចង្កូតដោយ​មេ​ដឹកនាំ​ផ្ដាច់ការTojo ការ​ចាញ់​សង្គ្រាម​លោក​លើក​ទី​២​ពី​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ គ្រោះ​មហន្តរាយ​ផ្ទុះ​នុយក្លេអ៊ែរ​នៅ​ Fukushima រួម​ទាំង​គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី​ជា​ញឹកញាប់​ផង​នោះ ក៏​ស្មារតី​រួប​រួម​ជាតិ​របស់​ជនជាតិ​ជប៉ុន នៅ​តែ​នាំ​ពួកគេ​ឲ្យ​សាង​នូវ​សមិទ្ធផល​ដ៏​មហិមា​ជា​ច្រើន​សម្រាប់​ប្រទេស​ដទៃៗ​ទាំង​នៅ​ជុំវិញ​ពួកគេ និង​ជុំវិញ​សកលលោក​គួរ​យក​តម្រាប់​តាម។ ដោយ​ប្រយុទ្ធ​ជាមួយ​រាល់​ឧបសគ្គ​ទាំងឡាយ​កន្លង​មក តើ​ប្រទេស​ដែល​ធ្វើ​ឲ្យ​ប្រទេស​ដទៃ​ច្រណែន​មួយ​នេះ មាន​ភាព​ជោគជ័យ​សំខាន់ៗ​អ្វី​ខ្លះ?

១) ភាព​រអៀស​ខ្លួន៖ ស្មារតី​រអៀស​ខ្លួន​គឺ​ជា​កេរ្តិ៍មរតក​វប្បធម៌ និង​បន្សល់​ទុក​ពី​ដូនតា​របស់​ជនជាតិ​ជប៉ុន។ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ជប៉ុន នៅ​អំឡុង​សម័យកាល​អ្នក​ចម្បាំង​samurai អ្នក​ចម្បាំង​ដ៏​អង់អាច​ក្លាហាន​ទាំងនោះ សុខ​ចិត្ត​យក​កាំបិត​ចាក់​ពោះ​សម្លាប់​ខ្លួនឯង​នៅ​ពេល​ចាញ់​សង្គ្រាម ក្នុង​បុព្វហេតុ​ស្មារតី​អ្នក​ស្នេហា​ជាតិ ជាជាង​ចុះ​ចូល​ជាមួយ​សត្រូវ។ បន្ត​ក្រោយ​មក ស្មារតី​រអៀស​ខ្លួន​បែប​នេះ​នៅ​តែ​មាន​មក​ទល់​ពេល​បច្ចុប្បន្ន គ្រាន់​តែ​ធ្វើ​តាម​វិធី​ខុស​ពី​មុន។ បើ​អ្នក​ធ្វើការ​ជា​មន្ត្រី ឬ​អ្នក​នយោបាយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ឬ​មិន​បំពេញ​ទៅ​តាម​កាតព្វកិច្ច​របស់​ខ្លួន​បាន​ល្អ នោះ​ពួកគេ​នឹង​សុខ​ចិត្ត​ចុះ​ចេញ​ពី​តំណែង​ដោយ​ខ្លួនឯង។ ក៏​ដោយសារ​តែ​ស្មារតី​រអៀស​ខ្លួន​នេះ​ដែរ ដែល​បណ្ដាល​ឲ្យ​មាន​ករណី​ធ្វើ​អត្តឃាត​ខ្លួនឯង​ជា​ច្រើន​ទៅលើ​សិស្ស​បឋមសិក្សា និង​សិស្ស​អនុវិទ្យាល័យ នៅ​ពេល​ពួកគេ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​សិក្សា។ ជនជាតិ​ពួកគេ​តែង​លើក​ទឹកចិត្ត​ឲ្យ​មាន​ឥរិយាបថ​ចំពោះ​កិច្ចការ​នៅ​គ្រប់​វិស័យ​ទាំងអស់​នូវ​ភាព​ល្អ​បំផុត ដែល​កំណត់​នូវ​ប្រសិទ្ធភាព​ការងារ​ឲ្យ​បាន​ជា​អតិបរមា និង​គ្មាន​ភាព​ឆ្គាំឆ្គង។

