អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > មហាសេដ្ឋី​ George Soros ​បាត់​លុយ​អស់​ ១​ពាន់​លាន​ដុល្លារ​​​​ ​បន្ទាប់​ពី​ Trump ​ឈ្នះ​ឆ្នោត​

មហាសេដ្ឋី​ George Soros ​បាត់​លុយ​អស់​ ១​ពាន់​លាន​ដុល្លារ​​​​ ​បន្ទាប់​ពី​ Trump ​ឈ្នះ​ឆ្នោត​

ប្រ​ភព៖​​ True Activist

មហាសេដ្ឋី​ និង​ជា​អ្នក​វិនិយោគ​​ដ៏​ល្បី​ឈ្មោះ​​លោក​ George Soros ​បាន​ខាត​បង់​ទឹក​ប្រាក់​​អស់​ប្រមាណ​ ១​ពាន់​លាន​ដុល្លារ​បន្ទាប់​ពី​លោក​ Trump ឈ្នះ​ឆ្នោត​មក។ នេះ​បើ​​យោង​តាម​​សេចក្ដី​រាយការណ៍​​ The Wall Street Journal។ ​

លោក​ George Soros​ ត្រូវ​បាន​គេ​ដឹង​ថា​ ជា​អ្នក​ជួយ​គាំទ្រ​ដល់​យុទ្ធនាការ​នៃ​ការ​បោះ​ឆ្នោត​របស់​លោក​ស្រី​ Hillary Clinton ​ហើយ​លោក​ក៏​ជា​អ្នក​​រិះគន់​ Trump ​ឥត​សំចៃ​មាត់​ផង​ដែរ។ ​លោក​ធ្លាប់​លើក​ឡើង​ថា​ បើ​ថ្ងៃ​ណា​មួយ​ Trump ឡើង​កាន់​អំណាច​ ​នឹង​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​មាន​បញ្ហា។ ​​

​លោក George Soros គឺ​ជា​មហាសេដ្ឋី​ពាណិជ្ជកម្ម​អាមេរិក សញ្ជាតិ​ដើម​ហុងគ្រី លោក​គឺ​ជា​ស្ថាបនិក និង ជា​ប្រធាន​ក្រុមហ៊ុន​វិនិយោគ​ហិរញ្ញវត្ថុ Soros Fund Management។ បច្ចុប្បន្ន​លោក​មាន​សញ្ជាតិ ពីរ គឺ អាមេរិក និង ហុងគ្រី។ ​ឆ្នាំ ១៩៩២ លោក​គឺ​ជា​មនុស្ស​ម្នាក់​គត់​ដែល​មាន​ឈ្មោះ​ថា បុគ្គល​មាន​ជាង​គេ​បំផុត​នៅ​លើ​ផែនដី។ ប៉ុន្តែ​មក​ដល់​ជិត​ពាក់​កណ្តាល​ឆ្នាំ ២០១៦ នេះ​វិញ​លោក​ត្រូវ​បាន​គេហទំព័រ Forbes ចុះ​ផ្សាយ​ថា​ជា​អ្នក​មាន​ជាង​គេ​នៅ​លើ​ពិភពលោក​ក្នុង​ចំណាត់​ថ្នាក់​លេខ ២៣ វិញ​ជាមួយ​ទ្រព្យសម្បត្តិ ២៤,៩ ពាន់​លាន​ដុល្លារ។

ក្នុង​យុទ្ធនាការ​នៃ​ការ​បោះឆ្នោត​នោះ​ លោក​បាន​ចំណាយ​លុយ​រាប់​រយ​លាន​ដុល្លារ​ក្នុង​ជួយ​គាំទ្រ​​ដល់​លោក​ស្រី​ Hillary Clinton។ ដោយ​លោក​ ​និង​ក្រុម​​ការងារ​គិត​ថា​ ​ទីផ្សារ​ភាគហ៊ុន​នឹង​ធ្លាក់​ចុះ​បន្ទាប់​ពី​​លោក​ Trump ឈ្នះ​ឆ្នោត​លោក​​​មាន​អារម្មណ៍​ភ័យ​ខ្លាច​​​​​ ប៉ុន្តែ​អ្វី​ៗ​បែរ​ជា​ផ្ទុយ​ស្រឡះ​ទៅ​វិញ​ ពោល​គឺ​ទីផ្សារ​ភាគហ៊ុន​មាន​ការ​កើន​ឡើង​បន្ទាប់​ពី​ការ​បោះឆ្នោត៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​បើ​ខ្សោយ​ខាង​ទំនាក់ទំនង​​ ​អ្នក​គួរ​ព្យាយាម​ពង្រឹង​វា​​តាមរយៈ​វិធី​​ទាំង​៦​ចំណុច​នេះ​!​

​អ្នក​ប្រាជ្ញ​ជនជាតិ​ក្រិក​ ​​​លោក​ អារីស្តូត​៖ ​​«​ឫសគល់​នៃ​ការ​អប់រំ​ ​គឺ​​ល្វីង​​ ​ប៉ុន្តែ​​​ផ្លែផ្កា​នៃ​ការ​អប់រំ​វិញ ​គឺ​ផ្អែម​`»

តើ​ធ្វើ​យ៉ាង​ណា​ទើប​អាជីវកម្មធន​​​តូច​របស់​អ្នក​អាច​រក​ចំណូល​បាន​ច្រើន​ជាង​មុន?

​អ្នក​ប្រាជ្ញ​ចិន​ ខុង​ជឺ​៖ ​«​​មនុស្ស​ដែល​​ហ៊ាន​សួរ​​នឹង​ល្ងង់​តែ​មួយ​នាទី ​តែ​បើ​មិន​ហ៊ាន​សួរ​វិញ ​នឹង​ល្ងង់​មួយ​ជីវិត​»

អត្ថបទពាណិជ្ជកម្ម​

ពានរង្វាន់ ICT កម្ពុជា ២០១៩ ផ្តោតជាចម្បងលើ «នវានុវត្តន៍លើវិស័យ ICT» សូមចាប់ផ្តើមចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ

NYC Alpha Serum ព្យាបាលមុខមុន ស្នាមជ្រួញ ធ្វើអោយមុខសភ្លឺថ្លាតឹងរលោងក្នុងមួយសប្តាហ៍​

ត្រៀមកូនៗចូលប្រកួតក្នុងពិព័រណ៍កុមារហើយឬនៅ?

មកមើលការបញ្ចុះតម្លៃដ៏អស្ចារ្យលើផលិតផលកុមារនិងគ្រួសារជាង៥០០០មុខក្នុងពិព័រណ៍កុមារនិងគ្រួសារលើកទី៦!!!

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031