២) ការ​ច្នៃប្រឌិត៖ ជនជាតិ​ដែល​តែង​មាន​ភាព​ល្បីល្បាញ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ តាម​ពិត​មិន​មែន​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ច្នៃប្រឌិត​ផលិតផល​នោះ​ឡើយ យ៉ាងណាមិញ ពួកគេ​គឺ​ជា​អ្នក​ដែល​ស្វែងរក​ឃើញ​នូវ​វិធី​ដែល​អាច​លក់​ផលិតផល​ច្នៃប្រឌិត​ទាំងនោះ​ទៅ​កាន់​ទីផ្សារ​ក្នុង​បែបបទ​ស្រប​ទៅ​តាម​តម្រូវការ​របស់​អ្នក​ប្រើប្រាស់។ តួយ៉ាង ដូចជា​លោកAkio Morita Sony រូប​លោក​គឺ​ជា​អ្នក​ច្នៃប្រឌិត​កាសែត​ចាក់​ចម្រៀង​ចល័តWalkman ដែល​ស្ថិត​នៅ​ក្រោម​កម្មសិទ្ធិ​បញ្ញា​របស់Phillip Electronics ហើយ​ស្ថាបនិក​ក្រុមហ៊ុន​Sony​រូប​នេះ ក៏​បាន​ច្នៃប្រឌិត​បង្កើត​ចេញ​នូវ​ម៉ូដែល​កាសែត​ចាក់​ចម្រៀង​ចល័ត។ រហូត​ដល់​ឆ្នាំ​១៩៩៥ ការ​ច្នៃប្រឌិត​របស់​លោក​មាន​ជាង​៣០០​ម៉ូដែល​Walkman និង​មាន​ចំនួន​ការ​ផលិត​សរុប​រហូត​ដល់​ទៅ​១៥០​លាន​ផលិតផល​ឯណោះ។

៣) វិន័យ៖ ការ​ពិត​នៃ​ការ​ពន្យារពេល​រថភ្លើង​របស់​ជប៉ុន​ជា​មធ្យម​ជា​រៀងរាល់​ឆ្នាំ ដែល​មាន​ត្រឹមតែ​៧​វិនាទី ក៏​អាច​នឹង​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ពី​អត្តចរិត​គោរព​ពេលវេលា​របស់​ជនជាតិ​នេះ​បាត់​ទៅ​ហើយ។ មិនតែប៉ុណ្ណោះ ពួកគេ​មាន​ទម្លាប់​គ្រប់គ្រង​ពេលវេលា​ប្រកប​ដោយ​ភាព​ឈ្លាសវៃ និង​មាន​ប្រសិទ្ធភាព ដោយ​រៀបចំ​កាលវិភាគ​សម្រាប់​កិច្ចការ​ប្រចាំ​ថ្ងៃ ព្រម​ទាំង​ប្ដេជ្ញា​សម្រេច​ឲ្យ​បាន​តាម​កិច្ចការ​ដែល​បាន​កំណត់​នៅ​ក្នុង​កាលវិភាគ​ផង​ដែរ។ ចំណុច​ដែល​បង្ហាញ​នូវ​ភាព​ជា​គំរូ​របស់​ជនជាតិ​ដ៏​មាន​វិន័យ​នេះ​ទៅ​ទៀត​នោះ គឺ​ជា​ការ​រួម​សហការ​គ្នា​ទាំង​កាយ​និង​ចិត្ត ចូលរួម​គោរព​ច្បាប់​ទម្លាប់​ប្រទេស​ជាតិ និង​ចូលរួម​ថែរក្សា​បរិស្ថាន​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​និង​មាន​សណ្ដាប់​ធ្នាប់។ ប្រជាជន​ជប៉ុន ក៏​ជា​ឧទាហរណ៍​មួយ​នៃ​ប្រជាជន​ដែល​មាន​ឥរិយាបថ​សមរម្យ​ផង​ដែរ។ ពួកគេ​តែង​អោន​គោរព​គ្នា​ទៅវិញ​ទៅមក​នៅ​ពេល​ជួប​គ្នា ប្រើប្រាស់​ពាក្យ​សម្ដី​សមរម្យ មាន​ភាព​ដាក់​ខ្លួន និង​ចេះ​ជួយ​យក​អាសា​អ្នក​ដំណើរ​វង្វេង​ផ្លូវ​ទៀត​ផង៕

ប្រែសម្រួល៖ ស្រីពៅប្រភព៖​ www.selfmotivational.blogsport&www.jpninfo.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031